ភីអិនអិន ក្រុង ពាលី រឿង ថ្មី « រសជាតិអ្នកមាន » ក្រោម ស្នា ដៃ និពន្ធ របស់ លោកស្រី ពាន់ ភួងបុប្ផា

Date:

ភ្នំពេញ៖ កាល ពី ថ្ងៃ ពុធ ទី ៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថានីយ ទូរទស្សន៍ ភីអិនអិន បាន រៀប ចំ ពិធី ក្រុង ពាលី ដើម្បីប្រកាស រឿង ថ្មី របស់ ខ្លួន ចំណង ជើង «រសជាតិអ្នកមាន» ក្រោម ស្នា ដៃ និពន្ធ របស់ លោកស្រី ពាន់ ភួងបុប្ផា សហការ ជាមួយ ផលិតកម្ម អិមស៊ីអិនវី Picture ដោយសម្រិតសម្រាំងជាពិសេសនិង យកគុណភាព រឿងជាចម្បង។

កញ្ញា ទូច បុប្ផា បានបញ្ជាក់ អោយដឹងថា «រឿង «រសជាតិអ្នកមាន» គឺជាភាពយន្តភាគខ្មែរ
រសជាតិថ្មីមួយ សម្រាប់ប៉ុស្តិ៍ភីអិនអិន ដែលបាន វិនិយោគទឹកប្រាក់ប្រមាណសាមសិបម៉ឺនដូល្លារអាមេរិក (៣០០,០០០ដូល្លារ)។ ការបោះទុនច្រើន ក៏ដោយសារតែយើងចង់ អោយរឿងមួយនេះមានភាពរស់រវើក ទាំងតួសម្តែង ទាំងបច្ចេកទេស ទាំងការរៀបចំសំលៀក បំពាក់តួជាដើម សុទ្ធតែត្រូវបានរៀបចំ យ៉ាងល្អិតល្អន់បំផុត ដើម្បីធ្វើយ៉ាង ណាអោយទស្សនិកជន បន្តនូវការគាំទ្ររឿងភាគខ្មែរនៅ ភីអិនអិន»។

កញ្ញាបន្តថា រឿង «រសជាតិអ្នកមាន» ត្រូវបានផលិតឡើងជាពីរ ជំនាន់តាំងពីជំនាន់ ឪពុក រហូតដល់ជំនាន់កូន។រឿងនេះ បានឆ្លុះបញ្ចាំងពីធាតុពិត នៃសង្គម ថែម ទាំងបង្កប់នូវ អត្ថន័យអប់រំ
ល្អៗជាច្រើនពាក់ព័ន្ធនឹង គម្លាតរវាងអ្នកមាន និងអ្នកក្រ និងការរស់ នៅរបស់ពួកគាត់ផងដែរ។

ក្នុងពិធីក្រុងពាលីរឿងនេះ ត្រូវបានចូលរួមពីសំណាក់ ផលិតករអ្នកស្រីពាន់ ភួងបុប្ផា និងតារា
សម្តែងល្បីៗទាំងតារា ជើងចាស់ និងតារាដែលទើប នឹងរះមានដូចជា លោក ជា សំណាង អ្នកនាង កែវ យ៉ាវិញ កញ្ញា ខាត់ យ៉ាឡាង កញ្ញា ម៉ូនី វិជ្ជរ៉ា លោក អេតវីន កញ្ញា ទឹម រដ្ឋា លោក សម្បើម ស័ក្តិ រួមនឹងសិល្បៈករ សិល្បៈការនីជាច្រើនរូបទៀត។

ភីអិនអិន រំពឹង និងសង្ឃឹម ថាទស្សនិកជន នឹងគាំទ្ររឿង ភាគខ្មែរថ្មីមួយនេះ បន្ទាប់ពីចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍។ ការគាំទ្ររបស់ទស្សនិកជនគឺ ជាកម្លាំងចិត្តដ៏សំខាន់មួយ ដែលធ្វើក្រុមកាងារភីអិនអិនទាំងមូល អាចបន្តផលិត និងបង្កើត អ្វីដែលថ្មីជាបន្តទៀត៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...