ក្រុមហ៊ុន Vietjet សម្រេចបាន 97% នៃផែនការអាជីវកម្មប្រចាំឆ្នាំ ជាមួយនឹងកំណើនដ៏រឹងមាំសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៥

Date:

ភ្នំពេញ៖​ ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥– ក្រុមហ៊ុន Vietjet បានរាយការណ៍ពីកំណើនអាជីវកម្មដ៏រឹងមាំសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៥ ដោយសម្រេចបាន ៩៧ ភាករយ នៃផែនការអាជីវកម្មប្រចាំឆ្នាំរបស់ខ្លួន ខណៈពេលដែលរក្សាបាននូវសន្ទុះកំណើនប្រកបដោយស្ថិរភាព។ កំណើនអាជីវកម្មដ៏វិជ្ជមាននេះ កាន់តែជួយពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅអាស៊ី ដោយបន្តផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវជម្រើសធ្វើដំណើរដែលមានតម្លៃសមរម្យ និងងាយស្រួលជាងមុននៅទូទាំងតំបន់។

កំណើនប្រាក់ចំណូល និងប្រាក់ចំណេញដ៏គួរឱ្យចាប់អារម្មណ៍

នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ប្រាក់ចំណូលនៃសេវាកម្មដឹកអ្នកដំណើរតាមផ្លូវអាកាសរបស់ក្រុមហ៊ុន Vietjet បានឈានដល់ ១៦,៧២៨ ពាន់ពាន់លានដុង (ប្រហែល ៦៣៦ លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធចំនួន ៣៩៣ ពាន់លានដុង (ប្រហែល ១៤,៩ លានដុល្លារអាមេរិក)។ 

សរុបមក សម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលដឹកជញ្ជូនផ្លូវអាកាសចំនួន ៥២,៣២៩ ពាន់ពាន់លានដុង (ប្រហែល ១,៩៨ ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ១,៩៨៧ ពាន់ពាន់លានដុង (ប្រហែល ៧៥,៥ លានដុល្លារអាមេរិក) ដែលបានកើនឡើង ២៨ ភាគរយធៀបនឹងឆ្នាំមុន។ ប្រាក់ចំណូលរួមសម្រាប់រយៈពេលប្រាំបួនខែដំបូងមានចំនួនសរុប ៥២,៧៦៩ ពាន់ពាន់លានដុង (ប្រហែល ២ ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញចំនួន ២,០៥១ ពាន់ពាន់លានដុង (ប្រហែល ៧៧,៩ លានដុល្លារអាមេរិក) កើនឡើង ១៧ ភាគរយធៀបនឹងឆ្នាំមុន។

ប្រាក់ចំណូលបន្ទាប់បន្សំមានចំនួន ៦,៨៩៣ ពាន់ពាន់លានដុង (ប្រហែល ២៦១,៨ លានដុល្លារអាមេរិក) ដែលស្មើនឹង ៤១% នៃប្រាក់ចំណូលសរុបពីអាកាសចរណ៍ និងឆ្លុះបញ្ចាំងពីកំណើន ១៩ភាគរយធៀបនឹងឆ្នាំមុន។

អនុម័តភាគលាភ 20% ឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Vietjet បានអនុម័តផែនការភាគលាភភាគហ៊ុនចំនួន ២០ ភាគរយ ដែលក្នុងនោះក្រុមហ៊ុនអាកាសចរណ៍នឹងចេញភាគហ៊ុនជាង ១១៨,៣ លានហ៊ុន ដែលមានតម្លៃសរុបលើសពី ១,១៨៣ ពាន់ពាន់លានដុង (ប្រហែល ៤៤,៩៣ លានដុល្លារអាមេរិក)។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍ និងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ដែលធានាបាននូវអត្ថប្រយោជន៍រយៈពេលវែងសម្រាប់ភាគទុនិក។

បណ្តាញហោះហើរអន្តរជាតិដែលបានពង្រីកប្រកបដោយប្រសិទ្ធភាពខ្ពស់

គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានដំណើរការផ្លូវហោះហើរចំនួន ២១៩ (ផ្លូវហោះហើរអន្តរជាតិចំនួន ១៦៩និងក្នុងស្រុកចំនួន ៥០) ដោយដឹកជញ្ជូនអ្នកដំណើរចំនួន ២,១៥ លាននាក់ជាមួយនឹងកងនាវាអាកាសចរចំនួន ៩៨ គ្រឿង។ កត្តាផ្ទុកអ្នកដំណើរជាមធ្យមមានចំនួន ៨៦ ភាគរយ ហើយភាពជឿជាក់ខាងបច្ចេកទេសបានឈានដល់ ៩៩,៧២ ភាគរយ ដែលធ្វើឱ្យក្រុមហ៊ុន Vietjet ស្ថិតក្នុងចំណោមក្រុមហ៊ុនខ្ពស់បំផុតនៅក្នុងតំបន់។

ក្នុងចំណោមផ្លូវហោះហើរទាំងនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងសៀមរាប និងហាណូយ ដែលផ្តល់នូវមធ្យោបាយមួយដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការរុករករដ្ឋធានីវៀតណាម មុនពេលតភ្ជាប់ទៅកាន់គោលដៅគួរឱ្យរំភើបរីករាយនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ 

ការវិនិយោគដើម្បីជំរុញកំណើនប្រកបដោយចីរភាព

Vietjet កំពុងវិនិយោគលើមជ្ឈមណ្ឌលថែទាំយន្តហោះថ្មីមួយនៅក្នុងអាកាសយានដ្ឋានឡុងថាញ់ ដោយប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព (SAF) និងពង្រីកការបណ្តុះបណ្តាលកម្លាំងពលកម្មដែលមានគុណភាពខ្ពស់នៅ Vietjet Aviation Academy។

ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់និរន្តរភាពឆ្នាំ ២០២៥ ពី AirlineRatings ត្រូវបានគេដាក់ឈ្មោះថាជាកន្លែងធ្វើការល្អបំផុតមួយរបស់អាស៊ី និងត្រូវបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនសាធារណៈកំពូលទាំង ៥០ ល្អបំផុតរបស់ Forbes នៅក្នុងប្រទេសវៀតណាម ដែលបញ្ជាក់ពីឋានៈក្រុមហ៊ុនលំដាប់កំពូលជាអន្តរជាតិរបស់ខ្លួននៅក្នុងវិស័យអាកាសចរណ៍។

ជាមួយនឹងនិន្នាការទីផ្សារអំណោយផល តម្លៃប្រេងឥន្ធនៈទាប និងមូលដ្ឋានគ្រឹះបច្ចេកវិទ្យា និងហិរញ្ញវត្ថុរឹងមាំ Vietjet មានជំហរល្អក្នុងការបន្តការរីកចម្រើនដ៏រឹងមាំរបស់ខ្លួនរហូតដល់ឆ្នាំ ២០២៦ ដោយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវជម្រើសកាន់តែច្រើនក្នុងការហោះហើរដោយសុវត្ថិភាព ងាយស្រួល និងមានតម្លៃសមរម្យនៅទូទាំងអាស៊ី និងលើសពីនេះ។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...