ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មី របស់កំប៉ុងស្រាបៀរកម្ពុជា ជាមួយរង្វាន់ កាន់តែច្រើនជាងមុន

Date:

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ តាមរយៈសន្និសីទព័ត៌មាន ក្រោមវត្តមានចូលរួម​​​ ពីដៃគូចែកចាយ និងដៃគូពាណិជ្ជកម្ម មកពីបណ្តាលខេត្តក្រុង ទូទាំងប្រទេស បានធ្វើការប្រកាស រូបរាងថ្មី បង្ហាញពីភាពទាន់សម័យ របស់កំប៉ុងស្រាបៀរកម្ពុជា សក្តិសមបំផុត​ សម្រាប់ការជួបជុំ និងកម្មវិធីជប់លៀងផ្សេងៗ របស់ពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននេះ និងឆ្លើយតបតម្រូវការ ចាប់ផ្តើមទាមទារអ្វីថ្មីបន្ថែម ពីលើគុណភាពស្រាបៀរ ដែលធ្លាប់ពិសា និងរង្វាន់ដែលធ្លាប់ទទួលបាន ។

ក្នុងសន្និសីទសារព័ត៌មាននេះ លោកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបកស្រាយលម្អិត ពីរចនាបថរូបរាងថ្មី​ ស្រាបៀរកម្ពុជា ជាការរចនាឡើង ដោយផ្សំផ្គុំ ពីរូបគំនូរចនាបែបខ្មែរស៊ីវីល័យ ដោយលាយបញ្ចូលរូបស្រូវសាលី និងផ្កាហប ដើម្បីបង្ហាញពីទំនុកចិត្ត ទំនើប និងភាពទាន់សម័យ របស់ស្រាបៀរកម្ពុជា ហើយរក្សា នូវអត្តសញ្ញាណផលិតផល ដែលមានគុណភាព តំណាងផលិតផល ប្រទេសកម្ពុជា តាមរយៈរូបគំនូរផ្កាចន្ទន៍ និងឈ្មោះប្រទេសកម្ពុជា ជាភាសារអង់គ្លេស ។

លោកបន្ថែមទៀតថា “ទម្រង់ចតុកោណកែង ទោលឆ្ពោះទៅមុខ ដែលមានផ្ទៃពណ៌ក្រហម និង ឈ្មោះប្រទេសកម្ពុជា ជាភាសារអង់គ្លេស នៅកណ្តាលនោះ គឺយើងចង់បង្ហាញថា ស្រាបៀរកម្ពុជា នឹងរួមដំណើរជាមួយ ពលរដ្ឋកម្ពុជាជានិច្ច ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន ទាំងការរស់នៅប្រចាំថ្ងៃនិង អនាគត។

រូបសញ្ញាសំខាន់ចុងក្រោយនោះ គឺអក្សរ “C” ក្នុងរង្វង់នៅពីខាងលើនោះ គឺឆ្លុះបញ្ចាំង អំពីឧត្តមភាព និង គុណតម្លៃ នៃម៉ាកសញ្ញា នៃផលិតផលស្រាបៀរកម្ពុជា។

លោកឧកញ៉ា លាង ពៅ ក៏បានបកស្រាយពីរង្វាន់ ដែលអតិថិជន នឹងមានឱកាសឈ្នះ ពីក្រវិលកំប៉ុងរូបរាងថ្មី នៃស្រាបៀរកម្ពុជានេះ រួមមានឡានទំនើបម៉ាក Porsche Cayenne 2020 រហូតទៅដល់ចំនួន១២ គ្រឿង ឈ្នះរង្វាន់ ដំណើរកម្សាន្ត ទៅប្រទេសអង់គ្លេស ទឹកប្រាក់សុទ្ធ ៥០ លានរៀល ៥ លានរៀន ១០ម៉ឺនរៀល ៥ម៉ឺនរៀល និង រង្វាន់ជាច្រើនផ្សេងទៀត។

ថ្នាក់ដឹកនាំ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ដៃគូចែកចាយ និង អ្នកលក់បន្ត ស្រាបៀរកម្ពុជា ដែលបានខិតខំប្រឹងប្រែង ជំរុញផលិតផលនេះ អោយដល់ដៃអ្នកប្រើប្រាស់ផ្ទាល់ និងចំពោះការគាំទ្រ ពីពលរដ្ឋកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត លើគុណភាព និងរសជាតិស្រាបៀរកម្ពុជា កន្លងមកផងដែរ ទើបស្រាបៀរ កម្ពុជាបានក្លាយជាផលិតផល ដែលនាំមុខគេ ក្នុងវិស័យស្រាបៀរ នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានសំណូមពរ អោយពលរដ្ឋកម្ពុជាបន្តគាំទ្រ ជ្រើសរើសស្រាបៀរកម្ពុជា រូបរាងថ្មីនេះ សម្រាប់ការជួបជុំ និង ជប់លៀងផ្សេងៗផងដែរ៕



Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...