ក្រុមហ៊ុនអាកាសចរណ៍ Vietjet និង Airways សហការគ្នាដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិកអាកាសចរណ៍កម្រិតពិភពលោក

Date:

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet និងអ្នកដឹកនាំវិស័យអប់រំអាកាសចរណ៍ពិភពក្រុមហ៊ុនអាកាសចរណ៍ Airways Aviation បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបណ្តុះបណ្តាលបុគ្គលិកឱ្យកាន់តែមានសមត្ថភាពខ្ពស់សម្រាប់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងតំណាងជាន់ខ្ពស់ពីរដ្ឋាភិបាល និងធុរកិច្ចនានានៃប្រទេសទាំងពីរវៀតណាម និងហ្វាំងឡង់។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអាកាសចរណ៍ Airways នឹងសហការជាមួយ Vietjet Aviation Academy (VJAA) ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលអ្នកបើកយន្តហោះស្តង់ដារអន្តរជាតិនៅអឺរ៉ុប ដែលសកម្មភាពនេះត្រូវបានអនុវត្តអនុលោមតាមបទប្បញ្ញត្តិរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV)។ វគ្គបណ្តុះបណ្តាលឯកទេស MPL (Multi-crew Pilot Licence) និង CPL (Commercial Pilot Licence) មានគោលបំណងអភិវឌ្ឍអ្នកបើកយន្តហោះជំនាន់ថ្មីឱ្យកាន់តែមានសមត្ថភាពទូទាំងពិភពលោក ដើម្បីគាំទ្រដល់ការពង្រីកបណ្តាញហោះហើរជាសកលរបស់ Vietjet និងយុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាព។

ក្នុងនាមជាដៃគូបណ្តុះបណ្តាលដែលទទួលស្គាល់ដោយស្ថាប័ន IATA នៅក្នុងប្រទេសវៀតណាម VJAA បានបណ្តុះបណ្តាលអ្នកបើកយន្តហោះ អ្នកបម្រើលើយន្តហោះ វិស្វករ អ្នកសម្របសម្រួលដឹកជញ្ជូន និងអ្នកជំនាញអាកាសចរណ៍ជិត ៤០០,០០០ នាក់ ដែលការបណ្តុះបណ្តាលនេះ VJAA នឹងជួយគេឱ្យសម្រេចបាននូវក្តីសុបិនរបស់ពួកគេក្នុងការធ្វើការក្នុងវិស័យអាកាសចរណ៍ និងគាំទ្រដល់ការរីកចម្រើនយូរអង្វែងនៃឧស្សាហកម្មនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Airways គឺជាសាលាបណ្តុះបណ្តាលការហោះហើរដែលត្រូវបានទទួលស្គាល់ជាសាកល ជាមួយនឹងវត្តមានដ៏រឹងមាំនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី និងអូស្ត្រាលី ជាមួយនឹងបទពិសោធន៍ជាង ៤៥ ឆ្នាំ។

បច្ចុប្បន្ន Vietjet មានបុគ្គលិកជាង ៩,000 នាក់ មកពីជាង ៦០ ប្រទេស និងដែនដីដែលប្រតិបត្តិការនៅទូទាំងប្រទេសវៀតណាម និងទីផ្សារអន្តរជាតិ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងនាមជាក្រុមអាកាសចរណ៍ពិភពលោក Vietjet បន្តពង្រីកបណ្តាញហោះហើររបស់ខ្លួន ទាក់ទាញអ្នកមានទេពកោសល្យលំដាប់កំពូល និងផ្តល់ជូននូវសេវាកម្ម និងផលិតផលលំដាប់ពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍នេះ រក្សាវត្តមានដ៏រឹងមាំនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយកំពុងរៀបចំសម្រាប់ការពង្រីកបន្ថែមទៀតទៅកាន់ទីផ្សារសំខាន់ៗនៅអឺរ៉ុប និងអាមេរិក។

សម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា ក្រុមហ៊ុន Vietjet កំពុងផ្តល់ជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដែលជារដ្ឋធានីដ៏រស់រវើករបស់ប្រទេសវៀតណាម ក៏ដូចជាការភ្ជាប់ទំនាក់ទំនងទៅកាន់ទីក្រុងធំៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈប្រទេសវៀតណាម។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...