ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ដែលអតិថិជនរង់ចាំ និងចង់បាន បំផុតនោះមានលក់ ក្នុងទីផ្សារ កម្ពុជាហើយ!!

Date:

(ភ្នំពេញ) ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០៖ សាមសុង Wind-FreeTM Premiumម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់ដែលភ្ជាប់មកជាមួយបចេ្ចកវិទ្យាAI ដ៏វៃឆ្លាតបំផុតដែលធ្វើឲ្យអតិថិជនទាំងអស់ទទួលបាននៅភាពងាយស្រួលប្រកបដោយផាសុកភាព គ្មានខ្យល់រំខាន ត្រជាក់ដូចធម្មជាតិជាមួយរន្ធបញ្ចាញខ្យល់ដល់ទៅ23000រន្ធ ទំនើប ទាន់សម័យ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែអស្ចារ្យ!

តើម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាត និងទំនើបនេះមានចំណុចពិសេសអស្ចារ្យអ្វីខ្លះចឹងសូមអានចំណុចពិសេសៗទាំងអស់គ្នា!!!

  • AI Comforting Cooling

គឺជាប្រព័ន្ធវិភាគថ្មីដែលផ្តល់ភាពត្រជាក់ តាមតម្រូវការ របស់អ្នកប្រើប្រាស់ដែលធ្លាប់ប្រើ! មានន័យថាបច្ចេកវិទ្យាមួយនេះ គឺប្រៀបបាននឹងខួរក្បាលអេឡិចត្រូនិចមួយ ដែលធ្វើការចំណាំទុកនូវកម្រិតសីតុណ្ហភាព ដែលអ្នកតែងតែកំណត់ប្រើរាល់ថ្ងៃ!

ហើយអ្វីដែលកាន់តែ ពិសេសបំផុតនោះគឺវាមានភាពវៃឆ្លាតបំផុតត្រង់ថាបើក្នុងបន្ទប់ ឬក្នុងគេហដ្ឋាន របស់យើងមានបន្ថែមមនុស្សច្រើនជាងមុននោះ AI នឹងធ្វើការវិភាគដោយបត់បែន ទៅតាមសម្មកភាព និងសម្របតាមស្ថានភាពនៃបរិយាកាសជាក់ស្តែង ដោយផ្តល់ជូនភាពត្រជាក់បានត្រឹមត្រូវ និងមានផាសុកភាពបំផុត! និយាយទៅមុខងារនៃបច្ចេកវិទ្យានេះ គឺឆ្លាតលើសអ្វីដែលយើងនឹកស្មានមិនដល់!

  • Motion Detector Sensor
    បច្ចេកវិទ្យានេះវិញគឺធ្វើឱ្យអ្នកមានអារម្មណ៍ ត្រជាក់ស្រួលខ្លួនកាន់តែមានប្រសិទ្ធភាពដោយស្វ័យប្រវត្តិយោងទៅតាមចលនារបស់អ្នក ដោយធ្វើការបញ្ចេញខ្យល់ត្រជាក់មកប៉ះដោយផ្ទាល់ ឬដោយប្រយោល ទៅតាមតម្រូវការ នៃការចង់បានរបស់អ្នក! ដូច្នេះលោកអ្នកនឹងទទួលបានការសន្សំសំចៃកាន់តែខ្ពស់ បន្ថែមទៀតដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់ មនុស្សហើយវា នឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ! បែបនេះមិនបាច់បារម្ភរឿងភ្លេចបិទម៉ាស៊ីនត្រជាក់ទៀតទេ! ឡូយនោះ…ឡូយ!!
  • Wind-FreeTM technology

ជាបច្ចេកវិទ្យាដែលផ្តល់ខ្យល់ ត្រជាក់មិនប៉ះផ្ទាល់នឹងរាងកាយ ធ្វើឱ្យុអ្នកស្រួលខ្លួន និងល្អសម្រាប់សុខភាពដោយវាធ្វើការ បញ្ចេញខ្យល់ត្រជាក់តាមរន្ធទាំង 23,000 ដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI! អ្វីដែលពិសេស ដែលអតិថិជន ចង់បានបំផុតនោះគឺជួយសន្សំសំចៃបានរហូតដល់ 77 %! អ៊ីចឹងមិនបាច់បារម្ភរឿង វិកយប័ត្រភ្លើងទៀតទេ! ម៉េចដែរប៉ុននឹង? អែមអត់?

សូមបញ្ជាក់ថាម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះគឺមានលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា យើងហើយ! ដូច្នេះអតិថិជនទាំងអស់ដែល កំពុងទន្ទឹងរង់ចាំ និងចង់បានបំផុតនោះគឺអាចរកជាវបាន តាមបណ្តាហាងទំនើប និងដេប៉ូចែកចាយ ផលិតផល សាមសុង ទូទាំងប្រទេសបាន!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នក ក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 !!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...