Vietjet ផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែតុលាតែប៉ុណ្ណោះ 

Date:

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ – ដើម្បីអបអរសាទរការបើកដំណើរការផ្លូវហោះហើរថ្មីរបស់ខ្លួននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក និងការទទួលស្គាល់ជាអន្តរជាតិចុងក្រោយរបស់ខ្លួន Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនពិសេសជាមួយនឹងសំបុត្រអេកូរាប់ពាន់សន្លឹកចាប់ពីតម្លៃត្រឹមតែ 0ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥។

អ្នកដំណើរអាចកក់សំបុត្រដែលមានការផ្តល់ជូនប្រូម៉ូសិនពិសេសនេះបានតាមរយៈ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ដែលអាចអនុវត្តបាននៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងផ្លូវហោះហើរក្នុងស្រុកនៅប្រទេសវៀតណាម សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ និងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (រយៈពេលធ្វើដំណើរជាក់លាក់ប្រែប្រួលទៅតាមផ្លូវហោះហើរ)។ អ្នកធ្វើដំណើរពីកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនដ៏ពិសេសនេះ និងអាចកក់ជើងហោះហើរត្រង់ Vietjet រវាងសៀមរាប និងហាណូយ ដើម្បីទស្សនារដ្ឋធានីវៀតណាមដែលសម្បូរទៅដោយវប្បធម៌ចម្រុះ មុនពេលតភ្ជាប់ទៅកាន់គោលដៅល្បីៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើដំណើរកម្សាន្តនាឱកាសចុងឆ្នាំ និងឆ្នាំថ្មីដ៏រីករាយ។

លើសពីនេះ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ 20% លើសំបុត្រ Business និង SkyBoss នៅថ្ងៃទី ២ និងទី ២០ នៃរៀងរាល់ខែនីមួយៗ រួមជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យជាបន្តបន្ទាប់នៅថ្ងៃដែលមានកាលបរិច្ឆេទទ្វេពេញមួយឆ្នាំ។

ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ ធ្វើឡើងបន្ទាប់ពីការទទួលបានសមិទ្ធផលពានរង្វាន់ថ្មីៗរបស់ Vietjet ក្នុងនាមជាក្រុមហ៊ុនដែលបានពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ នៅឯពានរង្វាន់អាជីវកម្មអាស៊ានឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានគេដាក់ឈ្មោះថាជាអ្នកឈ្នះរង្វាន់ធំក្នុងប្រភេទទេសចរណ៍ដាច់គេក្នុងចំណោមដៃគូឧស្សាហកម្មក្នុងតំបន់។

ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសសម្រាប់គំរូក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី កងនាវាអាកាសចរទំនើប សេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ពានរង្វាន់ដែលទើបទទួលបានថ្មីៗនេះ បានបង្ហាញពីតួនាទីរបស់ក្រុមហ៊ុន Vietjet ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងនិរន្តរភាពរបស់ខ្លួន ដោយអបអរសាទរការចូលរួមចំណែកដ៏លេចធ្លោរបស់ខ្លួនក្នុងការតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ជាមួយពិភពលោក។

លោកស្រី Ho Ngoc Yen Phuong អនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ “ Viejet ជំរុញសកម្មភាពអាជីវកម្មរបស់ខ្លួនប្រកបដោយសឆន្ទៈច្បាស់លាស់ ដើម្បីធ្វើឱ្យអ្នកដំណើរគ្រប់រូបអាចធ្វើដំណើរបានប្រកបដោយភាពសប្បាយរីករាយ ហើយក្រុមហ៊ុន Vietjet បន្តពង្រីកបណ្តាញហោះហើរ ច្នៃប្រឌិតសេវាកម្មរបស់ខ្លួន និងលើកកម្ពស់កេរ្ដិ៍ឈ្មោះតំបន់អាស៊ីអាគ្នេយ៍ដ៏រស់រវើក និងដ៏ស្វាហាប់នៅលើឆាកអន្តរជាតិសកល”។

បន្ថែមលើការអបអរសាទរនេះ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមសេវាកម្មហោះហើរប្រចាំថ្ងៃរបស់ខ្លួន ពីទីក្រុងដាណាំង-កូឡាឡាំពួរ ដែលជាផ្លូវទីបីរបស់ក្រុមហ៊ុនអាកាសចរណ៍រវាងប្រទេសវៀតណាម និងម៉ាឡេស៊ី។ ផ្លូវថ្មីនេះធ្វើឱ្យទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ខណៈពេលដែលបង្កើនការតភ្ជាប់ក្នុងតំបន់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការលើកកម្ពស់តំបន់ដែលមានការតភ្ជាប់ និងវិបុលភាពកាន់តែច្រើន។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តពង្រីកបណ្តាញអន្តរជាតិដែលកំពុងរីកចម្រើនរបស់ខ្លួន ដោយពង្រឹងតួនាទីរបស់ខ្លួនជាស្ពានសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងលើកកម្ពស់ការយល់ដឹងវប្បធម៌សកល។ ក្រុមហ៊ុនអាកាសចរណ៍នេះរក្សាវត្តមានដ៏រឹងមាំ និងកំពុងរីកចម្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ហើយកំពុងរៀបចំខ្លួនសម្រាប់ការពង្រីកបន្ថែមទៀតទៅកាន់ទីផ្សារសំខាន់ៗនៅអឺរ៉ុប និងអាមេរិក។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...