ធនាគារ អេស៊ីលីដា៖ ដើម្បីទីក្រុងស្អាត ចូរយើងទាំងអស់គ្នា ចូលរួមបង់ប្រាក់ ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង

Date:

ដើម្បីឲ្យទីក្រុងស្អាត ធនាគារ អេស៊ីលីដា បន្តបង្កើតនូវភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ អាចបង់ប្រាក់ ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមរយៈមធ្យោបាយងាយស្រួល ផ្សេងៗដូចជា៖ បង់ប្រាក់តាមអេស៊ីលីដា ទាន់ចិត្ត បង់ប្រាក់តាមអេធីអឹម អេស៊ីលីដា បង់ប្រាក់តាមអេស៊ីលីដា អ៊ីនធើណែត បង់ប្រាក់តាម App របស់ដៃគូ និងបង់ប្រាក់តាមភ្នាក់ងារ របស់ដៃគូជាច្រើនទៀត ។

https://www.facebook.com/dapnewswebsite/videos/187576759296496/

តាមរយៈវីដេអូរបស់ ធនាគារ អេស៊ីលីដា បានបង្ហាញ ពីការ អរគុណសន្តិភាព ដែលធ្វើឲ្យប្រទេសជាតិ មានការអភិវិឌ្ឃន៍ ។ សន្តិភាព បានផ្តល់នូវសេចក្តីសុខ ដល់មនុស្សទាំងឡាយ រស់នៅបានសប្បាយសុខដុមរម្យនា ជួបជុំគ្នា មានសុភមង្គល ជាមួយនឹងជីវភាពកិច្ចការប្រចាំថ្ងៃ ។

ដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើង ឲ្យកាន់តែរីកចម្រើន និងបង្កើនជីវភា​ព កាន់តែសម្បូរសប្បាយ រួមនឹងបំណងប្រាថ្នារស់នៅ មានផាសុខភាព យើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាទីក្រុងរបស់យើង ឲ្យក្លាយជាទីក្រុងស្អាត មានសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អ ។

ទីក្រុងស្អាត​ ចាប់ផ្តើមពីយើងទាំងអស់គ្នា យើងគោរពគ្នា យើងជួយធុរៈគ្នា យើងជាពលរដ្ឋ រស់ក្នុងសង្គម ដែលមានអរិយធម៌ខ្ពង់ខ្ពស់ ដើម្បីទីក្រុងស្អាត ចូរយើងទាំងអស់គ្នា ចូលរួមបង់ប្រាក់ ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមរយៈមធ្យោបាយងាយស្រួល ផ្សេងៗដូចជា៖ បង់ប្រាក់តាមអេស៊ីលីដា ទាន់ចិត្ត បង់ប្រាក់តាមអេធីអឹម អេស៊ីលីដា បង់ប្រាក់តាមអេស៊ីលីដា អ៊ីនធើណែត បង់ប្រាក់តាម App របស់ដៃគូ និងបង់ប្រាក់តាមភ្នាក់ងារ របស់ដៃគូជាច្រើនទៀត..៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...