ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បន្តបណ្តុះធនធានជំនាន់ក្រោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងអភិវឌ្ឍធនធានមនុស្ស និងផ្ដល់ឱកាសការងារជូននិសិ្សតអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ។

ការចុះហត្ថលេខាលើអនុស្សរណៈនេះក្នុងគោលបំណងអភិវឌ្ឍន៍ធនធានវ័យក្មេង៖
- ផ្តល់ឱកាសបណ្តុះបណ្តាល អនុវត្តការងារ និងឱកាសការងារពេញសិទ្ធិផ្សេងៗសម្រាប់និសិ្សត ដែលកំពុងបន្ត និងបញ្ចប់ការសិក្សា
- ជំរុញការផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅក្នុងវិស័យឧស្សាហកម្ម និង សេវាកម្ម
- លើកកម្ពស់សមត្ថភាពនិសិ្សតគ្រប់រូបឱ្យសមស្របតាមទីផ្សារការងារជាតិ និងអន្តរជាតិ

ក្នុងនោះដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនកូនខ្មែរ ដែលមានសហគ្រិនខ្មែរ ១០០% នឹងនៅតែបន្តការគាំទ្រក្នុងការលើកកម្ពស់វិស័យការអប់រំ និងចំណេះដឹង និងបណ្តុះបណ្តាលធនធានកូនខ្មែរជំនាន់ក្រោយ រួមបញ្ចូលទាំងជំនាញទន់ និងរឹង៕







































