JCI Cambodia បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល  ស្តីពី ភាពជាអ្នកដឹកនាំ លើកទី៨ នៅខេត្តព្រះសីហនុ

Date:

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) កាលពីថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះ បានរៀបចំកម្មវិធីបណ្តុះបណ្តាលមួយស្តីពី “ភាពជាអ្នកដឹកនាំ ” លើកទី ៨ (8th JCI Cambodia Leadership Academy) ក្រោម Theme “Shape the Future”។

វគ្គបណ្តុះបណ្តាលអ្នកដឹកនាំលើកទី៨នៅឆ្នាំនេះ មានរយះពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា រហូតដល់ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sea Breeze ក្រោមអធិបតីភាព លោក លី ឧត្តម អនុប្រធានប្រតិបត្តិសភាយុវពាណិជ្ជករអន្តជាតិកម្ពុជាឆ្នាំ២០២៣ ព្រមទាំងជាប្រធានដឹកនាំ កម្មវិធី JCI Cambodia Leadership Academy លើកទី ៨ ដោយក្នុងនោះមាន សមាជិក សមាជិកា និង សិក្ខាកាមចូលរួមប្រមាណជិត៥០នាក់។

វគ្គបណ្តុះបណ្តាល រយះពេល៣ថ្ងៃនេះផ្តោតលើការយល់ដឹងអំពី សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា​និងជំនាញនៃភាពជាអ្នកដឹកនាំ ជំនាញនៃការរៀបចំផែនការយុទ្ធសាស្ត្រ ការគ្រប់គ្រង់គម្រោង​ ការសហការជាក្រុម និងការពង្រឹងមិត្តភាពរវាងសមាជិកសមាជិការ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានៃគ្រប់សាខា។ 

ទន្ទឹមនឹងនេះដែរនៅ ថ្ងៃទី០១ ខែតុលា ពិធីបញ្ចប់វគ្គសិក្សា JCI Cambodia Leadership Academy Graduation Ceremony ក៏បានរៀបចំឡើង ដោយមានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឃឹម​ប៊ុនឡែនប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ ២០២៣​ និងអ្នកស្រី​​​ស្រួ ណារិយា អតីតប្រធានថ្នាក់ជាតិ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ប្រចាំឆ្នាំ២០២២។

ក្នុងនោះមានការផ្តល់ជូនវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានភាពសប្បាយរីករាយជាពន់ពេក។

គួរជម្រាបជូនថា JCI Cambodia Leadership Academy ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង និង អភិវឌ្ឍសមត្ថភាពយុវជនអោយក្លាយជាអ្នកដឹកនាំឆ្នើម សម្រាប់ពិភពលោកដែលកំពុងមានការផ្លាស់ប្តូរ (Developing Leaders for a Changing World) ដើម្បីជាប្រយោជន៍សម្រាប់យុវជនខ្លួនឯងផ្ទាល់ សម្រាប់គ្រួសារ និងសង្គមជាតិរបស់យើងទាំងមូល។ 

ដើម្បីទទួលបាន ព័ត៍មានថ្មីៗ កុំភ្លេចចូលទៅមើលទំព័រហ្វេសប៊ុក របស់ JCI Cambodia https://www.facebook.com/jcicambodia?mibextid=LQQJ4d និង JCI Cambodia Leadership Academy https://www.facebook.com/jcicambodialeadershipacademy?mibextid=LQQJ4d

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...