ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ WURKZ IPCC KICKBOXING CHAMPIONSHIP ប្រភេទទម្ងន់ ៥៧ គីឡូក្រាម និងការប្រកាសបើកកម្មវិធី លេខកូដមរណៈ 8:8

Date:

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយទូរទស្សន៍ថោន បានរៀបចំសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ WURKZ IPCC KICKBOXING CHAMPIONSHIP ប្រភេទទម្ងន់ ៥៧ គីឡូក្រាម និងការប្រកាសបើកកម្មវិធី លេខកូដមរណៈ 8:8 កម្មវិធីនេះបានប្រព្រឹត្តទៅនៅ អគារពាណិជ្ជកម្ម ជីប ម៉ុង ថៅវើ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងស្ថាប័នកីឡា កីឡាករ គ្រូបង្វឹក និងអ្នកសារព័ត៌មានជាច្រើន។

ក្នុងឱកាសនោះដែរ លោក Tommy Kim ប្រធាន IPCC ប្រចាំប្រទេសកម្ពុជា និងជាទីប្រឹក្សាក្រុមហ៊ុនថោនគ្រុបបានលើកឡើងថា ព្រឹត្តិការណ៍នេះប្រើប្រាស់រយៈពេល ៨ សប្តាហ៍ ក្នុងការប្រកួតជម្រុះវិលជុំ ដោយសម្រេចបានកីឡាករជើងខ្លាំង ៨ រូប រួមមាន៖ គឿម សុវណ្ណឃីម, គង់ហូវ, ពេជ្យ សុខា, រិគី ណងសាវ, លាភ រដ្ឋា, ពេជ្រ សុភ័ក្រ, ឡូញ វណ្ណឌី និង បឺត ថ្មដា ដែលនឹងត្រូវត្រៀមប្រកួតវគ្គដណ្តើមខ្សែក្រវាត់ ចាប់ផ្តើមពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

បន្ថែមពីនេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការប្រកួតមិត្តភាពរវាងកីឡាករខ្មែរ ៨រូប និងកីឡាករបរទេស ៨រូបនេះ លោកបានរំពឹងថានឹងជួយជំរុញ និងផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ។

លើសពីនេះទៅទៀត អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រ និងលើកស្ទួយវិស័យកីឡានៅកម្ពុជា ពិសេសគុនខ្មែរ និងឃីកបុកស៊ីង ឱ្យមានភាពរីកចម្រើន ពិភពលោកទទួលស្គាល់ និងមានការប្រកួតប្រជែងកាន់តែខ្លាំងក្លានៅលើឆាកអន្តរជាតិ លោកក៏បានបញ្ជាក់ថា WURKZ តែងតែជាអ្នកគាំទ្រដ៏មុតមាំ និងឈានមុខគេក្នុងការជួយជ្រោមជ្រែងវិស័យកីឡាប្រដាល់ ការគាំទ្រនេះមិនត្រឹមតែជាការឧបត្ថម្ភថវិកា ប៉ុន្តែថែមទាំងជាការបង្កើតឱកាស និងវេទិកាដើម្បីពង្រឹងសមត្ថភាពកីឡាករ និងផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក ក៏បានបង្ហាញពីមោទនភាពចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍ WURKZ IPCC កន្លងមក៕

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...