event

អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដាក់បង្ហាញផលិតផលថ្មី ជួយថែរក្សាការពារអ្នកប្រើប្រាស់ និងបរិស្ថាន គឺទឹកដោះគោខាប់ បេស៍ខៅ ប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក

ភ្នំពេញ៖ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជា នៅថ្ងៃទី២៨ ខែមការា ឆ្នាំ២០២៣នេះ បានដាក់បង្ហាញផលិតផលថ្មីមួយទៀត ដែលជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ផលិតផលដែលជួយថែរក្សាការពារដល់អ្នកប្រើប្រាស់ និងបន្ថែមលើសពីនោះ គឺជួយការពារបរិស្ថានក្រោយពីបានប្រើប្រាស់រួច គឺទឹកដោះគោខាប់ បេស៍ខៅ ប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack)។

តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ ក៏ដូចជាក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានថ្លែងឲ្យដឹងថា ចំពោះទឹកដោះគោខាប់ សញ្ញាក្បាលគោ (បេស៍ខៅ) ដែលបង្ហាញជូនថ្ងៃនេះ  ក៏ដូចគ្នាទៅនឹងប្រអប់ក្រដាសបរិស្ថាន ផលិតផលម៉ាក Tetra Pak ពីប្រទេសសីង្ហបុរី។ ខ្ញុំសូមបង្ហាញពីប្រអប់ក្រដាសបរិស្ថាននេះ ជាប្រភេទប្រអប់ អាស៊ិបទិក (Aseptic pack) ដែលមាន ៦ស្រទាប់ ឆ្លាស់គ្នាការពារ និងវិចខ្ចប់ផលិតផលទឹកដោះគោខាប់ បានយ៉ាងល្អ ជាទីបំផុត៖

1.  ស្រទាប់ទី១ ទី២ ទី៤ ទី៦ ជាស្រទាប់ប៉ូលីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។

2.  ស្រទាប់ទី៣ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។

3.  ស្រទាប់ទី៥ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់រលោងស្មើបានល្អ ។ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែល ជួយការពារផលិតផលបានល្អ ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ ក្នុងផលិតផលនោះទេ។

លោកបន្ថែមថា ដើម្បីផ្តល់សុខភាពល្អ ដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគឥតឈប់ឈរ ទៅលើសង្វាក់ម៉ាស៊ីនផលិតកម្មបចេ្ចកវិទ្យា  ស្វ័យប្រវត្តិចុងក្រោយរបស់ពិភពលោក មកបំពាក់ផលិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុង ធ្វើកន្លងមក ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ ៖ “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។

តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ ក៏ដូចជាក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានឲ្យដឹងទៀតថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ត្រូវបាន រាជរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណ អោយដំណើរសាងសង់រោងចក្រផលិតផលទឹកដោះគោ នាខែវិច្ឆិកា ឆ្នាំ២០១៣ លើផ្ទៃដី៣ ហិចតា ហើយក៏ជារោងចក្រ ផលិតផលទឹកដោះគោដ៏ធំជាងគេតែមួយគត់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលនេះ រោងចក្របានបង្កើនទុនវិនិយោគប្រមាណជា ៤១លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើនដល់ ៦ ហិចតា គឺស្មើនឹងពីរដង ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល” ហើយបាននិងកំពុង ផ្តល់ការងារជូនកម្មករនិយោជិត សរុប ៦១៣ នាក់  និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ប្រមាណ ៨-១១លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ 

ឆ្លៀតឱកាសនោះលោកក៏បានបញ្ជាក់បន្ថែមថា សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជាសង្វាក់ផលិតកម្មបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ លំដាប់ថ្នាក់ពិភពលោក ដែលមានជំនាញខាងផលិត ផលិតផលទឹកដោះគោ (dairy products portfolio) របស់ប្រទេសស៊ុយអ៊ែត (Sweden) ម៉ាក Tetra Pak ហើយគ្រប់វត្ថុធាតុដើមដែលយកមកផលិត ត្រូវបាននាំចូលពីប្រទេសជាច្រើន ដូចជា៖ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ប្រទេសអូស្រ្តាលី អេស្បាញ… ។ល។

សូមជម្រាបថា រោងចក្រផលិតទឹកដោះគោ “អង្គរមីល” មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “ទឹកដោះគោម៉ាកអង្គរមីល” ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ព្រមទាំង គោរពតាមស្តង់ដាគុណភាពជាតិ គុណភាពអន្តរជាតិ និង “មិនប្រើប្រាស់សារធាតុរក្សាទុកអោយបានយូរ”។ រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល  សញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ISO 9001: 2015  និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ចរន្តដល់ការផលិត ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។

រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖

1.  ទឹកដោះគោ (UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ

2.  ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ 

3.  ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ

4.  ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី

5.  ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ៕

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!!!

អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!!

ប្រភពអត្ថបទក្រុមហ៊ុន

To Top