ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស

Date:

ភ្នំពេញ​៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦​ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា ធ្វើដំណើរកម្សាន្តដើម្បីទទួលបានបទពិសោធន៍វប្បធម៌ដ៏រស់រវើករបស់ប្រទេសវៀតណាម ម្ហូបអាហារដ៏ល្បីល្បាញលើពិភពលោក និងទេសភាពដ៏ស្រស់ស្អាត ជាមួយនឹងការប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសរបស់ខ្លួន គឺ “ធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស (Fly Vietjet, Strike Gold)” ដែលចាប់ផ្តើមពីថ្ងៃទី ៣ ខែមីនា ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦។ Vietjet ក៏កំពុងផ្តល់ជូនប្រូម៉ូសិនដ៏គួរឱ្យទាក់ទាញសម្រាប់ទិវានារីអន្តរជាតិ ដោយផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសលើជើងហោះហើរសៀមរាប-ហាណូយ និងទូទាំងបណ្តាញរបស់ខ្លួន។

យុទ្ទនាការធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស ដ៏ពិសេសនេះ ផ្តល់ជូនអ្នកដំណើរនូវឱកាសឈ្នះរង្វាន់ដ៏មានតម្លៃ រួមទាំងរង្វាន់ធំមាសសុទ្ធមួយដុំ (ទម្ងន់ប្រហែល ១,២ អោន) រួមជាមួយនឹងរង្វាន់មាស និងប្រាក់ប្រចាំសប្តាហ៍ និងប័ណ្ណអេឡិចត្រូនិចជាច្រើនសម្រាប់ការធ្វើដំណើរនាពេលអនាគត ដែលបន្ថែមភាពរំភើបដល់រាល់ការធ្វើដំណើរក្នុងឆ្នាំនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត សូមចូលទៅកាន់គេហទំព័ររបស់ Vietjet។

ដើម្បីអបអរសាទរទិវានារីអន្តរជាតិ នៅថ្ងៃទី៨ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់៨៣% លើតម្លៃសំបុត្រយន្តហោះបែបអេកូ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ អ្នកធ្វើដំណើរអាចប្រើលេខកូដប្រូម៉ូសិន SALE83 នៅពេលកក់សំបុត្រតាមរយៈ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ (GMT+៧) ។ 

ខណៈពេលដែលប្រទេសវៀតណាមកំពុងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីខែមីនាដល់ខែឧសភា គឺជាពេលវេលាមាសសម្រាប់ការធ្វើដំណើរនានាទៅកាន់គោលដៅអន្តរជាតិ៖

អាកាសធាតុល្អស្រស់ស្រាយនូវទូទាំងប្រទេស ចាប់ពីភ្នំសាប៉ាដែលមានអ័ព្ទចុះរហូតដល់ឆ្នេរខ្សាច់ដែលមានពន្លឺថ្ងៃដ៏ស្រស់ស្អាតនៅភូកុក។

ពិធីបុណ្យនិទាឃរដូវដ៏រស់រវើកបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងទេសភាពដ៏ស្រស់ស្អាតតាមដងផ្លូវដ៏គួរឱ្យរីករាយ។

ម្ហូបអាហារតាមរដូវមានភាពស្រស់ស្រាយបំផុត ដោយបង្ហាញពីវប្បធម៌ម្ហូបអាហារតាមដងផ្លូវដ៏ល្បីល្បាញបំផុតរបស់ប្រទេសវៀតណាម។

បណ្តាញហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet ភ្ជាប់ទីក្រុងធំៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកជាមួយប្រទេសវៀតណាម ដែលធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងអាចធ្វើដំណើរបានកាន់តែច្រើនជាងពេលណាៗទាំងអស់។ ជាមួយនឹងជម្រើសជើងហោះហើរងាយស្រួល និងតម្លៃសំបុត្រប្រកួតប្រជែង អ្នកទស្សនាអាចរៀបចំផែនការវិស្សមកាលរដូវផ្ការីក ដំណើរទស្សនកិច្ចជាលក្ខណៈគ្រួសារ ឬដំណើរបែបធុរកិច្ច ខណៈពេលទៅទស្សនានៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូរបស់ប្រទេសវៀតណាមអច្ឆរិយៈធម្មជាតិ និងម្ហូបអាហារឆ្ងុយឆ្ងាញ់ជាច្រើនមុខផងដែរ។ 

នៅលើយន្តហោះ អ្នកដំណើរអាចរីករាយជាមួយអាហារដែលរៀបចំថ្មីៗដ៏សំបូរបែប រួមទាំងម្ហូបវៀតណាមដែលពេញនិយមដូចជា ហ្វឺ និងបាញ់មីដែលបម្រើសេវាដោយបុគ្គលិកអាជីពនៅលើយន្តហោះទំនើប និងសន្សំសំចៃប្រេង។

ចាប់ផ្តើមឆ្នាំជាមួយនឹងដំណើរកម្សាន្តទៅកាន់ប្រទេសវៀតណាម —ជាកន្លែងដែលបណ្តុំទៅដោយសម្បត្តិវប្បធម៌ ម្ហូបអាហារ និងការប្រារព្ធពិធីនានានៅតំបន់តែមួយ។ កក់សំបុត្រឥឡូវនេះ ដើម្បីធ្វើដំណើរនិងទទួលបានបទពិសោធន៍ដ៏មានថាមពល និងសេវាបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះរបស់ប្រទេសវៀតណាមជាមួយ Vietjet។

 រយៈពេលធ្វើដំណើរអាចប្រែប្រួលទៅតាមផ្លូវ កាលបរិច្ឆេទដែលមានការធ្វើដំណើរមមាញឹក និងមិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...