ដឹងតែកក្រើកសង្វៀនគ្រុឌ និងដ្រាហ្គិន គុនខ្មែរហើយ! មិនធ្លាប់មានទេ ជំនួបដំបូងនៃការប្រកួតដណ្តើមប្រាក់លានក្នុងមហាព្រឹត្តិការណ៍ THE BATTLE OF KINGS – ៥៧Kg រហូតដល់ ១៦៨ លានរៀល

Date:

សង្វៀនគ្រុឌ គុនខ្មែរ និងដ្រាហ្គិន គុនខ្មែរ កំពុងតែធ្វើឱ្យកក្រើកអង្រួនដល់បេះដូងអ្នកគាំទ្រគុនខ្មែរទូទាំងប្រទេសជាថ្មីម្តងទៀត ជាមួយនឹងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំគឺ THE BATTLE OF KINGS កីឡាករទាំងបួនមកពីក្លឹបផ្សេងគ្នា និងត្រូវតតាំងគ្នានៅក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ដែលនឹងចាប់ផ្តើមជំនួបដំបូងនៃការប្រកួតនៅសប្តាហ៍នេះនៅថ្ងៃទី ២៦ កក្កដា ២០២៦។នេះជាការប្រមូលផ្តុំទៅដោយកីឡាករជើងខ្លាំង ដែលមានសមត្ថភាពដើម្បីតតាំងគ្នាដណ្តើមយកប្រាក់លានចូលក្លឹប។

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺការផ្តល់នូវឱកាសមិនធ្លាប់មានសម្រាប់កំពូលអ្នកប្រយុទ្ធគុនខ្មែរឆ្នើមទាំងបួនរូបក្នុងនោះមាន កីឡាករ ប៉ែនកាក់ យ៉ាស៊ីន កីឡាករ ហាន់ពី កីឡាករ វ៉ាន់ វឿន និងកីឡាករ ធន់ ស៊ីហុង នឹង បង្ហាញសមត្ថភាពពិតនៅលើសង្វៀន គ្រុឌ គុនខ្មែរ និងដ្រាហ្គិន គុនខ្មែរ ដើម្បីដណ្តើមយកប្រាក់រង្វាន់សរុបរហូតដល់ ១៦៨ លានរៀល ដែលជាប្រាក់រង្វាន់ដ៏ច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកម្រិតទម្ងន់ ៥៧ គីឡូក្រាមនេះ។

មហាព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរវាសនា និងជីវភាពរស់នៅរបស់កីឡាករ ព្រមទាំងការនាំមកនូវកិត្តិយសដ៏ធំធេងជូនដល់ក្លឹប និងគ្រូបង្វឹកដែលបានខិតខំបង្ហាត់បង្ហាញ។

សម្រាប់ការប្រកួតនេះ បែងចែកការសន្សំពន្ទុជាបីដំណាក់កាល៖ ជំនួបថ្ងៃដំបូង, ឆ្លាសដៃគូប្រកួត នឹងដំណាក់កាលទី៣ ជាវគ្គបញ្ចប់ ស្វែងរកម្ចាស់ជ័យជំនះ នឹងត្រូវអនុវត្តតាមលក្ខខណ្ឌយ៉ាងតឹងរ៉ឹងបំផុត ដោយប្រកួតចំនួន៥ទឹក ប្រើប្រាស់ហ្គង់ធំ និងគោរពទៅតាមច្បាប់គុនខ្មែរ។ កីឡាករមកពីក្លឹបផ្សេងៗគ្នាទាំងបួន ត្រូវធ្វើការប្រកួតគ្នាដើម្បីសន្សំពិន្ទុ ដើម្បីស្វែងរកអ្នកដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ប្រាក់លានពីព្រឹត្តិការណ៍ THE BATTLE OF KINGS ។

លក្ខខណ្ឌនៃការកំណត់ជ័យជម្នះត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់ ដោយក្នុងករណីមានពិន្ទុស្មើគ្នាពីរនាក់ ត្រូវធ្វើការប្រកួតឡើងវិញដើម្បីកាត់សេចក្តី។ ប្រសិនបើមានពិន្ទុស្មើគ្នារហូតដល់បីនាក់ គណៈកម្មការនឹងធ្វើការចាប់ឆ្នោតជ្រើសរើសពីរនាក់ឱ្យប្រកួតគ្នា ដើម្បីទៅជួបជាមួយអ្នកឈរជើងចាំសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ។ មហាព្រឹត្តិការណ៍ដ៏ជក់ចិត្តនេះ នឹងប្រព្រឹត្តទៅថ្ងៃទី ២៦ កក្កដា ២០២៦ ដែលមានទីតាំងនៅជិតស្តុបទួលពង្រ បណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សូមចូលរួមទស្សនាដោយផ្ទាល់ដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករដែលអ្នកស្រឡាញ់ពេញចិត្ត និងរង់ចាំអ៊ុតមើលទាំងអស់គ្នា តើនរណានឹងក្លាយជាម្ចាស់ជ័យលាភីក្នុងព្រឹត្តិការណ៍ THE BATTLE OF KINGS – 57Kg នេះ។

គាំទ្រគុនខ្មែរជាមួយគ្រុឌ! គាំទ្រគុនខ្មែរជាមួយដ្រាហ្គិន!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...