ក្រុមហ៊ុន វឌ្ឍនៈ រួមសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិក ក្នុងស្មារតីខ្មែរតែមួយ ដើម្បីឆ្ពោះទៅដណ្តើមមេដាយអូឡាំពិកនៅរដ្ឋ Los Angeles ឆ្នាំ២០២៨

Date:

ភ្នំពេញ៖ កន្លងមកប្រទេសកម្ពុជាមិនធ្លាប់ទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ សម្រាប់ឆ្នាំ២០២៨ ខាងមុខនេះគឺជាឱកាសដ៏មានតម្លៃមួយសម្រាប់អត្តពលិកកម្ពុជា ក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយ និងនាំកិត្តិយសជូនជាតិមាតុភូមិ។

នេះហើយគឺជាឆន្ទៈ និងទិសដៅដ៏សំខាន់ក្នុងការត្រៀមលក្ខណៈរួចរាល់ របស់អត្តពលិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក និងដៃគូចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ។

ក្នុងស្មារតីខ្មែរតែមួយ ទិសដៅតែមួយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន វឌ្ឍនៈ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដ៏សំខាន់មួយជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លើដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៨ នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក។

ពិធីដ៏មានតម្លៃនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ព្រមទាំងមានការចូលរួមពីក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ និងមានមន្ត្រីកីឡា គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិផងដែរ ។

ការត្រៀមលក្ខណៈ និងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅការប្រកួតលក្ខណៈអន្តរជាតិក្នុងឆ្នាំ២០២៨ ខាងមុខនេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងរៀបចំផែនការយ៉ាងម៉ត់ចត់ក្នុងការ
បណ្តុះបណ្តាលអត្តពលិក និងគ្រូបង្វឹកលើ១០ ប្រភេទកីឡាសក្តានុពលរួមមាន កីឡាតេក្វាន់ដូ កីឡាចំបាប់ កីឡាប្រដាល់ កីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាឡើងភ្នំ ព្រមទាំងប្រភេទកីឡាសក្តានុពលរបស់កម្ពុជាផ្សេងៗទៀត។

ឆ្លើយតបតាមយន្តការគាំទ្រ និងចូលរួមលើកស្ទួយដល់កីឡាជាតិសម្រាប់ព្រឹត្តិការណ៍នេះ ក្រុមហ៊ុន វឌ្ឍនៈ បានបង្កើតគំនិតផ្តួចផ្តើមដ៏ពិសេសមួយ គឺការដកថវិកាមួយផ្នែកពីការលក់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ទៅចូលរួមជាមូលនិធិឧបត្ថម្ភផ្គត់ផ្គង់សម្រាប់ការបណ្តុះបណ្តាលហ្វឹកហាត់បង្កើនសមត្ថភាពដល់អត្តពលិក និងគ្រូបង្វឹក ដើម្បីត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ដំណើរឆ្ពោះទៅដណ្តើមមេដាយអូឡាំពិកលើកដំបូង និងនាំមកនូវមោទនភាពជូនជាតិមាតុភូមិសម្រាប់ព្រឹត្តិការណ៍កីឡាដ៏សំខាន់នេះ។

ក្រុមហ៊ុន វឌ្ឍនៈ មានឆន្ទៈយ៉ាងមោះមុត និងមានវត្តមានយ៉ាងសកម្មក្នុងវិស័យកីឡានៅប្រទេសកម្ពុជា ដោយតែងតែឈរនៅពីក្រោយយ៉ាងរឹងមាំ និងជាដៃគូសហការឧបត្ថម្ភដល់សហព័ន្ធកីឡាជាតិផ្សេងៗក្នុងការរៀបចំចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិជាច្រើនប្រភេទ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយ និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការលើកស្ទួយវិស័យកីឡានៅប្រទេសកម្ពុជាឲ្យរីកចម្រើនលើថ្នាក់ជាតិ និងអន្តរជាតិផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall...

ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ -  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក    ...

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ៖​ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល...