ពិតជាពិសេសមែន Xiaomi បានបង្ហាញត្រកូល Redmi Note 13 ដ៏ថ្មីសន្លាងមានរូបរាង និង មុខងារដ៏អស្ចារ្យ

Date:

កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមហ៊ុនទូរសព្ទដ៏ពេញនិយម Xiaomi បានណែនាំ និងបញ្ចេញទូរសព្ទត្រកូល Redmi Note 13 Series ដែលធ្វើឡើងនៅសណ្ធាគារ Sun & Moon Riverside ក្រោមការចូលរួយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Xiaomi អ្នកសារព័ត៍មាន និងហ្វេនៗត្រកូល Redmiផងដែរ។ សម្រាប់គ្រួសារត្រកូល Redmi Note លើកនេះមានចំនួនបីម៉ូដែលដូចជា៖ Redmi Note 13 Pro+ 5G, Redmi Note 13 Pro និង Redmi Note13 ។

ជាមួយនឹងការធ្វើឱ្យប្រសើរឡើងយ៉ាងសំខាន់ទៅលើប្រព័ន្ធកាមេរ៉ា ការរចនា ការបង្ហាញ និងដំណើរការ Redmi Note 13 Series បានបន្តកាន់តែខិតទៅជិតស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូន ផ្តល់នូវភាពធន់ បទពិសោធន៍ដ៏អស្ចារ្យ និងសមត្ថភាពថតរូបដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងតម្លៃសមរម្យសាកសមនឹងការរស់នៅនាពេលបច្ចុប្បន្ន។ ទាំងនេះជាចំណុចពិសេសនៃទូរសព្ទត្រកូល Redmi Note 13 Series៖

*ធ្វើឱ្យរាល់លេចធ្លោរាល់ការថតរូបជាមួយនឹងប្រព័ន្ធកាមេរ៉ាដែលបានធ្វើឱ្យប្រសើរឡើងរបស់ Redmi Note 13 Series
រចនាឡើងដើម្បីបំពេញតម្រូវការថតរូបចម្រុះ Redmi Note 13 Series មានប្រព័ន្ធកាមេរ៉ាដែលមានលក្ខណៈចម្រុះ និងធ្វើឱ្យប្រសើរឡើង។ ម៉ូឌែលដែលគាំទ្រគឺ Redmi Note 13 Pro+ 5G និង Redmi Note 13 Pro សុទ្ធតែមានកាមេរ៉ាទំហំ 200MP ដែលមានកម្រិតគុណភាពខ្ពស់ជាមួយនឹងមុខងារទប់លំនឹងរូបភាព(OIS)
ដើម្បីចាប់យករូបភាពជាមួយនឹងកម្រិតលម្អិតដែលមិនធ្លាប់មានពីមុនមក និងនាំមកនូវបទពិសោធន៍ថតរូបកម្រិតច្បាស់ដល់អ្នកប្រើប្រាស់។
ជាងនេះទៅទៀតការពង្រីកដោយរក្សានូវគុណភាពដ៏ច្បាស់ត្រជាក់ភ្នែក2x/4x ផ្តល់នូវការថតជិតលម្អិតពីចម្ងាយនិងនាំមកនូវលទ្ធភាពនៃការផ្តោតទៅលើបុគ្គលនៅក្នុងហ្វូងមនុស្ស ឬពង្រីកសកម្មភាព។ប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ទាំងនេះត្រូវបានគាំទ្រដោយ ឧបករណ៍ចាប់សញ្ញាទំហំដ៏ធំ 1/1.4″ សនិងដំណើរការរូបភាពប្រសើរឡើង ដែលធានាបាននូវគុណភាពរូបភាពដែលនឹកស្មានមិនដល់ ទោះបីជាស្ថិតក្នុងស្ថានភាពស្មុគ្រស្មាញ និងពន្លឺតិចក៏ដោយ។ ការរួមបញ្ចូលគ្នានៃឧបករណ៏នេះ កម្រិត Aperture f/1.65 និង Tetra pixel (បច្ចេកវិទ្យាកម្រិតខ្ពស់នៃ pixel-binning) ផ្តល់នូវរូបភាពច្បាស់ និងភ្លឺ ទោះបីជាក្នុងស្ថានភាពពន្លឺខ្សោយក៏ដោយ ខណៈពេលដែលកែវលេន 7P

*ភាពច្បាស់ល្អ អេក្រង់ AMOLED និងអត្រា Refresh Rate រហូតដល់ 120Hz
ការរចនាឡើងដើម្បីបំពេញតម្រូវការថតរូបបានច្បាស់ល្អ និងត្រជាក់ភ្នែក Redmi Note 13 Pro+ 5G និង Redmi Note 13 Pro សុទ្ធតែមានកាមេរ៉ាទំហំ 200MP ដែលមានកម្រិតគុណភាពខ្ពស់ជាមួយនឹងមុខងារទប់លំនឹងរូបភាព(OIS)ដើម្បីចាប់យករូបភាពជាមួយនឹងកម្រិតលម្អិតដែលមិនធ្លាប់
មានពីមុនមក និងនាំមកនូវបទពិសោធន៍ថតរូបកម្រិតច្បាស់ដល់អ្នកប្រើប្រាស់។
ជាងនេះទៅទៀតការពង្រីកដោយរក្សានូវគុណភាពដ៏ច្បាស់ត្រជាក់ភ្នែក2x/4ផ្តល់នូវការថតជិតលម្អិតពីចម្ងាយ និងនាំមកនូវលទ្ធភាពនៃការផ្តោតទៅលើបុគ្គលនៅក្នុងហ្វូងមនុស្ស ឬពង្រីកសកម្មភាពបានយ៉ាងពិសេស។ ប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ទាំងនេះត្រូវបានគាំទ្រដោយឧបករណ៍ចាប់សញ្ញាទំហំដ៏ធំ1/1.4″ ដែលធានាបាននូវគុណភាពរូបភាពល្អនឹកស្មានមិនដល់ទោះបីជាស្ថិតក្នុងស្ថានភាពស្មុគស្មាញ និងពន្លឺតិចក៏ដោយ។ ការរួមបញ្ចូលគ្នានៃឧបករណ៏នេះ កម្រិត Aperture f/1.65 និង Tetra pixel (បច្ចេកវិទ្យាកម្រិតខ្ពស់នៃpixel-binning)ផ្តល់នូវរូបភាពច្បាស់និងភ្លឺ ទោះបីជាក្នុងស្ថានភាពពន្លឺខ្សោយក៏ដោយ ខណៈពេលដែលកែវលេន 7P ជាមួយ Atomic Layer Deposition (ALD) កាត់បន្ថយពន្លឺដែលចែងចាំង។
ទន្ទឹមនឹងនេះដែរ ម៉ូឌែលមូលដ្ឋាន Redmi Note 13 ត្រូវបានបំពាក់ដោយកាមេរ៉ាមេទំហំ 108MP ជាមួយនឹងការពង្រីកដោយរក្សានូវគុណភាពដ៏ច្បាស់ 3x ដើម្បីផ្តល់រូបភាពមិនគួរឱ្យជឿជាមួយនឹងព័ត៌មានដ៏លម្អិត។ ស្មាតហ្វូនទាំងពីរក៏ភ្ជាប់មកជាមួយនូវជម្រើសយ៉ាងច្រើននៃ filmCamera filters កាមេរ៉ាសម្រាប់អ្នកប្រើប្រាស់ក្នុងការកែប្រែរូបថតរបស់អ្នកប្រើប្រាស់។
*ភាពធន់ដ៏ពិសេស ដើម្បីធ្វើឲ្យអ្នកកាន់តែងាយស្រួលប្រើ ជាមួយនឹងការធ្វើUpdate ផ្នែកវិស្វកម្ម និងការរចនា Redmi Note 13 Series ផ្តល់នូវភាពធន់ និងភាពរឹងមាំសម្រាប់ការធានាបន្ថែមនៅក្នុងលក្ខខណ្ឌលំបាក។ នេះចាប់ផ្តើមពីការបង្ហាញ ដែលណែនាំ Corning ® Gorilla ® Glass Victus ® ទៅ Redmi Note 13 Pro+ 5G ដែលជាស៊េរីមួយទៀតមុនគេ សម្រាប់ភាពធន់នឹងការធ្លាក់ និងកោសដោយចៃដន្យ។
ជាមួយនឹងរចនាសម្ព័ន្ធដែលបានធ្វើឱ្យប្រសើរឡើងរួមបញ្ចូលគ្នាជាមួយនឹងវិញ្ញាបនប័ត្រការពារធូលី និងទឹក IP68 នោះ Redmi Note 13 Pro+ 5G ធានាបាននូវតំណែងរបស់ខ្លួនជាតារាម៉ូឌែលនៃស៊េរីនេះ ខណៈដែលម៉ូឌែលផ្សេងទៀតក៏ត្រូវបានលើកកំពស់ដើម្បីផ្តល់នូវ IP54 ធូលី និងធន់នឹងទឹកផងដែរ។
*ពេលវេលាដ៏អស្ចារ្យនៃថាមពលជាមួយនឹងប្រព័ន្ធដំណើរការកម្រិតខ្ពស់សម្រាប់ដំណើរការដែលបានធ្វើឱ្យប្រសើរឡើង Redmi Note 13 Series ដែលដំណើរការបានខ្ពស់បានបំពាក់នូវប្រព័ន្ធដំណើរការដ៏មានឥទ្ធិពលបំផុតមួយចំនួនដែលអាចប្រើបាន រួមជាមួយនឹងថ្មដែលប្រើប្រាស់បានយូរធានាថាអ្នកប្រើប្រាស់អាចរីករាយជាមួយទូរសព្ទ័ របស់ពួកគេពេញមួយថ្ងៃ។គ្រប់ម៉ូឌែលទាំងអស់មកជាមួយឆ្នាំងសាកក្នុងប្រអប់ សម្រាប់ភាពងាយស្រួលបន្ថែម។
សម្រាប់ការប្រើប្រាស់ ដំណើរការ 4nm ត្រូវបានណែនាំជាលើកដំបូងទៅកាន់ស្មាតហ្វូន Redmi Note ។ កំពូលស្មាតហ្វូនស៊េរី Redmi Note 13 Pro+ 5G ត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Dimensity 7200-Ultra ដែលជាថាមពលថ្មដ៏ធំ 5,000mAh ដើម្បីផ្តល់ថាមពលពេញមួយថ្ងៃដែលមមាញឹក និងផ្តល់នូវថាមពល 120W HyperCharge ឈានមុខគេក្នុងឧស្សាហកម្ម ដោយបង្កើនល្បឿននៃការសាកថ្មរបស់ Redmi Note បានពេញ 100% ត្រឹមតែ ១៩ នាទី។
ទន្ទឹមនឹងនេះដែរ Redmi Note 13 Pro ត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Helio G99-Ultra និងថាមពលថ្ម 5,000mAh ។ ផ្តល់ជូននូវការសាកថ្មកម្រិត 67W turbo ដោយចំណាយពេលត្រឹម 45 នាទីដើម្បីសាកដល់ 100%។
ម៉ូដែល Classic Redmi Note 13 ក៏ភ្ជាប់មកជាមួយនូវដំណើរការដែលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងថាមពលថ្ម 5,000mAh និងបន្ទះឈីបដែលមានថាមពលខ្លាំង។
ជាមួយនឹងការUpdate និងការពង្រឹងលើបន្ទះឈីប Redmi Note 13 Series នាំសេរ៊ី Redmi Note ជាទីស្រឡាញ់ទៅកាន់កម្រិតមួយដែលកាន់តែអស្ចារ្យ ដើម្បីឱ្យអ្នកប្រើប្រាស់ស្មាតហ្វូននៅជុំវិញពិភពលោកចាប់អារម្មណ៍លើមុខងារស្មាតហ្វូនក្នុងតម្លៃសមរម្យ។


នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ ក្រុមហ៊ុន Xiaomi ក៏បាននាំមកជាមួយនូវផលិតផលប្រើប្រាស់ថ្មីដ៏គួរឱ្យរំភើបចំនួន 2ផ្សេងទៀត គឺ៖ Redmi Watch 4 និង Redmi Buds 5 Pro។

អ្វីដែលពិសេសក្រុមហ៊ុន Xiaomi ក៏បានបញ្ចេញនូវ Versatile Redmi Watch 4 និង Redmi Buds 5 Pro ផងដែរ ដោយ នាឡិកា Redmi Watch 4 ថ្មីត្រូវបានបំពាក់ដោយអេក្រង់ AMOLED ទំហំ 1.97” ដែលមានទំហំធំបំផុតសម្រាប់បទពិសោធន៍នាឡិកាឆ្លាតវៃដែលនឹងធ្វើឲ្យអ្នកកាន់តែពេញចិត្ត។ ការរចនាដ៏ប្រណិតរបស់ Redmi Watch 4 រួមបញ្ចូលនូវស៊ុមពាក់កណ្តាលអាលុយមីញ៉ូម និងជានាឡិកាឆ្លាតវៃ Redmi ដំបូងបង្អស់ដែលមានភាពងាយស្រួលក្នុងការដំណើរការបង្វិល OTS ដែលជាដែកអ៊ីណុក។
Redmi Watch 4 ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា 4-channel PPG ដែលបានធ្វើការUpdateសម្រាប់ភាពជាក់លាក់នៃចង្វាក់បេះដូង និងការត្រួតពិនិត្យអុកស៊ីសែនឈាមរបស់អ្នកអ្នកប្រើប្រាស់។ ហើយមានជម្រើសពណ៍ចំនួមពីរ Silver Grey ឬ Obsidian Black Bezel

ចំណែកឯRedmi Buds 5 Pro ផ្តល់នូវបទពិសោធន៍នៃការស្តាប់ដែលទាក់ទាញជាងមុន ជាមួយនឹងសំឡេងដែលបង្កប់នៅខាងក្នុងស្រាប់និងមុខងារថ្មីសម្រាប់សំឡេងពិតៗ។ កាសនេះក៏គាំទ្រ LDAC ដែលជា Bluetooth®codecឈានមុខគេសម្រាប់ការភ្ជាប់កាសស្តាប់ត្រចៀកឥតខ្សែ។ ជាមួយនឹងការលុបចោលសំឡេងរំខានសកម្មរហូតដល់ 52dB (ANC) Redmi Buds 5 Pro ផ្តល់នូវជម្រើសនៃមុខងារ ANC ចំនួនបីគឺ មុខងារ AI adaptive និងមុខងារតម្លាភាពបន្ថែមចំនួនបីសម្រាប់ការផ្លាស់ប្តូររវាងមុខងារឆ្លាតវៃ ដែលធ្វើឲ្យបទពិសោធន៍នៃការស្តាប់កាន់តែងាយស្រួលគ្រប់កាលៈទេសៈទាំងអស់។ អ្នកប្រើប្រាស់ក៏អាចកំណត់បទពិសោធន៍សំឡេងរបស់ពួកគេផ្ទាល់ជាមួយនឹងទម្រង់ EQ ចំនួនប្រាំផ្សេងគ្នាផងដែរ។ Redmi Buds 5 Pro គាំទ្រដល់ទៅ 10 ម៉ោងនៃការស្តាប់ជាបន្តបន្ទាប់ និងរហូតដល់ 38 ម៉ោងនៃការប្រើប្រាស់ថេរនៅពេលភ្ជាប់ជាមួយស្រោម ergonomic របស់វា។ Redmi Buds 5 Pro មានជម្រើសពណ៌ចំនួនបី Midnight Black, Moonlight White និង Aurora Purple។
តម្លៃ និងការដែលអាចរកបាន

Redmi Note 13 Pro+ 5G មានពណ៌ Midnight Black, Moonlight White, និង Aurora Purple ជាមួយនឹងទំហំផ្ទុក 2 តម្លៃចាប់ពី 399 ដុល្លារ ឡើងទៅ។
Redmi Note 13 Pro មានពណ៌ Midnight Black, Lavender Purple, និង Forest Green ជាមួយនឹងជម្រើសទំហំផ្ទុក 2 ដែលមានតម្លៃចាប់ពី 249$ និងសម្រាប់ 12+512 តម្លៃគឺ 299$។
Redmi Note 13 មានពណ៌ Midnight Black, Mint Green, Ice Blue, និង Ocean Sunset, ជាមួយនឹងទំហំផ្ទុក 3 ប្រភេទ ចាប់ពី 199$ ឡើងទៅ ។
Redmi Watch 4 មានពណ៌ Silver Grey និង Obsidian Black ជាមួយនឹងខ្សែដែលមានតម្លៃចាប់ពី 99 ដុល្លារ ។
Redmi Buds 5 Pro មានពណ៌ Midnight Black, Moonlight White, និង Aurora Purple តម្លៃចាប់ពី 69$ ឡើងទៅ ។

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ឱ្យដំណើរការដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដែលលើកកម្ពស់កំណើនបៃតង និងប្រកបដោយចីរភាព

នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន Metfone បានដាក់ចេញជាផ្លូវការនូវប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃរបស់ខ្លួនសម្រាប់គ្រួសារ និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ដែលជាការពង្រីកខ្លួនរបស់ក្រុមហ៊ុនទៅក្នុង ដំណោះស្រាយថាមពលប្រកបដោយចីរភាព។ ផលិតផលថ្មីនេះអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង...

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣...

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo.,...

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...