សាមសុង រៀបចំ កម្មវិធីជួបជុំ ដ៏ធំអស្ចារ្យជាមួយ អាជីវករ ទូទាំងប្រទេស ដើម្បី អបអរ ឆ្នាំថ្មី និងកំណើនការគាំទ្រ ផលិតផល ដ៏ច្រើនលើសលប់ របស់ខ្លួន!!

Date:

ភ្នំពេញថ្ងៃទី៨ ខែមករា ឆ្នាំ ២០២០៖ ដើម្បីអបអរ និងបើកទំព័រឆ្នាំថ្មីនៃផលិតផល សាមសុង ដែលមានការគាំទ្រយ៉ាងច្រើនលើសលប់ ក៏ដូចជាការអភិវឌ្ឍ ផ្នែកបច្ចេកវិទ្យាថ្មីចុងក្រោយដ៏អស្ចារ្យរបស់ខ្លួន ក្រុមហ៊ុន សាមសុង បានប្រារព្ធពិធីជួបជុំយ៉ាងឱឡារិក ជាមួយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយយ និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ទូទាំងប្រទេសដែលស្ថិតក្នុងបរិយាកាស ដ៏សប្បាយរីករាយជាទីបំផុត មិនអាចបំភ្លេចបាននៅ សណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។

គួរបញ្ជាក់ថា គោលបំណងចម្បងក្នុងការបង្កើត កម្មវិធីជួបជុំនេះឡើងគឺ ដើម្បីថ្លែងអំណរគុណដល់អាជីវករលក់ដុំ លក់រាយទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចរបស់សាមសុង ក៏ដូចជាអបអរសាទរ ឆ្នាំថ្មីផងដែរ។

ក្នុងកម្មវិធីជប់លៀងនេះ ក្រៅពីការទទួលទានអាហារពេលល្ងាច ដ៏មានឱជារសក្រុមហ៊ុន
សាមសុង ក៏បានដាក់បង្ហាញ នូវគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗ ជំនាន់ចុងក្រោយជាច្រើនម៉ូឌែលដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំង បំផុតនៅលើទីផ្សារក្នុងប្រទេសកម្ពុជាដែលក្នុង នោះរួមមានដូចជា៖ កំពូលទូរទស្សន៍ឆ្លាតវៃបំផុត Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក, ម៉ាស៊ីនបោកសម្លៀកបំពាក់ ផងដែរ។

ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យ និងសប្បាយរីករាយនេះ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំកម្ពុជា បានមានប្រសាសន៍ និងថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំង ប្រទេសទាំងអស់ ដែលបានខិតខំលក់ ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុន សាមសុង និងធ្វើឱ្យគ្រប់ ផលិតផល សាមសុង ឈរក្នុងលេខរៀងលំដាប់លេខ 1 នៅលើទីផ្សារ និងស្ថិតក្នុងដួងចិត្តអតិថិជនទាំងអស់!

ភាពជោគជ័យនៅថ្ងៃនេះគឺជាសមិទ្ធិផល ដ៏អស្ចារ្យរួមរបស់យើងទាំងអស់គ្នា ដែលបានដើរលើមាគ៌ា និងចក្ខុវិស័យដ៏ត្រឹមត្រូវជាមួយនឹង ការតស៊ូ និងភាពស្មោះត្រង់របស់យើងទាំងអស់គ្នា។
ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូន ផលិតផលថ្មីៗជាមួយនឹង បច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសៗ ដើម្បីជាប្រយោជន៍ និងជា កាដូដ៏ពិសេសក្នុងឆ្នាំថ្មីសម្រាប់អាជីវករ និងអតិថិជន ទាំងអស់របស់ខ្លួន នៅក្នុងប្រទេសកម្ពុជាទាំងមូល។

ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថា អតិថិជន ព្រមទាំងអាជីវករ ទាំងអស់នឹងនៅតែជឿជាក់គាំទ្រគ្រប់ ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀតដើម្បីភាពរីកចម្រើន និងភាពសុខដមរមនា ទាំងអស់គ្នាជានិរន្តរ៍៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...