មហោស្រពតន្ត្រីខ្នាតអន្តរជាតិដ៏ធំសម្បើមដំបូងបង្អស់ដែលមានឈ្មោះថា “Element Countdown” នឹងរៀបចំ នៅខេត្តព្រះសីហនុនាពេលដ៏ខ្លីខាងមុខនេះ!

Date:

កម្ពុជា – មហោស្រពតន្ត្រីលំដាប់អន្តរជាតិលើកដំបូង Element Countdown Music Festival 2023 នៅឆ្នេរសមុទ្រ Bay of Lights នឹងមកដល់ខេត្តព្រះសីហនុឆាប់ៗនេះ រួមជាមួយនឹងកម្មវិធីនៃការរាប់ថយក្រោយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ដែលឧបត្ថម្ភធំដោយស្រាបៀរ Chang ជាស្រាបៀរលំដាប់ឈានមុខគេរបស់ប្រទេសថៃ។

កម្មវិធីដ៏ធំប្រចាំឆ្នាំ និងកក្រើកនៅក្រុងព្រះសីហនុនេះនឹងរៀបចំធ្វើឡើង នៅថ្ងៃទី៣០ ដល់ ថ្ងៃទី៣១ ខែធ្នូ ដោយនាំយកមកនូវផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យ ដែលនឹងធ្វើឲ្យអ្នក ចូលរួមទស្សនាទទួលបាននូវបទពិសោធន៍ ដែលមិនអាចបំភ្លេចបានជាលើកទី១ នៅទីក្រុងឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ក្រោមវត្តមាន DJ និងសិល្បករអន្តរជាតិល្បីៗ អញ្ជើញចូលរួមដូចជា Headliner Nervo និង Yellow Claw ដោយអ្នកគាំទ្រជាច្រើន បានស្គាល់រួចមកហើយ អមជាមួយនឹងបទភ្លេងបែបកន្ត្រាក់អារម្មណ៍ជាច្រើនទៀត របស់អ្នកសិល្បករយើង ដែលធ្លាប់ទទួលបានការគាំទ្រលើឆាកសម្តែងដូចជា 22Bullets, KAKA, Lizzy Wang, Rave Republic, Sky Sky, Wukong និង Hype Train Crew (មាន Sprite, OG Bobby និង Don Kids)។ បន្ថែមពីលើនេះ ក៏មានវត្តមានសិល្បករល្បីប្រចាំប្រទេសកម្ពុជា និងក្នុងតំបន់ យើងផងដែរដូចជា Chill Bill, Joy Lila, Make You Freak, Maily, Vutha, និង So Smile ជាដើម ក៏នឹងចូលរួមចំណែកបង្កើនបរិយាកាសដ៏រស់រវើកលើឆាកប្រគុំតន្ត្រី ឆ្លងឆ្នាំដ៏អស្ចារ្យនេះដែរ។  

កម្មវិធីដ៏ធំអស្ចារ្យនេះ អាចរៀបចំទៅបានដោយមានការចូលរួមពីក្រុម One Asia Ventures ជាក្រុមការងារបម្រើផ្នែកប្រឹក្សាកម្មវិធីធំឈានមុខគេក្នុងប្រទេសថៃ ធ្លាប់មានបទពិសោធន៍ផ្តល់ជូននូវការកម្សាន្ត និងការរៀបចំជាច្រើនទម្រង់ដល់អតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងសហការពី Unseen, Siam Songkran និង Creamfields Thailand គឺជាកម្លាំងជំរុញនៅពីក្រោយកម្មវិធីដ៏អស្ចារ្យដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាយើងដែរ។ ពួកគេមិនត្រឹមតែនាំយកនូវបទពិសោធន៍តន្ត្រីដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវទស្សនីយភាពកាំជ្រួចឆ្លងឆ្នាំដ៏អស្ចារ្យ ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា ដើម្បីបង្កើតអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានដល់អ្នកចូលរួម ផ្តាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីផងដែរ។

ការរៀបចំ ការតុបតែងនិងរចនាឆាកនៃកម្មវិធី Element Countdown 2023 គឺមានការចូលរួមចំណែកពីក្រុមអ្នករចនាតុបតែងជំនាញៗ ដែលសម្រិតសម្រាំងពីប្រទេសថៃ ធ្លាប់ត្រូវបានគេស្គាល់ថាជាអ្នករៀបចំឆាកធំលំដាប់ទូទាំងតំបន់អាស៊ីដែរ។

បន្ថែមពីនេះ ក្រៅតែពីការប្រគុំតន្ត្រី Bay of Lights ក៏មានការរៀបចំបិរវេណផ្សារនៃពិធីបុណ្យណូអ៊ែល ដែលនឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទស្សនាតន្ត្រីលំដាប់ខ្នាតអន្តរជាតិមួយនេះ បានរីករាយនឹងទេសភាពដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុយើងដែរ។

លោកអ្នកអាចកក់សំបុត្រចូលរួមបានតាមរយៈ កម្មវិធី Wonderpass ( https://t.ly/z0rCy ) ឬគេហទំព័រ Wonderpass (https://t.ly/w2iU0)។ ឬក៏ចូលទៅកាន់ទំព័រ Facebook របស់ EDM Cambodia (https://web.facebook.com/CambodiaEDM)។



តម្លៃសំបុត្រសម្រាប់ការចូលទស្សនាទូទៅគឺ មានតម្លៃ ២៥ដុល្លារ សម្រាប់សំបុត្រមួយថ្ងៃ ៤០ដុល្លារ សម្រាប់សំបុត្រពីរថ្ងៃ ហើយជម្រើស VIP មានតម្លៃ ៣៥ដុល្លារ សម្រាប់មួយថ្ងៃ និង ៥៥ដុល្លារ សម្រាប់ពីរថ្ងៃ។ ចំណែក តម្លៃសំបុត្រនៅថ្ងៃកម្មវិធីផ្ទាល់នឹងមានតម្លៃខ្ពស់ជាងនេះ ដូច្នេះរួសរាន់ឡើង ដើម្បីទទួលបានកន្លែងចូលទៅទស្សនា នៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំ២០២៣នេះ និងអបអរសាទរការផ្តាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីជាមួយយើងខ្ញុំទាំងអស់គ្នា ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...