ក្រុមហ៊ុន Vietjet បើកដំណើរការជើងហោះហើរទៅកាន់កោះ Con Dao​ ដែលនឹងទាក់ទាញ់អ្នកដំណើរពីប្រទេសកម្ពុជាទៅទស្សនាកោះត្បូងពេជ្ររបស់វៀតណាម

Date:

ភ្នំពេញ៖​ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមសេវាកម្មហោះហើរផ្ទាល់របស់ខ្លួនឡើងវិញទៅកាន់កោះ Con Dao នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរនូវជម្រើសធ្វើដំណើរកាន់តែច្រើន និងជម្រើសដែលមានតម្លៃសំបុត្រសមរម្យជាងមុន ដើម្បីទស្សនាគោលដៅទេសចរណ៍នៃដែនដីកោះដ៏ទាក់ទាញបំផុតមួយរបស់វៀតណាម។

ឥឡូវនេះ លោកអ្នកអាចកក់សំបុត្រទុកមុនបាន ខណៈដែលក្រុមហ៊ុន Vietjet បើកឱ្យដំណើរការឡើវិញនូវសេវាកម្មធ្វើដំណើរទៅមកជារៀងរាល់ថ្ងៃទាំងទីក្រុងហាណូយ និងហូជីមិញ។

ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ ហ្វ្រេកង់នៅលើផ្លូវទាំងពីរនឹងកើនឡើងទ្វេដងដល់ការហោះហើរទៅមកពីរក្នុងមួយថ្ងៃ ដើម្បីសម្រួលដល់តម្រូវការធ្វើដំណើរចុងឆ្នាំទៅកាន់កោះនេះ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចធ្វើដំណើរទៅលេងកោះ Con Dao តាមរយៈជើងហោះហើរពីទីក្រុងហាណូយ ខណៈដែលក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងសៀមរាប និងទីក្រុងហាណូយនៃប្រទេសវៀតណាម។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រយន្តហោះពិសេសទៅមកដែលមានតម្លៃចាប់ពី ៤៩០,០០០ ដុង (ប្រហែល ១៨ ដុល្លារអាមេរិក មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដែលធ្វើឱ្យការធ្វើដំណើរទៅកាន់កោះ Con Dao កាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។

លោកអ្នក អាចកក់សំបុត្របានយ៉ាងងាយស្រួលនៅលើគេហទំព័រ www.vietjetair.com កម្មវិធីទូរស័ព្ទ “Vietjet Air” និងតាមរយៈបណ្តាញការិយាល័យលក់សំបុត្រ និងភ្នាក់ងារដែលមានការអនុញ្ញាតទូទាំងពិភពលោករបស់ Vietjet។
ផ្លូវហោះហើរទាំងនេះ នឹងត្រូវបានដំណើរការដោយយន្តហោះទំនើបៗ និងស្តង់ដារសេវាកម្មកាន់តែប្រសើរឡើង។

ដោយមានការគាំទ្រពីប្រតិបត្តិការដ៏ល្អប្រសើរ និងជម្រើសតម្លៃសំបុត្រសមរម្យ អ្នកដំណើរអាចធ្វើដំណើរយ៉ាងលូន និងមានផាសុកភាពទៅកាន់កោះ Con Dao ដែលជាកោះដ៏ល្បីល្បាញខាងផ្នែកទេសភាពដ៏អស្ចារ្យ ជីវៈចម្រុះដ៏សម្បូរបែប និងតំបន់ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន។

ជាមួយនឹងការចាប់ផ្តើមសេវាកម្មហោះហើរឡើងវិញ Vietjet ជំរុញបន្តពង្រឹងការតភ្ជាប់បណ្តាញហោះហើរក្នុងស្រុក ខណៈពេលដែលបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីគោលដៅទេសចរណ៍ធម្មជាតិ និងវប្បធម៌របស់ប្រទេសវៀតណាម តាមរយៈបណ្តាញហោះហើរដ៏ទូលំទូលាយរបស់ខ្លួន។

Share post:

spot_imgspot_img

Popular

More like this
Related

ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស

ភ្នំពេញ​៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦​ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា...

អបអរសាទរ! ធនាគារ APD ចាប់ដៃគូសហការ ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក «Bank of New York»

ភ្នំពេញ៖ សូមអបអរសាទរ ដល់ធនាគារ APD ចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការថ្មី ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក Bank aof...