Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

Date:

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានផ្ដល់ប្រូម៉ូសិនមានពេលកំណត់ ដោយបញ្ចុះតម្លៃ ១០%លើតម្លៃសំបុត្រ Deluxe និងឱកាសដើម្បីទទួលបាន សំបុត្រ Eco ក្នុងការបញ្ចុះតម្លៃ ១០០%។ 

 ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងខេត្តសៀមរាប និងទីក្រុងហាណូយ រួមជាមួយនឹង បណ្តាញជើងហោះហើរ នៅ អាស៊ីប៉ាស៊ីហ្វិកដែលកំពុងពង្រីកយ៉ាងឆាប់រហ័សនោះ កម្មវិធីពិសេសដ៏មិនគួរឱ្យជឿនេះ ជា ពេលវេលា ពិសេសជាងពេលណាៗទាំងអស់ ក្នុងការទៅលេងកម្សាន្ត នៅប្រទេសវៀតណាម និងទីកន្លែងផ្សេងៗទៀត។ 

ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ នៃថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ អ្នកដំណើរដែលកក់សំបុត្រ Deluxe អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១០% លើផ្លូវហោះហើរសៀមរាប-ហាណូយ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀតទៅកាន់/ពីប្រទេសវៀតណាមដោយប្រើលេខកូដ DLX10និងការបញ្ចុះតម្លៃ ១៥% លើសេវាកម្មក្នុងស្រុកនៅក្នុងប្រទេសវៀតណាមដោយប្រើលេខកូដ DLX15 ។ ការផ្តល់ជូនពិសេសនេះ  អនុវត្តចំពោះការកក់សំបុត្រដែលធ្វើឡើងតាមរយៈគេហទំព័រ និងកម្មវិធីទូរសព្ទផ្លូវការ របស់ Vietjet សម្រាប់ការធ្វើដំណើរ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦។ 

ដោយត្រូវបានរចនាឡើងដើម្បីផ្ដល់ផាសុកភាព និងភាពងាយស្រួលកៅអី Deluxe របស់ Vietjet ជួយបង្កើនបទពិសោធន៍ធ្វើដំណើរជាមួយនឹងការទទួល អីវ៉ាន់ទម្ងន់ រហូតដល់ ២០ គីឡូក្រាម ជម្រើសកៅអី អង្គុយដោយឥតគិតថ្លៃ និងភាពបត់បែនក្នុងការផ្លាស់ប្តូរជើងហោះហើរ។សំបុត្រយន្តហោះនេះគឺសម្រាប់អ្នកដែលស្វែងរកការធ្វើដំណើរដែលប្រកបដោយផាសុកភាព និងគ្មានកង្វល់ មិនថាហោះហើរក្នុងប្រទេសវៀតណាម ឬតាមបណ្តាញជើងហោះហើរ អន្តរជាតិរបស់ក្រុមហ៊ុន ដែលកំពុងរីកដុះដាល នោះទេ។

ដើម្បីផ្តល់តម្លៃកាន់តែពិសេសសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា Vietjet ក៏នឹងចាប់ផ្តើមកម្មវិធីលក់សំបុត្រ  “Double Day” រយៈពេលតែមួយថ្ងៃនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ ដោយផ្តល់ឱ្យអ្នកដំណើរនូវឱកាសទទួលបានការបញ្ចុះតម្លៃ ១០០% លើសំបុត្រ Eco ជាមួយនឹងលេខកូដប្រូម៉ូសិន SUPERSALE100។ កម្មវិធីនេះអនុវត្តលើគ្រប់បណ្តាញទាំងមូលរបស់ Vietjet ហើយ អាច ធ្វើ ការកក់សំបុត្រចន្លោះពីម៉ោង ០០:០០ ដល់ ២៣:០០ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧។ 

បន្ថែមពីលើកម្មវិធីដ៏រំភើបនោះ រាល់ការកក់សំបុត្រដែលជោគជ័យធ្វើឡើងត្រឹមថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នឹងបញ្ចូលអ្នកដំណើរដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង “ធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស Fly Vietjet Strike Gold” របស់ក្រុមហ៊ុន Vietjet ដោយមានរង្វាន់ជាច្រើនដូចជា មាស ៩៩៩.៩ តម្លឹងប័ណ្ណទឹកប្រាក់ អេឡិចត្រូនិចដែលមានតម្លៃខ្ពស់ និងរង្វាន់ដ៏គួរឱ្យទាក់ទាញផ្សេងៗទៀត។ 

ស្របពេលដែលប្រទេសវៀតណាមបន្តទាក់ទាញការចាប់អារម្មណ៍ជាសាកល ដោយសារទេសភាពចម្រុះ វប្បធម៌ដ៏សម្បូរបែប និងទីក្រុងដែលពោរពេញដោយថាមពល ក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់នូវច្រកដ៏ងាយស្រួលទៅកាន់គោលដៅទេសចរណ៍ពេញនិយមនានានៅក្នុងប្រទេសវៀតណាម។  មានតាំងពីឆ្នេរស្ងប់ស្ងាត់លើកោះភូកុក ដាណាង និងញ៉ាត្រាង រហូតដល់ភ្នំដ៏ស្រស់ស្អាតនៅហាយ៉ាង និង សាប៉ា និងសម្រស់ទីក្រុងហាណូយដែលជា ក្រុងប្រវត្តិសាស្ត្រ ទីក្រុង ហ៊ឺ (Hue) និង ហូយអាន ក៏ដូចជាថាសោភណភាពដ៏រស់រវើកនៃ ទីក្រុងហូជីមិញ ដូច្នេះ អ្នកដំណើរមកពីប្រទេសកម្ពុជា អាចរីករាយកម្សាន្ត តាម គោលដៅទេសចរណ៍នីមួយៗ ដែលមានការបញ្ចូលគ្នារវាងប្រពៃណីជាមួយនឹងភាពទំនើប។

ជាមួយនឹងបណ្តាញដ៏ទូលំ ទូលាយតភ្ជាប់ប្រទេសវៀតណាមទៅកាន់គោលដៅសំខាន់ៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយ។ កក់សំបុត្រឥឡូវនេះ ហើយធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដោយហោះហើរជាមួយ Vietjet ។

ការផ្តល់ជូនពិសេសនេះអនុវត្តចំពោះសំបុត្រធ្វើដំណើរមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)

មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងកាលបរិច្ឆេទដែលមានតម្រូវការធ្វើដំណើរមមាញឹក ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “ធ្វើដំណើរជាមួយ Vietjetមានឱកាសឈ្នះរង្វាន់មាស Fly Vietjet Strike Gold” សូមចូលទៅទីនេះ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...