ក្រុមហ៊ុន Vietjet បិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង និងធ្វើកិច្ចព្រមព្រៀងទិញម៉ាស៊ីន Rolls-Royce Trent 7000 ដែលមានតម្លៃសរុបជាទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក

Date:

ភ្នំពេញ៖ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet និង Airbus បានបិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការពង្រីកបណ្តាញ និងការធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Rolls-Royce ដើម្បីទិញម៉ាស៊ីន Trent 7000 ចំនួន ៩២ គ្រឿង អមដោយសេវាកម្មថែទាំ TotalCare® ដ៏ទូលំទូលាយ ដែលមានតម្លៃសរុបជាទឹកប្រាក់ ៣,៨ ពាន់លានដុល្លារអាមេរិក។

ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ ត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាធិការវៀតណាម លោក To Lam ទៅកាន់ចក្រភពអង់គ្លេស ដែលជាឱកាសប្រវត្តិសាស្ត្រមួយដែលបង្ហាញពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេសទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ កិច្ចព្រមព្រៀងទាំងនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរក្នុងវិស័យអាកាសចរណ៍ បច្ចេកវិទ្យា និងការវិនិយោគ ខណៈដែលក្រុមហ៊ុន Vietjet បន្តពង្រឹងជំហររបស់ខ្លួននៅទូទាំងអាស៊ី និងទីផ្សារសកល រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjetបានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងទាំងនេះមិនមែនគ្រាន់តែជាកិច្ចសន្យាពាណិជ្ជកម្មនោះទេ ប៉ុន្តែជានិមិត្តរូបនៃការជឿទុកចិត្ត សេចក្តីប្រាថ្នា និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ទំនាក់ទំនងជាសកល។ Airbus និង Rolls-Royce គឺជាដៃគូដែលគួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការសម្រេចក្តីសុបិន្តហោះហើររបស់មនុស្ស — ដោយផ្តល់នូវការធ្វើដំណើរដ៏មានសុវត្ថិភាព ផាសុកភាព និងរីករាយសម្រាប់អ្នកដំណើររបស់យើង។ យើងរួមគ្នាមិនត្រឹមតែផ្សារភ្ជាប់ទីក្រុង និងប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ការទំនាក់ទំនងរវាងមនុស្ស វប្បធម៌ និងអនាគត — ដោយក្លាយជាស្ពាននៃកំណើន កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងចំណោមសេដ្ឋកិច្ចសម្រាប់ពិភពលោកដែលមានសន្តិភាព និងប្រសើរជាងមុន»។

លោក Christian Scherer នាយកប្រតិបត្តិនៃអាជីវកម្មយន្តហោះពាណិជ្ជកម្មនៅ Airbus បានមានប្រសាសន៍ថា «យើងមានមោទនភាពណាស់ក្នុងការសហការជាមួយ Vietjet — ដែលជានិមិត្តរូបនៃភាពរស់រវើក និងឈរលើចំណុចដែលកំពុងមានការវិវឌ្ឍរីកចម្រើនរបស់ប្រទេសវៀតណាម»។

លោក Ewen McDonald ប្រធានផ្នែកអតិថិជននៃក្រុមហ៊ុន Rolls-Royce Civil Aerospace បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានឃើញ និងអមដំណើរការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន Vietjet។ កិច្ចព្រមព្រៀងនេះ បើកឱកាសសំខាន់ៗជាច្រើនសម្រាប់ក្រុមហ៊ុន Vietjetដើម្បីបន្តពង្រីកបណ្តាញរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរដែលមានតម្លៃសមរម្យ មានផាសុកភាព និងមិនអាចបំភ្លេចបាននៅទូទាំងពិភពលោក។ ក្រុមហ៊ុន Vietjet ឥឡូវនេះគឺជាអតិថិជនដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Rolls-Royce ហើយយើងមានមោទនភាពក្នុងការគាំទ្រក្រុមហ៊ុនអាកាសចរណ៍នេះលើដំណើរអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន»។

ម៉ាស៊ីនយន្តហោះ Trent 7000 នឹងផ្តល់ថាមពលដល់កងនាវាយន្តហោះ A330neo ដែលមានតួនិងរូបរាងធំទូលាយចំនួន ៤០ គ្រឿងរបស់ Vietjet នឹងគាំទ្រដល់សេវាកម្មហោះហើរដោយត្រង់រវាងប្រទេសវៀតណាម និងអឺរ៉ុបនាពេលអនាគត។ សេវាកម្មថែទាំ TotalCare®របស់ Rolls-Royce នឹងបង្កើនភាពជឿជាក់ និងប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀតពេញមួយវដ្តជីវិតយន្តហោះផងដែរ។

ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងសៀមរាប និងហាណូយ អ្នកធ្វើដំណើរកម្ពុជាអាចទស្សនានិងស្វែងអំពីវប្បធម៌ដ៏រស់រវើករបស់រដ្ឋធានីវៀតណាម មុនពេលតភ្ជាប់ទៅកាន់គោលដៅល្បីៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ តាមរយៈការការពង្រីកខ្លួនឥតឈប់ឈររបស់ខ្លួន Vietjet ធានានូវបទពិសោធន៍ធ្វើដំណើរដ៏រលូន និងរីករាយជាមួយនឹងកងនាវាអាកាសចរទំនើប និងសុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវធ្វើដំណើរគ្រប់រូប។

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...