ភ្នំពេញ៖ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៦ – Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យរៀបចំផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរអាជីវកម្មរបស់ពួកនាពេលខាងមុខ ដោយផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្ងៃទី ៩ ខែ ៩ រយៈពេលបីថ្ងៃ ដោយផ្តល់ជូនតម្លៃសំបុត្រយន្តហោះថ្នាក់ Eco ចាប់ពីត្រឹមតែ 0 ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) និងបញ្ចុះតម្លៃ 22% លើតម្លៃសំបុត្រមូលដ្ឋាន Deluxe។

ចាប់ពីម៉ោង ០០:០០ ថ្ងៃទី ៨ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ 2026 (UTC+7) អ្នកដំណើរអាចកក់សំបុត្របានតាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ Vietjet ដើម្បីរីករាយជាមួយតម្លៃសំបុត្រ Eco តម្លៃចាប់ពី 0 ដុល្លារអាមេរិក នៅទូទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិរបស់វៀតណាម រួមទាំងផ្លូវហោះហើរដ៏ពេញនិយមពីសៀមរាប-ហាណូយ។ លើសពីនេះ ជើងហោះហើរអន្តរជាតិក៏ផ្តល់ជូនការបញ្ចុះតម្លៃ 22% លើតម្លៃសំបុត្រមូលដ្ឋាន Deluxe ដោយប្រើលេខកូដប្រូម៉ូសិនSALE99។
ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ ផ្តល់ឱ្យអ្នកដំណើរពីប្រទេសកម្ពុជានូវឱកាសកាន់តែច្រើនក្នុងការធ្វើដំណើរកម្សាន្តឬធុរកិច្ចនៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរជាច្រើនទៀតនៅទូទាំងអាស៊ី និងអឺរ៉ុប។ ការផ្តល់ជូននេះមានសុពលភាពសម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៧ រយៈពេលហោះហើរប្រែប្រួលទៅតាមផ្លូវហោះហើរ និងកាលបរិច្ឆេទហាមឃាត់ត្រូវបានអនុវត្ត។

ក្រុមហ៊ុន Vietjet កំពុងបន្តពង្រីកជើងហោះហើរនៅលើបណ្តាញផ្លូវហោះហើរអន្តរជាតិដែលកំពុងពង្រីករបស់ខ្លួន ដែលភ្ជាប់ប្រទេសវៀតណាម ទៅកាន់គោលដៅជាច្រើនទៀតនៅជុំវិញពិភពលោក។ នៅខែតុលានេះ ក្រុមហ៊ុនVietjet នឹងដាក់ឱ្យដំណើរការសេវាកម្មហោះហើរថ្មីៗពីទីក្រុងហាណូយទៅកាន់ទីក្រុងអាល់ម៉ាទី និងទីក្រុងប្រាក ដោយពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀតទៅកាន់អាស៊ីកណ្តាល និងអឺរ៉ុប។
ផ្លូវហោះហើរថ្មីៗជាច្រើនទៀត ក៏នឹងបន្តដាក់ឱ្យដំណើរការនៅពេលក្រោយនៃឆ្នាំនេះ ដោយភ្ជាប់ទីក្រុងហាណូយជាមួយទីក្រុងតៃណាននិងទីក្រុងសេប៊ូ ទីក្រុងហូជីមិញជាមួយទីក្រុងសេប៊ូ ក្លាក និងទីក្រុងឈៀងម៉ៃ ទីក្រុងញ៉ាត្រាងជាមួយប្រទេសសិង្ហបុរី និងទីក្រុងដាណាំងជាមួយទីក្រុងអូសាកា (កានសៃ)។

ក្រុមហ៊ុន Vietjet ក៏នឹងដាក់ឱ្យដំណើរការសេវាកម្មថ្មីមួយរវាងទីក្រុងហូជីមិញ និងទីក្រុងស៊ីដនី ដែលបម្រើតាមរយៈអាកាសយានដ្ឋានអន្តរជាតិស៊ីដនីខាងលិចថ្មីនៅក្នុងខែមករា ឆ្នាំ២០២៧។
សម្រាប់អ្នកធ្វើដំណើរ ការធ្វើដំណើរកម្សាន្តនានា គឺកាន់គួរឱ្យរំភើបរីករាយជាមួយជម្រើសគោលដៅធ្វើដំណើរជាច្រើន។
កងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ ក្រុមការងារកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ និងបម្រើការដោយយកចិត្តទុកដាក់ខ្ពស់ និងជម្រើសអាហារក្តៅៗដែលរៀបចំថ្មីៗរបស់ Vietjet ផ្តល់ជូនអ្នកដំណើរនូវរសជាតិម្ហូបអាហារវៀតណាមដ៏ពេញនិយម ដូចជា៖ ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោទឹកកក ម្ហូបអន្តរជាតិល្បីៗ ខណៈពេលដែលបានទស្សនាកម្មវិធីវប្បធម៌ និងជម្រើសការកម្សាន្តជាច្រើននៅពេលធ្វើដំណើរកម្ពស់ ១០,០០០ ម៉ែត្រពីលើដី។


