ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ឧបត្តម្ភគ្រឿងឧបភោគ និង​ផលិតផលថែរក្សាអនាម័យដល់គ្រួសារងាយរងគ្រោះបំផុតដោយទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំ

Date:

ភ្នំពេញ​៖ ថ្ងៃទី 21 ខែ តុលា ឆ្នាំ2025៖ ក្រុមហ៊ុន យូនីលឹវើ កម្ពុជាបានជួយគាំទ្រប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងទទួលផលប៉ះពាល់ដោយទឹកជំនន់ថ្មីៗនេះ ចំនួន 729 គ្រួសារ ក្នុងឃុំ ចំនួន​5 ក្នុងខេត្តត្បូងឃ្មុំ ដោយបានឧបត្តម្ភនូវគ្រឿងឧបភោគ និង ផលិតផលថែរក្សាអនាម័យសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ សរុបជាទឹកប្រាក់ប្រមាណ 120 លានរៀល​។

កម្មវិធីចែកអំណោយនេះត្រូវបានប្រព្រឹត្តឡើង កាលពីថ្ងៃសៅរ៍ ទី18 ខែតុលា ឆ្នាំ2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ែន កុសល្យ គណអភិបាល នៃអភិបាលខេត្តត្បូងឃ្មុំ និង លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុន​ យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និងឡាវ ក្នុងវត្តបន្ទាយជ័យមង្គល ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។​

ដោយមើលឃើញពីផលប៉ះពាល់នៃគ្រោះមហន្ដរាយបង្កឡើងដោយទឹកជំនន់ថ្មីៗនេះ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បានចូលរួមក្នុងការជួយគាំទ្រដល់គ្រួសារងាយរងគ្រោះបំផុត និងទទួលផលប៉ះពាល់ពីទឹកជំនន់ ដោយផ្ដល់ជាអង្ករ មី និងផលិតផលថែរក្សាអនាម័យផ្ទាល់ខ្លួន ដល់ក្រុមគ្រួសារងាយរងគ្រោះបំផុត ស្របពេលនៃបញ្ហាទឹកជំនន់ក្នុងតែកើតឡើងផងដែរ ដើម្បីជួយសម្រួលបន្ទុកគ្រួសារងាយរងគ្រោះបំផុត ក្នុងឃុំចំនួន៥ រួមមាន៖ ឃុំកំពង់ទ្រាស ឃុំព្រែកអាជី ឃុំទូលស្នួល ឃុំពាមជីលាំង និងឃុំបឹងព្រួល។

លោក ប៉ែន កុសល្យ គណអភិបាល នៃអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា៖ “ពួកយើងមានសេចក្ដីសោមន្សរីករាយ ដែលបានឃើញនូវកិច្ចការសហការរបស់វិស័យឯកជន ដូចជាក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងការធ្វើសកម្មភាពមនុស្សធម៌ ដោយបានពាំនាំនូវអំណោយទាំងអស់នេះ មកជួយដល់គ្រួសារងាយរងគ្រោះបំផុតក្នុងខេត្តត្បួងឃ្មុំ ហើយក៏សង្ឍឹមថា វានឹងអាចជួយសម្រួលដល់ពួកគាត់មួយរយៈ ស្របពេលដែលថ្នាក់ខេត្តក៏កំពុងរៀបចំការផ្ដល់ពូជស្រូវ សម្រាប់ជួយបងប្អូន ក្នុងការបង្កបង្កើនផលកសិកម្មដាំដុះសម្រាប់ឆ្នាំថ្មីនេះផងដែរ”។​

លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុន​ យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និងឡាវ​បានថ្លែងក្នុង​ឱកាសនេះថា៖ “តំណាងឱ្យក្រុមហ៊ុន យូនីលឹវើ​ កម្ពុជា ដែលជាផ្នែកមួយនៃក្នុងក្រុមហ៊ុន​ យូនឹលឹវើ ចក្រភពអង់គ្លេស ពួកយើងមានមោទនភាព ដែលបានពាំនាំនូវគ្រឿងឧបភោគ និងផលិតផលថែរក្សាអនាម័យផ្ទាល់ខ្លួន មកចែកជូនប្រជាពលរដ្ឋ ដើម្បីអាចជួយបន្ធូរការលំបាក ដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះនឹងគ្រោះមហន្ដរាយដែលកំពុងកើតមានឡើងនេះ។ ពួកយើងយល់ថាសុវត្ថិភាព គឺជារឿងសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនារដូវទឹកឡើង ​ ហើយគ្រឿងឧបភោគ និងផលិតផលថែរក្សាអនាម័យ ក៏ពិតជាចាំបាច់ណាស់ដែរ ក្នុងការជួយសម្រួលការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនាពេលនេះ។”

ក្រុមហ៊ុនយូនីលឹវើ កម្ពុជា តែងតែបានរួមចំណែក និងគាំទ្រជាបន្តបន្ទាប់ដល់សហគមន៍មូលដ្ឋានដែលយើងធ្វើប្រតិបត្តិការអាជីកម្ម ដោយផ្ដល់នូវផលិតផលរបស់យើងទៅកាន់សាលារៀន វត្តអារាម និងអង្គការក្រៅរដ្ឋាភិបាល។ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ យើងបានគាំទ្ររដ្ឋាភិបាលជាមួយនឹងម៉ាស៊ីនជំនួយដង្ហើម ផលិតផលអនាម័យ ហើយបន្ដកម្មវិធីផ្សព្វផ្សាយតាមសហគមន៍ រួមទាំងអាហារូបត្ថម្ភ និងការអប់រំភាសាអង់គ្លេស។

ថ្មីៗនេះ ពួកយើងបានប្រើប្រាស់កម្លាំងជាស្ថាប័នចក្រភពអង់គ្លេស ដោយបានសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដើម្បីបរិច្ចាកផលិតផលថែរក្សាអនាម័យផ្ទាល់ខ្លួនចាំបាច់ ដល់គ្រួសារភៀសសឹកចំនួន 5,000 គ្រួសារ និងបរិច្ចាកតាមរយៈវត្តកុលទឹតុងផងដែរ។

ក្រុមហ៊ុន យូនីលឹវើ កម្ពុជា នៅទីនេះជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលាជាមួយការប្តេជ្ញាចិត្តក្នុងការបង្កើតផលវិជ្ជមានដ៏មានអត្ថន័យដល់សហគមន៍មូលដ្ឋាន តាមរយៈប្រតិបត្តិការណ៍អាជីវកម្មរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់យើង​តាម​រយៈតំណរលីងខាងក្រោម៖

https://www.facebook.com/UnileverCambodia1.

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...