Samsung Galaxy Watch Active 2 ជានាឡិកាសុខភាពបែប Sport ដ៏វៃឆ្លាតបំផុត សម្រាប់អ្នកហាត់កីឡា & អ្នកស្រឡាញ់សុខភាព!

Date:

ភ្នំពេញ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ “កីឡានាំមកនូវសុខភាព” ជាការពិតណាស់សម្រាប់លោកអ្នក ដែលចូលចិត្តហាត់កីឡាគឺ បញ្ជាក់ថា លោកអ្នកស្រឡាញ់ និងយកចិត្តទុកដាក់ ក្នុងការថែទាំងសុខភាព ប្រចាំថ្ងៃ! ប៉ុន្តែជាមួយនឹងនាឡិកា Samsung Galaxy Watch Active 2 គឺយកចិត្តទុកដាក់ពីសុខភាពរបស់អ្នក ជាងអ្វីដែលអ្នកគិតទៅទៀត!

Samsung Galaxy Watch Active 2 គឺជាកំពូលនាឡិកា (Smart Watch) ដែលមានមុខងារពិសេសៗ ជាច្រើនសម្រាប់ថែទាំ និងតាមដានសុខភាព ប្រចាំថ្ងៃរបស់លោកអ្នកដូចជា៖ កម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, ការគេង, ការដើរ, ការរត់, ជិះកង់, និងហែលទឹកជាដើម! អ្វីដែលពិសេស និងធ្វើឱ្យ Samsung Galaxy Watch Active 2 ទទួលបានការចាប់អារម្មណ៍ និងការពេញចិត្តគាំទ្រយ៉ាងច្រើនគឺរូបរាង និងបច្ចេកវិទ្យាដែលមិនគ្រាន់តែផ្តោត លើអ្នកហាត់កីឡាប៉ុណ្ណោះទេប៉ុន្តែថែមទាំង មានរចនាបថទាក់ទាញ ស្រស់ស្អាត ហាប់ណែន គួរឱ្យស្រឡាញ់ជាទីបំផុត!

សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង Samsung Galaxy Watch Active 2 គឺដាក់លក់តែម៉ូឌែល Bluetooth ប៉ុណ្ណោះ! ចំពោះតម្លៃវិញ គឺមានភាពខុសគ្នាតិចតួច ទៅតាមប្រភេទនីមួយ ៖

  • Fitness (Aluminum + Sport Band):
  • ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 299 ដុល្លារ!
  • ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 279 ដុល្លារ!
  • Fashion (Stainless steel + Leather Band):
  • ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 369 ដុល្លារ!
  • ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 349 ដុល្លារ!

មាននាឡិកា Samsung Galaxy Watch Active 2 តែមួយគ្រឿងហាក់បី ដូចជា មានគិលានុបដ្ឋាយិកាថែទាំសុខភាពម្នាក់ និងគ្រូបង្វឹកដែលជម្រុញ ឱ្យយើងហាត់កីឡា ដើម្បីសុខភាពម្នាក់នៅជិតខ្លួន រាល់ថ្ងៃអ៊ីចឹងដែរ! វ៉ូវ… អរគុណ Galaxy Watch Active 2 និងសូមសរសើរ ដោយស្មោះដល់ក្រុមហ៊ុន សាមសុង!

សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញ មកសាកសួរដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប
សាមសុង និងដេប៉ូចែកចាយ ផលិតផល សាមសុង ទាំងអស់ដែល នៅជិតលោកអ្នកបំផុត ឬទំនាក់ទំនង ទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់...

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...