ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

Date:

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក ស៊ុន ហួត មួយរូបនេះ បានចូលខ្លួនក្នុងវិស័យ FMCG នៅកម្ពុជា ហើយបានបង្កើតក្រុមហ៊ុនមួយ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ទឹកដោះគោស្រស់ ជាច្រើនម៉ាក់ពីប្រទេសអូស្រ្តាលី ជាពិសេសទឹកដោះគោស្រស់ សូណេធើរ៉ាល់ (So Natural) និង Australia’s Own ដែលកំពុងផ្ទុះការគាំទ្រច្រើន ពីសំណាក់អតិថិជន នៅលើទីផ្សារទឹកដោះគោស្រស់កម្ពុជានាពេលបច្ចុប្បន្ន ដែលមានឈ្មោះថា និយម ត្រេឌីង ឯ.ក (Niyum Trading Co.,Ltd.)

ក្នុងកាលៈទេសៈប្រទេសកម្ពុជាកំពុងតែមានបញ្ហាព្រំដែន កូនខ្មែរគ្រប់រូប មិនថាប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មធំតូច ឬបុគ្គលល្បីៗ បានរួមស្មារតីគ្នាតែមួយ ក្នុងការចូលរួមជួយដល់ប្រជាជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា ក្នុងនោះ លោក ស៊ុន ហួត ក៏បានចូលរួមចំណែក ក្នុងគ្រាដ៏លំបាក់នេះផងដែរ ដែលយោងតាមការបង្ហោះលើផេកផ្លូវការរបស់ក្រុមហ៊ុន និយម ត្រេឌីង ឯ.ក នៅថ្ងៃទី១១ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុននិយម ត្រេឌីង ឯ.ក បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងគ្រឿងប្រើប្រាស់ចាំបាច់ ដែលស្មើនឹងទឹកប្រាក់សរុប ១០០លានរៀល សម្រាប់ជួយដល់គ្រួសារភៀសសឹក និងវីរៈកងទ័ពជួរមុខ ដោយក្រុមហ៊ុនបានចុះទៅដល់ទីតាំងផ្ទាល់នៃខេត្តឧត្តរមានជ័យ និងតាមរយៈកាកបាទក្រហមកម្ពុជា និងលោកស្រី ផន សុផារី ដោយដើរក្នុងស្មារតីតែមួយការពារបូរណភាពទឹកដីកម្ពុជា។ ដោយក្ដីគោរពយ៉ាងស្មោះស្ម័គ្រសូមផ្ដល់នូវកម្លាំងចិត្ត ភាពជឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹង ជូនវីរៈកងទ័ពជួរមុខកម្ពុជាគ្រប់រូប។

សូមជម្រាបថា ក្រុមហ៊ុន និយម ត្រេឌីង ឯ.ក (Niyum Trading Co.,Ltd.)
ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2022 ដែលមានស្ថាបនិក លោក ស៊ុន ហួត។ ហើយមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន និយម ត្រេឌីង ឯ.ក បាននាំយកនូវម៉ាក់ផលិតផលល្បីៗជាច្រើនជាបន្តបន្ទាប់ មកក្នុងទីផ្សារប្រទេសកម្ពុជាដូចជា So Natural, Australia’s Own ជាដើម។ អ្វីដែលកាន់តែសំខាន់គឺ បានបង្កើតឱកាសការងាររាប់រយកន្លែង ជូនដល់ពលរដ្ឋខ្មែរ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសជាតិផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...

មួយថ្ងៃតែប៉ុណ្ណោះ៖ Vietjet បញ្ចុះតម្លៃសំបុត្រ 30% លើតម្លៃសំបុត្រយន្តហោះ Deluxe

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ – ដើម្បីអបអរឆ្នាំថ្មី ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

ក្រុមហ៊ុន KNN Cambodia ប្រកាសនាំចូលផលិតផលរបស់ជប៉ុន YOKODA មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១...