អ្នកជំនាញហិរញ្ញវត្ថុង ៤រូប ចែករំលែកចំណេះដឹង ក្នុងព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក”

Date:

ភ្នំពេញ៖ ព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក-Your Finance” ឆ្នាំ២០២៥ បានប្រព្រឹត្តទៅយ៉ាងជោគជ័យជាមួយអ្នកចូលរួមប្រមាណជាង ១៥០ នាក់។ អ្នកជំនាញហិរញ្ញវត្ថុកំពូលៗទាំង ៤ រូបបានចែករំលែកចំណេះដឹងជាក់ស្តែងដែលអាចអនុវត្តបាន។

លោក ង៉ែត ជូ បានផ្តោតលើរបៀបនៃការរៀបចំហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព និងជីវិតកាន់តែប្រសើរ។ លោកបានណែនាំអំពីគោលការណ៍ រៀបចំផែនការហិរណ្ញវត្ថុ សម្រាប់ការគ្រប់គ្រងចំណាយ និងបានសង្កត់ធ្ងន់ថា “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនគ្រាន់តែជារឿងតួលេខទេ តែជារឿងទម្លាប់ល្អនិងការរៀបចំផែនការប្រកបដោយភាពវៃឆ្លាត។”

លោក ទុយ ហុង បានបង្ហាញអំពីប្រភេទបច្ចេកវិទ្យានិងឧបករណ៍ជំរុញការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបានណែនាំពីកម្មវិធីគណនេយ្យ ដំណោះស្រាយលំហូរសាច់ប្រាក់ និងឧបករណ៍វិភាគទិន្នន័យសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម ដោយលើកឡើងថា “កម្ពុជាកំពុងឈានចូលយុគសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយអាជីវកម្មដែលអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនេះនឹងមានអត្ថប្រយោជន៍ប្រកួតប្រជែងច្រើន។”

លោក ហោ ប៊ុនថែ បានពន្យល់អំពីការប្រើប្រាស់ OPM (Other People’s Money – ប្រាក់របស់អ្នកដទៃ) ដើម្បីពង្រីកសក្តានុពលអាជីវកម្មនិងផ្ទាល់ខ្លួន។ “បំណុលវិនិយោគអាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការពង្រីកអាជីវកម្មឬបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួន។” លោកបានបង្ហាញពីរបៀបប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព តាមរយៈប្រព័ន្ធធនាគារ។

លោក អឿ សុធារ័ត្ន បានពន្យល់អំពីរបាយការណ៍ឥណទាននិងសារប្រយោជន៍របស់វា។ “របាយការណ៍ឥណទានគឺដូចជាកាតពិន្ទុហិរញ្ញវត្ថុរបស់អ្នក” លោកបានពន្យល់។ “វាប្រាប់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុអំពីទំនុកចិត្តដែលពួកគេអាចដាក់លើអ្នកជាអ្នកខ្ចីប្រាក់។” លោកបានបង្ហាញពីរបៀបកសាងនិងថែរក្សាពិន្ទុឥណទានល្អ ដែលអាចជួយទទួលបានអត្រាការប្រាក់ទាបជាងនិងលក្ខខណ្ឌឥណទានល្អប្រសើរ។

អ្នកឧកញ៉ា គីម សុខអេង ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាមេគង្គ JCI Mekong បានប្រកាសថាវេទិកា “ហិរញ្ញវត្ថុអ្នក-Your Finance” នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ព្រមទាំងនឹងមានព្រឹត្តិការណ៍តូចៗបន្ថែមទៀតក្នុងឆ្នាំនេះ។

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយដឹកស្ត្រីម្នាក់ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត ក្រោយដួលសន្លប់

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមេសា...

Vietjet ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ 20% ចំនួន 11 លានសំបុត្រ សម្រាប់ការធ្វើដំណើរនារដូវក្តៅ

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ – មុនពេលថ្ងៃឈប់សម្រាកសំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាមមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់...

អ្នកឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនបុរសម្នាក់ពីកោះរ៉ុង តាមអូប័រ GTVC មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៣ ខែមេសា...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃសំបុត្រពិសេសសម្រាប់ការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពេញមួយរដូវក្តៅ

ភ្នំពេញ៖ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងបង្កើនជម្រើសធ្វើដំណើរសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជាដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម...