គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ផ្លូវ៥១ កំពុងបន្ថែមមុខមាត់ថ្មី សម្រាប់តំបន់ ពោលពេញ ទៅដោយ សក្តានុពលសេដ្ឋកិច្ច ជាមួយការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ មិនចាញ់ បុរីកណ្តាលក្រុងឡើយ

Date:

ភ្នំពេញ៖ គិតដល់លំនៅឋានប្រណិតៗ នៅកណ្តាលទីក្រុងភ្នំពេញ ដែលកំពុងរីកស្គុះស្គាយ បានធ្វើអោយប្រជាពលរដ្ឋ រីករាយក្នុងការរស់នៅ ប្រកបដោយផាសុភាព ដោយសារការរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធ មានភាពល្អប្រសើរ តួរយ៉ាង គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ផ្លូវជាតិលេខ៥១ (ឧដុង្គ) ឯណេះវិញ ក៏មិនធ្វើឲ្យប្រជាបលរដ្ឋ ខកបំណងដែរ ដោយបាន គិតគូរយ៉ាងឥតខ្ចោះ ទៅលើប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ ខ្វែងខ្វាត់ធំទូលាយ ប្រព័ន្ធលូបង្ហូរទឹកស្អុយ បង្កប់ទៅដោយទំហំធំ មិនកក់ស្ទះ គ្រប់ដណ្តប់ទៅដោយ អំពូលភ្លើងអគ្គិសនី អមពេញដងផ្លូវ ដែលជាកត្តាមួយ ជួយជម្រុយអោយតំបន់ ដែលពេលពេញ ទៅដោយសក្តានុពល សេដ្ឋកិច្ចមួយនេះ ទាក់ទាញកាន់តែខ្លាំង ។

គម្រោង បុរី អ៊ូរ៉ូរ៉ា ស៊ីធី ស្ថិតនៅលើផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ គឺជាគម្រោងទី២ ខណៈដែលគម្រោងទី១ ត្រូវបានអភិវឌ្ឍយ៉ាងរលូន នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ៦២ ល្វែង នៅលើផ្ទៃដីទំហំ ជាង៨០០០ ម៉ែត្រការ៉េ ដែលទទួលបានការគាំទ្រ ពីសំណាក់អតិថិជន គួរជាទីមោទន ជាក់ស្ដែងរហូតមកដល់ពេលនេះ ដំណើរការ នៃ ការលក់ទើបតែបាន ប្រមាណប៉ុន្មានខែតែប៉ុណ្ណោះ ក្រុមហ៊ុនលក់សម្រេចបាន ប្រមាណ ៧០ភាគរយ រួចទៅហើយ ទន្ទឹមនឹងដំណើរការសាងសង់ផ្ទះ យ៉ាងសកម្ម សម្រេចបានជាច្រើនដំណាក់កាល។

ក្រឡេកទៅមើល ការអភិវឌ្ឍលើ វិស័យផ្សេងៗ របស់ផ្លូវជាតិលេខ៥១ ដែលមានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ឧដុង្គ កំពុងសាងសង់ឡើង យ៉ាងសកម្មនេះវិញ គឺជាផ្លូវតភ្ជាប់ ពីផ្លូវជាតិលេខ៤ ត្រង់ចំនុចថ្នល់ទទឹង ទៅផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្សារឧដុង្គ ដែលមានប្រវែង ៣៧.៩៥គីឡូម៉ែត្រ និងចំងាយប្រមាណ ជាង១៨គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ (គិតពីចោមចៅ ទៅផ្សារថ្នល់ទទឹង) ។ ផ្លូវជាតិលេខ៥១ កំពុងផ្លាស់ប្តូរមុខមាត់ថ្មី ក្នុងវិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យដីធ្លី។ កំណើន នៃវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ ដោយសារផ្លូវនេះ ជាផ្លូវក្រវ៉ាត់ក្រុង នៅថ្ងៃអនាគត និងជាផ្លូវយុទ្ធសាស្ត្រមួយ សម្រាប់ជួយសម្រួល ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ឆ្ពោះទៅកាន់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ។

ផ្លូវជាតិលេខ៥១ មានសក្តានុពលសេដ្ឋកិច្ច ដោយសារតំបន់នេះ សំបូររោង ចក្រឧស្សាហកម្ម សិប្បកម្ម និងគម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ដីឡូតិ៍ ជាច្រើនកន្លែង។ បើគិតពីរោងចក្រ មានជាង៥០កន្លែង កំពុងដំណើរការ និងមានផ្សារ សាលារៀន និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងសេវាកម្មផ្សេងៗទៀត ដែលជាតំបន់សេដ្ឋកិច្ចពិសេស ទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគ ក្នុងស្រុក និងក្រៅស្រុក។

ទាំងនេះជាកត្តាសំខាន់ៗ សម្រាប់អតិថិជន ចង់ស្វែងរកលំនៅឋាន រស់នៅសមប្រកប ដោយគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ជាតំបន់ល្អបំផុត ដែលមានប្រព័ន្ធទឹក ប្រឡាយ បង្គោលភ្លើង ផ្លូវបេតុងខ្វែងខ្វាត់ និងសំណង់សហគ្រាសតូចធំនានា ក្បែលគម្រោងនេះ កំពុងដុះឡើង ដូចផ្សិត ជាពិសេសសាកសម នឹងការប្រកបអាជីវកម្ម ដែលអាចផ្តល់ នូវប្រាក់ចំណេញខ្ពស់ ចំពោះការទិញ-លក់ ឬដាក់ជួល ជាអគារការិយាល័យផ្សេងៗ ខណៈដែលតំបន់នេះ ជាតំបន់គោលដៅ ក្នុងការអភិវឌ្ឃន៍បន្ថែម ឱ្យក្លាយជាតំបន់រណប ដែលទាក់ទាញបំផុត ។

កាន់តែពិសេស តំបន់នោះស្ថិតនៅក្បែរផ្សារ និងរ៉ាអាស៊ាន ដែលជាតំបន់ទីប្រជុំជន សម្បូរទៅដោយឧស្សាហកម្មធំៗ មានដូចជាសួនឧស្សាហកម្មចំរុះ កាណាឌីយ៉ា ដែលមានផ្ទៃដី រាប់សិបហិចតា រោងចក្រ ជប៉ុន ថៃ ចិន សហគ្រាស ឃ្លាំង និងដីចិនជាច្រើន ដែលគេទិញ សម្រាប់គម្រោងសង់រោងចក្រ ឬក្រុមហ៊ុនធំៗផ្សេងទៀត ។ នៅក្បែរតំបន់នោះ ជាតំបន់ទេចរណ៍ដូចជា៖ ភ្នំ ព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ដែលកំពុងទទួលបាន ការអភិវឌ្ឍន៍បន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងគម្រោង វិនិយោគតូចធំៗ ផ្សេងទៀត ពីសំណាក់អ្នកវិនិយោគគ្រប់ប្រភេទ៕

ពាក់ព័ន្ធនឹងព័ត៌មានលម្អិតផ្សេងៗ ជាមួយគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ឧដុង្គ អាចធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ៖ ០១៧ ២២២ ០៩៩ / ០៨៦ ៦៦៦ ៣៧៥ ។

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...