ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម​ Check-in​ ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានី ភ្នំពេញ

Date:

ភ្នំពេញ៖​ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលហោះហើរថ្មីបំផុតរបស់រាជធានី ភ្នំពេញពោលគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ ។

ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងចំនួនបួន ដែល ភ្ជាប់ជាមួយប្រព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានដាក់ឱ្យ អតិថិជនរបស់ក្រុមហ៊ុនប្រើប្រាស់។ អតិថិជនអាច ស្កេនលិខិតឆ្លងដែនពិនិត្យ និងលក្ខខណ្ឌ ជ្រើសរើសឬផ្លាស់ប្តូរកៅអី ទិញសេវាកម្មបន្ថែមនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសម្រាប់ការទំនាក់ទំនង មុនពេលធ្វើដំណើរទៅកាន់កន្លែង check-in របស់ក្រុមហ៊ុនអាកាសចរណ៍ Emiratesដើម្បីដាក់អីវ៉ាន់ របស់ខ្លួន។

ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលហោះហើរពីភ្នំពេញ នឹងរីករាយជាមួយពេលវេលារង់ចាំកាន់តែខ្លីនិងភាពងាយស្រួលជាងមុន ដោយសារតែវត្តមានម៉ាស៊ីនផ្ដល់សេវាកម្មCheck-in ដោយខ្លួនឯង ដែលងាយស្រួលប្រើប្រាស់នេះ។ ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងនេះ មានទីតាំងនៅក្បែរកន្លែងcheck-in របស់ក្រុមហ៊ុននៅស្ថានីយអ្នកដំណើរ ។

នាពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានីភ្នំពេញ ជាអាកាសយានដ្ឋានទំនើប និងមានសមត្ថភាពខ្ពស់ដែលត្រូវបានរចនាឡើងដើម្បីសម្របតាមចំនួនអ្នកដំណើរដែលកំពុងមានការកើនឡើងនៅរាជធានីរបស់ប្រទេសកម្ពុជា។

ការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅលើបច្ចេកវិទ្យា Check-in ដោយខ្លួនឯង ដែលត្រូវបានអភិវឌ្ឍន៍និងផ្តល់ដោយអាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បទពិសោធន៍នៃការធ្វើដំណើររបស់អតិថិជនចាប់តាំងពីពេលមកដល់អាកាសយានដ្ឋានដែលស្របតាមការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើនវានុវត្តន៍និងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនៅទូទាំងបណ្តាញសកលរបស់ខ្លួន។
 
 
អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន អត្ថប្រយោជន៍ ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ ឆ្ងាញ់ តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី កម្សាន្ត លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ សំឡេង និងផតខាស់៕

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...