កំពូលរថយន្ត Ford Ranger Raptor បានទទួលជ័យជំនះសារជាថ្មីម្តងទៀតហើយ​!

Date:

កាលពីថ្ងៃទី10 ខែមិថុនា ឆ្នាំ2024 នៅឯប្រទេសអូស្រ្តាលី, កំពូលរថយន្ត Ford Ranger Raptor លេខរៀង 773 ដែលធ្លាប់​បានទទួល​ជ័យ​ជំនះ​ក្នុងកម្មវិធី 2023 Finke Desert Race និងកម្មវិធី 2022 SCORE-International Baja 1000 បានវិលត្រឡប់មកវិញម្តងទៀតហើយ ដោយមានការរចនា ​និង រៀបចំថ្មីសម្រាប់​ការប្រកួត​ក្នុងកម្មវិធី 2024 Finke Desert Race ក្នុងវិញ្ញាសាររក្សា​រថយន្តក្នុង​សភាព​ដើមបំផុត និងគ្មានការកែឆ្នៃ​ច្រើន​ ដើម្បីការពារពាន​រង្វាន់រថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ 2024។

គួរបញ្ជាក់ផងដែរថា កំពូលរថយន្ត Ford Ranger Raptor គឺមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់សម្រាប់រថយន្ត Ford Ranger Raptor​ នោះទេ ដោយក្រោមការ​ធ្វើតេស្តជាច្រើន​ពី​ក្រុមអ្នកជំនាញ ​Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ រួមទាំងបំពាក់នូវយ៉ាន់​កង់អាលុយមីញ៉ូម 17អ៊ីញបូករួមសំបកកង់ក្រាស់ប្រភេទ Off-Road ដែលអាច​ពុះពារគ្រប់ឧបសគ្គទាំងអស់ ដែលមាននៅចំពោះ​មុខ។ កំពូលរថយន្ត Ford Ranger Raptor ត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើន អំពីសមត្ថភាពរបស់រថយន្ត បច្ចេកវិទ្យាទំនើបៗដែលមាន​​បំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយ ស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter)​ ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាព​របស់​រថយន្ត ដោយ​មាន​ការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់​ ទៅតាមស្ថានភាពផ្លូវនីមួយៗទាំង​អស់​។

ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Ford Ranger Raptor និងក្រុមអ្នកជំនាញ Ford Performance ក្នុងការរៀបចំរថយន្តលេខរៀង 773 និងសិក្សាយ៉ាងម៉ត់ចត់សម្រាប់ការ បើកបរ​លើ​ទីលាន​ប្រណាំង​នេះ​​ ទើបនាំអោយទទួលបានជ័យ​ជំនះ​សារជាថ្មីម្តងទៀត ក្នុងកម្មវិធី 2024 Finke Desert Race ប្រទេសអូស្រ្តាលី ដែលបានរក្សា​ដំណែង​ដដែលជារថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ 2024 និង​អាចបញ្ចប់បេសកកម្មរបស់​ខ្លួនល្អ​ជាឆ្នាំមុន​ទៅទៀត ដោយ​ការបើកបរក្នុងល្បឿនលឿន ពី 130km/h ទៅ 160km/h សម្រាប់ទីលានប្រណាំងផ្លូវឧបសគ្គ ​ដែលមានរយៈចម្ងាយរហូតដល់ 460km ដោយ​មាន​ការចូលរួមពីគូប្រជែង មកពី​គ្រប់ក្រុមហ៊ុនរថយន្តផ្សេងៗ ដែលបង្កភាពប្រកួត​ប្រជែងរវាង​គ្នា​ទៅ​វិញ​ទៅមកជាខ្លាំង ប៉ុន្តែសម្រាប់​រថយន្ត Ford Ranger Raptor លេខរៀង 773 គឺអាចឆ្លងកាត់​គ្រប់​​ឧបសគ្គទាំង​អស់​ រហូតដល់ទទួលបានជ័យជំនះ។

សម្រាប់មានអតិថិជន​ដែលចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
-សាខាព្រះមុនីវង្ស 078 999 773​
-សាខាទឹកថ្លា 095 939 939
-សាខាទូលសង្កែ 078 935 935
-សាខាជ្រោយចង្វារ 017 999 027
-សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
-សាខាបឹងបៃតង 099 999 747
-សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
-សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...