បុរី អាម៉ូរី ៧មករា ចាប់ឆ្នោត ផ្តល់រង្វាន់ពិសេសៗ ជូនអតិថិជន របស់ខ្លួន

Date:

ភ្នំពេញ៖បុរី អាម៉ូរ៉ៃ ៧មករា នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ នេះ បានរៀបចំកម្មវិធីចាប់ឆ្នោត ផ្សងសំណាងជូនដល់ អតិថិជនរបស់ខ្លួន ដែលបានទិញដីឬផ្ទះក្នុងកំឡុងពេល ប្រម៉ូសិនពិសេស និងរៀបចំ ឡើង នៅភោជនីយដ្ឋាន នាគក្រហម ផ្លូវលេខ២៧១ ទល់មុខកាកកបាទក្រហមកម្ពុជា។

កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួម ពីសំណាក់អតិថិជន យ៉ាង ច្រើនកុះករ ដែលធ្វើអោយកម្មវិធី កាន់តែមានភាពអធឹកអធម។

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះរួមមាន ដំណើរកំសាន្តទៅកាន់ទ្វីបអឺរ៉ុប សម្រាប់មនុស្ស ២នាក់ ម៉ូតូ ZOOMER X ឆ្នាំ២០២០ ទូរស័ព្ទដៃ SAMSUNG GALAXY FOLD ទូទឹកកក SAMSUNG ទូរទស្សន៍ SAMSUNG 55 អ៊ីញ កង់ ម៉ាកGIANT និងរង្វាន់ដទៃជាច្រើនទៀត។

បុរី អាម៉ូរី ៧មករា បានថ្លែងអំណគុណ យ៉ាងជ្រៀលជ្រៅចំពោះអតិថិជន ទាំងអស់ដែលតែងតែគាំទ្រជឿ ជាក់ ដែលវិនិយោគលើបុរី អាម៉ូរី ៧មករា។ លើសពីនេះទៅទៀត អ្វីដែលអស្ចារ្យនោះ គឺ បុរី អាម៉ូរី ៧មករា ផ្ទះនិងដីឡូត៌ មានការផ្តល់ជូន ពិសេសបញ្ចុះរហូតដល់ ១២ភាគរយ ព្រមទាំងទទួល បានសាំងដល់ទៅ ១៥០០លីត្រ បន្ថែមទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅ បុរី អាម៉ូរី ៧មករា បានបើកការដ្ឋានសាងសង់ ជាផ្លូវការនូវគម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីរបស់ខ្លួន នៅលើផ្ទៃដី៣២ ហិកតា ស្ថិតនៅលើ តំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦អា ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ ផ្លូវជាតិលេខ ៥។

បុរី អាម៉ូរី ៧មករា មានទីតាំងនៅលើតំបន់ ដែលបានវិវឌ្ឍន៍ ខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់មានសក្តានុ ពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធ ល្អមានមនុស្សរស់នៅច្រើន ប្រជុំទៅដោយធនាគារ សាលារៀន និងមានអាជីវកម្មជាច្រើនបម្រើ អោយការរស់នៅកាន់តែប្រសើរ។

ប្រភេទដីឡូត៌ នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ជម្រើសទី១ ដីទំហំ ៥ម x ២០ម
ជម្រើសទី២ ដីទំហំ ១០ម x ២០ម
ជម្រើសទី៣ ដីទំហំ ២០ម x ៣០ម

ប្រភេទផ្ទះនៅក្នុងបុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2
ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1
វីឡាកូនកាត់ E0+E1+E2

គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ ប្រាក់ចំនេញ និងមានភាពទទួលខុសត្រូវ ខ្ពស់ក្នុងការអភិវឌ្ឍ គម្រោងរបស់ខ្លួនអោយ បានល្អប្រសើរ និងតាមផែនការ ច្បាស់លាស់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់
ទូរស័ព្ទ៖ 078 909 999

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...