មិនធ្លាប់មានផ្សារទំនើបណាមានពីមុន! ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ប្រកាសបន្តដាក់រង្វាន់ឡានទំនើប ជូនអតិថិជនក្នុងប្រូម៉ូសិន Mega Celebration

Date:

ភ្នំពេញ៖ ប្រូម៉ូសិន Mega 1 Year Anniversary ទើបតែបញ្ចប់ ឯម្ចាស់រង្វាន់រថយន្ត Mitsubishi Expander ដ៏ថ្មីស្រឡាងក៏បានរកឃើញ តែមិនទាន់ចប់នោះទេ កាលពីវេលាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសពីប្រូម៉ូសិនថ្មី Mega Celebration ដោយនៅតែបន្តដាក់រង្វាន់ឡានជូនអតិថិជនជាលើកទី២ និងមិនធ្លាប់មានផ្សារទំនើបណាមានពីមុនមក។

ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរមួយនេះតែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច មានដូចជាប្រូម៉ូសិនខ្នាតធំដែលមានតែមួយគត់នៅប្រទេសកម្ពុជា ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលរួមមាន “កម្មវិធីមេហ្គាអស្ចារ្យ” និង “Mega Anniversary“ដែលបានចំណាយទឹកប្រាក់រហូតដល់ជាង ២លាន ដុល្លារ។

ដោយកាលពីទី១៤ ខែមករា ឆ្នាំ២០២៤ គ្រាន់តែចូលឆ្នាំថ្មីភ្លាម លោកស្រីលី សុខឆេង ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ក្នុងនាមគណៈគ្រប់គ្រងនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រកាសអំពីកម្មវិធីប្រូម៉ូសិនថ្មីដែលកាន់តែអស្ចារ្យ និងកាន់តែពិសេស ជាងមុនទៅទៀតគឺ “Mega Celebration”។

ដោយអតិថិជនទាំងអស់ដែលបានធ្វើការចំណាយចាប់ពី ១៥ដុល្លារ ឡើងទៅក្នុង១វិក័យបត្រ នឹងមានឱកាសចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Mitsubishi All-New Triton GLS 2024 ១គ្រឿងដ៏ថ្មីស្រឡាង, iPad, ប័ណ្ណបញ្ចុះតម្លៃ និងរង្វាន់ផ្សេងៗទៀតជាច្រើន។ ដែលនឹងប្រព្រឹត្តឡើងចាប់ពីខែមករានេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

លោកជំទាវបានបន្តទៀតថា នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងនៅតែបន្តទទួលបាននូវការគាំទ្រ ជឿទុកចិត្តពីសំណាក់អតិថិជនជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ហើយពួកយើងនឹងនៅតែបន្តខិតខំនាំយកនូវបទពិសោធន៍នៃការទិញទំនិញ ការទទួលទានអាហារ និងការកំសាន្តកម្រិតអន្តរជាតិដែលអាចប្រកួតប្រជែងបានមិនចាញ់បរទេសឡើយ។ គ្រប់អាជីវកម្មដែលក្រុមហ៊ុន ជីប ម៉ុង បានកសាងឡើង គឺមិនមែនដើម្បីតែប្រាក់ចំណេញតែមួយមុខនោះទេ គឺយើងធ្វើវាដោយអស់ពីបេះដូង យើងធ្វើវាក្នុងនាមជាកូនខ្មែរ ដើម្បីមោទនភាពជាតិខ្មែរ ហើយយើងជឿជាក់ថាខ្មែរធ្វើបាន។

គួរបញ្ជាក់ផងដែរថានៅក្នុងថ្ងៃនេះផងដែរ, ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានធ្វើការប្រគល់រង្វាន់ដែលជារថយន្តទំនើប Mitsubishi Xpander ស៊េរីថ្មី ១គ្រឿង និងរង្វាន់ជាច្រើនជូនដល់អតិថិជនដែលមានសំណាងប្រចាំឆ្នាំ២០២៣ នៃកម្មវិធី “មេហ្គា Anniversary”ផងដែរ។ ទិញពិតឈ្នះពិតឃើញអត់! ដូចនេះកុំភ្លេចមកហ្សបភីងជាមួយគ្រួសារ គ្រាន់តែចំណាយ១៥ដុល្លារសោះក៏បានរង្វាន់ដែរបងប្អូន៕ អត្ថបទពាណិជ្ជកម្ម

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...