ក្រុមហ៊ុន GANZBERG លេងឈុតធំដោយអញ្ជើញ 2NE1 ទាំងក្រុមមកសម្ដែងនៅខ្មែរ ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍

Date:

ភ្នំពេញ៖ ក្រុមហ៊ុន GANZBERG លើកនេះគឺលេងឈុតធំសាហាវហ្ម៎ង ដោយអញ្ជើញកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មិនមែនម្នាក់ មិនមែនពីរនាក់ គឺមកក្រុមទាំងមូលតែម្ដងដើម្បីសម្ដែងនៅខ្មែរ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស GANZBERG SUPER IDOL-I AM THE BEST នៅកោះពេជ្រ ថ្ងៃទី5 ខែកក្កដា 2025 ដ៏ខ្លីខាងមុខនេះចាប់ពីម៉ោង 4:00 រសៀល រហូតដល់ម៉ោង 11:00 យប់ ដែលនឹងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍នៅស្រុកខ្មែរ ពោលគឺឱ្យបរទេសស្គាល់ខ្មែរ កាន់តែច្រើនតាមរយៈការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL-I AM THE BEST កាលពីអំឡុងខែមីនា កន្លងទៅ Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GAZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានស្កាត់ជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក ដើម្បីចុះកុងត្រានាំយកកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មកសម្ដែងនៅខ្មែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន GANZBERG បានបង្កើតប្រវត្តិសាស្ត្រជាបន្តបន្ទាប់ដោយនាំយកតារាដ៏ល្បីរបស់កូរ៉េខាងត្បូង ចំនួន 4 រដូវកាលមកហើយ ដោយនៅរដូវកាលទី1 បាននាំយកលោក Rain និងកញ្ញា HyunA រដូវកាលទី2 បាននាំយកលោក PSY រដូវកាលទី3 បាននាំយក K-Pop IDOL ដល់ទៅ 3 រូបគឺ លោក DK លោក JU-NE និង កញ្ញា Hyolyn ហើយរដូវកាលទី4 បាននាំយកលោក TAEYANG និងរដូវកាលទី5 នេះគឺនាំយក 2NE1 ទាំងក្រុមតែម្ដង។

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...