eMoney ប្រារព្ធពិធីខួប ៨ឆ្នាំ នៃការបង្កើតតម្លៃ និងការបើកទំព័រថ្មី

Date:

ក្រុមហ៊ុន eMoney បានប្រារព្ធពិធីខួបលើកទី ៨ របស់ខ្លួនក្រោមប្រធានបទ «eMoney ចាប់ផ្តើមទំព័រថ្មី ឬ eMoney New Chapter Begins» ដែលជាការគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ក្នុងកំណើននៃគ្រឹះស្ថានហិរញ្ញវត្ថុឌីជីថល ឈានមុខគេមួយនៅកម្ពុជា ព្រមទាំងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះការច្នៃប្រឌិត ការពង្រីកប្រព័ន្ធអេកូឡូស៊ីសេវាកម្ម និងការគាំទ្រដល់ដំណើរការបរិវត្តកម្មឌីជីថលរបស់ប្រទេសជាតិ។

បង្កើតឡើងក្នុងឆ្នាំ ២០១៨ eMoney បានក្លាយជាក្រុមហ៊ុនជាផ្លូវការ ដោយមានបេសកកម្មក្នុងការនាំយកសេវាកម្មហិរញ្ញវត្ថុឌីជីថល ឱ្យកាន់តែខិតជិតប្រជាជននៅទូទាំងប្រទេសកម្ពុជា និងកែលម្អការទទួលបានដំណោះស្រាយហិរញ្ញវត្ថុទំនើប។ ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ គ្រឹះស្ថាននេះបានពង្រីកប្រតិបត្តិការរបស់ខ្លួនជាលំដាប់ អភិវឌ្ឍបណ្តាញដៃគូនៅទូទាំងប្រទេស និងធ្វើឱ្យសេវាកម្មរបស់ខ្លួនកាន់តែសម្បូរបែប រួមមាន៖ ការទូទាត់ឌីជីថល ការផ្ទេរប្រាក់ ការបញ្ចូលប្រាក់ទូរសព្ទ ការទូទាត់វិក្កយបត្រ និងដំណោះស្រាយហិរញ្ញវត្ថុឌីជីថលផ្សេងៗទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់។

កាលពីឆ្នាំ ២០២០ eMoney មានទីតាំងភ្នាក់ងារផ្តល់សេវាកម្មប្រមាណ ៨,០០០ កន្លែង និងមានកាបូបប្រាក់អេឡិចត្រូនិក (e-wallet) ចុះឈ្មោះចំនួន ១,២ លាននាក់។ លុះមកដល់ឆ្នាំ ២០២៦ បណ្តាញរបស់ខ្លួនបានកើនឡើងរហូតដល់ជាង ១៥,០០០ ទីតាំងភ្នាក់ងារ ដោយបម្រើអតិថិជនប្រើប្រាស់កាបូបប្រាក់អេឡិចត្រូនិកសកម្មជាង ១ លាននាក់។

ទន្ទឹមនឹងការពង្រីកបណ្តាញរបស់ខ្លួន eMoney បានបន្តលើកកម្ពស់គុណភាពសេវាកម្មដោយការ ភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធទូទាត់បាគង (Bakong) ការពង្រីកសេវាទូទាត់តាមកូដ QR និងការរឹតចំណងដៃគូជាមួយធនាគារ អាជីវកម្ម និងអង្គភាពក្នុងស្រុកផ្សេងៗ។ គំនិតផ្តួចផ្តើមទាំងនេះបានរួមចំណែក ក្នុងការជម្រុញការទូទាត់មិនប្រើប្រាស់សាច់ប្រាក់ បង្កើនបរិយាបន្នហិរញ្ញវត្ថុ និងឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុឌីជីថលដ៏សម្បូរបែបរបស់អតិថិជនកម្ពុជា។

ក្នុងនាមជាសមាជិកនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ Metfone ក្រុមហ៊ុន eMoney ចែករំលែកនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនមេ ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ការច្នៃប្រឌិតដោយផ្អែកលើអតិថិជនជាកណ្តាល និងការផ្តល់ជូនតម្លៃប្រកបដោយអត្ថន័យដល់សហគមន៍។ ក្រៅពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុន Metfone បានបង់ថវិកាភាគទានជាង ១ ប៊ីលានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលជិតពីរទសវត្សរ៍នៃប្រតិបត្តិការ និងបានវិនិយោគជាង ១២០ លានដុល្លារអាមេរិកលើវិស័យអប់រំ សុខាភិបាល សុខុមាលភាពសង្គម និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សហគមន៍។ ការរួមចំណែករយៈពេលវែងទាំងនេះបានផ្តល់នូវ គ្រឹះយ៉ាងរឹងមាំសម្រាប់សមាជិកប្រព័ន្ធអេកូឡូស៊ី រួមទាំង eMoney ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

ថ្លែងនៅក្នុងពិធីអបអរសាទរខួប ៨ ឆ្នាំនេះ តំណាងក្រុមហ៊ុន eMoney បានថ្លែងថា ស្នាដៃបោះជំហានក្នុងរយៈពេល ៨ ឆ្នាំនេះ មិនត្រឹមតែជាឱកាសមួយក្នុងការឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចាប់ផ្តើមនៃដំណាក់កាលថ្មីនៃកំណើនផងដែរ។ សម្លឹងទៅមុខ eMoney នឹងបន្តវិនិយោគលើបច្ចេកវិទ្យា លើកកម្ពស់បទពិសោធន៍អតិថិជន ពង្រីកប្រព័ន្ធអេកូឡូស៊ីសេវាកម្មហិរញ្ញវត្ថុឌីជីថល និងពង្រឹងកិច្ចសហការដៃគូ ដើម្បីផ្តល់ជូនដំណោះស្រាយឌីជីថលកាន់តែងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់ទាំងបុគ្គល និងអាជីវកម្ម។

ដោយផ្អែកលើការច្នៃប្រឌិត វិធីសាស្ត្រយកអតិថិជនជាចម្បង និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព eMoney រំពឹងថានឹងបន្តរួមចំណែកដល់បរិវត្តកម្មឌីជីថលរបស់កម្ពុជា ជម្រុញសេដ្ឋកិច្ចឌីជីថល និងគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសជាតិក្នុងឆ្នាំខាងមុខ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...