១គីឡូម៉ែត្រ ស្មើនឹង $១ ក្រុមហ៊ុន វឌ្ឍនៈ នឹងបរិច្ចាគទឹកប្រាក់តាមចង្ងាយដែលអ្នកបានរត់ក្នុងទិវារត់ប្រណាំងភ្នំពេញអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងលើកទី ១៤ ក្នុងចលនាសប្បុរសធម៌

Date:

ភ្នំពេញ៖ ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង Phnom Penh International Half-Marathon Powered by Vattanac លើកទី ១៤ ដែលឧបត្ថម្ភធំដោយក្រុមហ៊ុន វឌ្ឍនៈ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ហើយអ្វីដែលកាន់តែពិសេសជាងការរត់ប្រណាំងខុសប្លែកជាងរៀងរាល់ឆ្នាំគឺការបង្កើតឲ្យមានយុទ្ធនាការ “We Sponsor, You Run” ដោយក្រុមហ៊ុន វឌ្ឍនៈ ដែលផ្តល់អត្ថន័យកាន់តែពិសេសដល់ការរត់របស់អ្នកចូលរួមទាំងអស់។ រាល់ ១ គីឡូម៉ែត្រ ដែលអ្នកចូលរួមរត់ ក្រុមហ៊ុន វឌ្ឍនៈ នឹងបរិច្ចាគ ១ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កុមារកម្ពុជាដែលកំពុងត្រូវការជំនួយ។

លើសពីការចូលរួមរត់ប្រណាំង ព្រឹត្តិការណ៍ Phnom Penh International Half-Marathon Powered by Vattanac គឺជាវេទិកានៃការរួបរួម សាមគ្គីភាព និងស្មារតីនៃការចែករំលែក។ វាជាឱកាសដែលអ្នករត់ម្នាក់ៗអាចចូលរួមចំណែកក្នុងការកសាងសហគមន៍ និងបង្កើតឳកាសផ្លាស់ប្តូរដ៏មានន័យដល់កុមារកម្ពុជា។ រាល់ជំហានរត់របស់អ្នក មិនត្រឹមតែនាំអ្នកឱ្យខិតកាន់តែជិតគោលដៅផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតក្តីសង្ឃឹមថ្មីសម្រាប់កុមារជាច្រើននៅកម្ពុជា។ ចម្ងាយដែលអ្នករត់កាន់តែឆ្ងាយ ផលវិជ្ជមានដែលយើងរួមគ្នាបង្កើតក៏កាន់តែធំឡើងដែរ។
ក្រុមហ៊ុន វឌ្ឍនៈ នឹងធ្វើការបរិច្ចាគតាមចម្ងាយដែលអ្នករត់៖
1 គីឡូម៉ែត្រ = $1
5 គីឡូម៉ែត្រ = $5
10 គីឡូម៉ែត្រ = $10
21 គីឡូម៉ែត្រ = $21
ពាក់អាវ វី-អាកទីវ ចូលរួមរត់ក្នុងទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងជាមួយក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមានមួយសម្រាប់សហគមន៍ ព្រោះជំហានតូចៗរបស់យើង អាចនាំមកនូវអនាគតដ៏ប្រសើរសម្រាប់កុមារកម្ពុជា៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...