ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

Date:

ភ្នំពេញ៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង រៀបចំឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន Monde Selection ដែលជាស្ថាប័នវាយតម្លៃគុណភាពផលិតផលលំដាប់អន្តរជាតិដ៏ល្បីល្បាញរបស់ពិភពលោក។ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានកិត្តិយសចូលរួមជាវត្តមានរបស់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ក្នុងពិធីប្រគល់ពានរង្វាន់ដ៏ធំនេះជាមួយក្រុមគ្រួសារ វឌ្ឍនៈ ផងដែរ ដែលរឹតតែនាំឲ្យបានការទទួលពានរង្វាន់នេះមានអត្ថន័យធំធេងលើសពីសម្ធិផលរបស់ក្រុមហ៊ុនផ្ទាល់ តែក៏ជាសមិ្ធផលរបស់ប្រទេសជាតិយើងដែរ។  

ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានកិត្តិយសទទួលបានមេដាយមាសចំនួន ២៣ និងពានពេជ្រចំនួន ៤ បន្ថែមពី Monde Selection ដែលលទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ហើយលិទ្ធផលដែលលើសពីការរំពឹងទុក គឺក្រុមហ៊ុន វឌ្ឍនៈ ទទួលបានពាន Prize of the Jury សម្រាប់ស្រាបៀរកំពូលល្អផ្តាច់គេទូទាំងពិភពលោក។ សក្ខីភាពនៃការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ស្តង់ដារ គុណភាព រសជាតិ និងអនាម័យសុវត្ថិភាពឲ្យឈានដល់កម្រិតអន្តរជាតិដូចម៉ាកល្បីៗក្នុងពិភពលោកដែរ។ 

គួរបញ្ជាក់ថា ត្រឹមរយៈពេលជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័ស ដោយមិនត្រឹមតែបានទទួលមេដាយមាស និងពានរង្វាន់អន្តរជាតិសរុបរហូតដល់ ៨៦ ដែលជាចំនួនដ៏ច្រើនជាងគេ និងធ្វើបានលឿនជាងគេក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ FSSC 22000 បញ្ជាក់លើប្រព័ន្ធសុវត្ថិភាពចំណីអាហារមានការទទួលស្គាល់ជាអន្តរជាតិ សម្រាប់ផលិតផលភេសជ្ជៈ និងទឹកបរិសុទ្ធថែមទៀតផង។  

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសអស្ចារ្យនោះគឺ ក្រុមហ៊ុន វឌ្ឍនៈ បានគិតគូរ និងរៀបចំយ៉ាងម៉ត់ចត់ ដោយបាននាំយកអត្តសញ្ញាណ និងវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅបង្ហាញនៅក្នុងពិធីប្រគល់ពានរង្វាន់លំដាប់អន្តរជាតិដ៏ធំលើកនេះ តាមរយៈឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដែលស្លៀកដោយសិល្បករ និងសិល្បការិនីខ្មែរល្បីៗជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ដែលធ្វើឲ្យមានភាពលេចធ្លោ រហូតបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវអន្តរជាតិ និងអ្នកជំនាញមកពីជុំវិញពិភពលោក។ 

នេះគឺជាការបញ្ជូនសារទៅកាន់ពិភពលោកថា “កម្ពុជាមិនត្រឹមតែមានផលិតផលដែលមានគុណភាពខ្ពស់កម្រិតអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានវប្បធម៌ និងអរិយធម៌ដ៏ត្រចះត្រចង់ទៀតផង”។  

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានមានប្រសាសន៍ប្រកបដោយក្តីមោទនៈថា៖ “ការទទួលបានមេដាយមាស និងពានពេជ្រទាំងនេះ មិនមែនជាមោទនភាពសម្រាប់ក្រុមហ៊ុន វឌ្ឍនៈ តែឯងនោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ យើងមានកិត្តិយសដែលបាននាំយកទាំងគុណភាពផលិតផល និងវប្បធម៌ខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ រហូតធ្វើឲ្យពិភពលោកកាន់តែចាប់អារម្មណ៍ និងស្គាល់កម្ពុជាកាន់តែច្រើន។ មេដាយមាស ២៣ ពានពេជ្រ ៤ ពានស្រាបៀរល្អផ្តាច់គេទូទាំងពិភពលោក ១ និងសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏វិចិត្រ បានរួមគ្នាបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាមានទាំងគុណភាព និងវប្បធម៌ដ៏អស្ចារ្យ។” 

ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នេះ ក្រុមហ៊ុន វឌ្ឍនៈ បន្តបង្ហាញពីមហិច្ឆតា និងភាពឈានមុខក្នុងការនាំយកផលិតផលដែលមានគុណភាពលំដាប់ពិភពលោក ជាមួយនឹងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងភាពអស្ចារ្យរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។ 

រួមគ្នាគាំទ្រផលិតផលក្រុមហ៊ុន វឌ្ឍនៈ ផលិតផលខ្មែរដែលមានគុណភាពខ្ពស់ទទួលស្គាល់ជាអន្តរជាតិ ផលិតនៅស្រុកខ្មែរ ដោយសហគ្រិនខ្មែរ និងដើម្បីសេដ្ឋកិច្ចជាតិខ្មែរ។

Share post:

spot_imgspot_img

Popular

More like this
Related

មិត្តហ្វូន បើកសម្ពោធជាផ្លូវការ សេវាកម្មដឹកជញ្ជូន និងភស្តុភារកម្ម មិត្តហ្វូន អិចប្រេស ជាមួយនឹងប្រព័ន្ធប្រតិបត្តិការដ៏ទំនើប និងកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់

ភ្នំពេញ៖ នារាត្រីដ៏វិសេសវិសាល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្រុមហ៊ុន...

ប៊ីអេហ្វអិកស៍ ខាភីថល រៀបចំសិក្ខាសាលាស្ដីអំពី «ឱកាសការងារ និងការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា» 

ភ្នំពេញ៖ ក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល ឯ.ក (BFX Capital) បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ឱកាសការងារ...

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស លើកទី ២៥ និងពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មីនៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក

នាព្រឹកថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ២៥ ដើម្បីពិនិត្យគម្រោង វិនិយោគ...