សាជីវកម្ម រីនណៃជប៉ុន រៀបចំសិក្ខាសាលា ស្ដីពីប្រព័ន្ធទឹកក្ដៅ ដែលប្រើថាមពល បៃតង លើកកម្ពស់ បរិស្ថាន

Date:

ភ្នំពេញ៖ សាជីវកម្មរីនណៃជប៉ុន និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និង ចែកចាយនូវម៉ាស៊ីនទឹកក្តៅ និងចង្ក្រានគ្រប់ប្រភេទ ពីសាជីវកម្មរីនណៃជប៉ុន កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ធាគារ អូឡាំព្យា ស៊ីធី រាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលា​ ស្ដីពី “ប្រព័ន្ធទឹកក្តៅ ដែលប្រើថាមពលបៃតង ជួយសន្សំសំចៃថ្លៃចំណាយ និងការពារបរិស្ថាន” សម្រាប់អគារពាណិជ្ជកម្ម ដូចជាសណ្ឋាគារ ខុនដូ អាផាតមិន ភោជនីយដ្ឋាន និងស្បាជាដើម ជូនដល់វិស្វករ ក្រុមហ៊ុនរៀបចំ​ ប្រព័ន្ធទឹក ក្រុមហ៊ុនសាង់សង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក៏ដូចជាក្រុមហ៊ុនប្រឹក្សាយោបល់ ពាក់ព័ន្ធនឹងផ្នែកសំណង់ទាំងឡាយ ដើម្បីទទួលបានចំណេះដឹង និងជំនាញបន្ថែមទៀត​ ពីការជ្រើសរើស ការរចនា ដំណើរការ និងវិធីសាស្ត្រ គណនាប្រព័ន្ធទឹកក្តៅ រីនណៃ។

លោក Shoichi Fukuda តំណាងផ្នែកអាជីវកម្ម ក្រៅប្រទេស នៃសាជីវកម្មរីនណៃជប៉ុន បានមានប្រសាសន៏ថា “សាជីវកម្មរីនណៃបានកើតឡើង តាំងពីឆ្នាំ ១៩២០ និងឆ្នាំ២០២០នេះ គឺគំរប់ខួប១០០ឆ្នាំ ក្នុងការផលិត និងលក់ ឧបករណ៏ផ្នែកកម្ដៅ ដូចជា ម៉ាស៊ីនទឹកក្ដៅ ចង្រ្កានជាដើម។ សាជីវកម្មរីនណៃបានរីកចំរើន លូតលាស់ នៅក្នុងទីផ្សារនីមួយៗ តាមរយៈការផ្ដល់នូវផលិតផល ដែលមានភាពច្នៃប្រឌិត សុវត្ថិភាព និងគុណភាពខ្ពស់។”

លោកក៏បានបន្ដទៀតថា “រហូតមកដល់បច្ចុប្បន្ន សាជីវកម្មរីនណៃ បានលក់ផលិតផលរបស់ខ្លួន នៅជាង ៨០ ប្រទេស និង មានក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅចំនួន ១៧ ប្រទេស ។ នៅប្រទេសជប៉ុន រីនណៃជាប់លំដាប់ថ្នាក់ទី ១ ដែលមានចំណែក ទីផ្សារធំជាងគេ។ ម៉ាស៊ីនទឹកក្ដៅរីនណៃ ក៏ជាប់លេខ ១ នៅទីផ្សារសហរដ្ឋអាមេរិក អូស្រ្តាលី ញ៉ូស្សេឡែន និង ប្រេស៊ីល។ល។ សំរាប់ផ្នែកចង្រ្កាន រីនណៃជាន់លេខ ១ នៅប្រទេស កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី វៀតណាម ជាដើម។

អ្នកស្រី គឹមស៊្រុន អេលីដា អគ្គនាយិការ ក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា បានមានប្រសាសន៏ថា «សាជីវកម្មរីនណៃបានពង្រីកការចែកចាយ មកប្រទេសកម្ពុជាយើង កាលពីឆ្នាំ២០១៤ និងបានការទទួលស្គាល់ និងនិយមគាំទ្រយ៉ាងឆាប់រហ័ស ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដោយសារផលិតផលរីនណៃ មានបច្ចេកវិទ្យាទំនើបជប៉ុន ប្រើធន់បានយូរ ព្រមទាំងមានសេវាកម្មល្អ ក្រោយពេលលក់»៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់...

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...