មនុស្សជាង ៥០០នាក់​ ចូលរួមព្រឹត្តិការណ៍ រ៉ូដសូ ក្នុងការបង្ហាញ ព័ត៌មាន​លំអិត របស់ធនាគារ អេស៊ីលីដា ទៅកាន់ដៃគូរវិនិយោគ មុនបោះផ្សាយ លក់មូលបត្រ

Date:

ភ្នំពេញ៖ ព្រឹត្តិការណ៍រ៉ូដសូ ឬហៅថាកម្មវិធី បង្ហាញព័ត៌មាន​លំអិ​ត របស់ធនាគារ អេស៊ីលីដា ទៅកាន់ដៃគូរវិនិយោគ កាលពីរសៀលថ្ងៃទី៣ មីនា ឆ្នាំ២០២០ នៅការិយាល័យកណ្ដាល ធនាគារអេស៊ីលីដា មានអ្នកចាប់អារម្មណ៍ច្រើន និងបានចូលរួមលើសពីអ្វី​ ដែលបានគ្រោងទុក គឺមានរហូត ដល់ជាង៥០០នាក់ ខណៈធនាគាររំពឹងថា មានត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ ដែលបានធ្វើឡើង ដោយមានការចូលរួម ពីតំណាងធនាគារជាតិ និងគណៈកម្មការ មូលបត្រកម្ពុជាផងដែរ ។

លោកបណ្ឌិត អ៊ិន ចាន់នី​​ ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា លោកមិននឹកស្មានថា កម្មវិធីបង្ហាញព័ត៌មានលម្អិត របស់ធនាគារអេស៊ីលីដា ដែលធ្វើលើកទី១នេះ មានអ្នកចាប់អារម្មណ៍ នឹងចូលរួមច្រើនដូច្នេះទេ ។ ដំបូងឡើយ ខាងធនាគារគិតថា ប្រហែលជាមានអ្នកចូលរួម ប្រមាណត្រឹម ៣០០នាក់ប៉ុណ្ណោះ តែនៅពេលជិតដល់ថ្ងៃ រៀបចំកម្មវិធី មានអ្នកចុះឈ្មោះ មកចូលរួមរហូត ដល់៥០០នាក់ ឯណោះ ។

លោកបន្តថា ធនាគារអេស៊ីលីដា ធ្វើអ្វីទៅតាមលំដាប់លំដោយ និងមិនបង្ខំ ក្នុងការលក់មូលបត្រ ទៅអតិថិជនឆាប់ៗនោះទេ តែយើងចង់អោយសាធារណជន ដែលគ្រោងទិញ មូលបត្រកម្មសិទ្ធិសាធារណៈ របស់ធនាគារអេស៊ីលីដា បានយល់ច្បាស់ និងមិនអោយចេះតែទិញ ដោយមិនបានយល់ពីអ្វី ទៅជាការទិញលក់ ភាគហ៊ុននោះទេ ដូច្នេះហើយទើបអេស៊ីលីដា បានបង្កើតនូវសិក្ខាសាលា ផ្សព្វផ្សាយជាច្រើនលើក និងបន្តបន្ទាប់មកទៀត ក៏ធ្វើកម្មវិធីបន្តបន្ទាប់ ជាក់ស្ដែងដូចជាកម្មវិធីរ៉ូដសូ ដែលគ្រោងធ្វើពីរលើក និងកម្មវិធីបុកបៀលឌីង ជាច្រើនថ្ងៃផងដែរ ។

លោកថា «អេស៊ីលីដា គឺមិនប្រញ៉ាប់ ក្នុងការលក់ ទៅសាធារណជននោះទេ គឺធ្វើអ្វី ទៅតាមផែនការ ព្រោះអេស៊ីលីដា មានហិរញ្ញវត្ថុរឹងមាំ ដោយមិនចាំបាច់ ត្រូវការទុនពីសាធារណជន មកពង្រីកអាជីវកម្មទេ តែយើងចង់ចែករំលែក អោយសាធារណជន ក្លាយជាម្ចាស់ភាគទុនិក របស់ធនាគារអេស៊ីលីដាវិញ» ។

លោកស៊ូ សុជាតិ អគ្គនាយកគណៈកម្មការ មូលបត្រកម្ពុជា ការវិនិយោគ លើភាគហ៊ុន មិនលើកទឹកចិត្ត ដល់អ្នកដែលខ្វីលុយធនាគារ ទៅវិនិយោគនោះទេ ។ ការវិនិយោគ គួរតែចេញពីថវិកាផ្ទាល់ខ្លួន ដែលនៅសល់ ទើបមិនបង្កអោយមានហានិភ័យ ។

លោកថា« ការវិនិយោគភាគហ៊ុន គឺរំពឹងដើម្បីបានផលចំណេញ ហើយបើផលចំណេញនោះ មិនគ្រប់នឹងថ្លៃសងការប្រាក់ ទៅធនាគារវិញផងនោះ តើគួរយកសាច់ប្រាក់ ពីធនាគារមកវិនិយោគឬយ៉ាងណា » ។

លោកបន្តថា ការវិនិយោគ លើផ្សារភាគហ៊ុននៅកម្ពុជា នាពេលបច្ចុប្បន្ននេះ កំពុងត្រូវមានការចាប់អារម្មណ៍ ពីសាធារណជនកម្ពុជាជាច្រើន ដែលធ្វើអោយសកម្មភាព នៃការទិញលក់មូលបត្រ នៅក្នុងផ្សារមូលបត្រ មានការកើនឡើង គួរអោយកត់សម្គាល់ ។ តាមរយៈការចូល ក្នុងផ្សារមូលបត្រ របស់ធនាគារអេស៊ីលីដា លោកជឿថា នឹងជំរុញអោយសកម្មភាព នៃការជួញដូរភាគហ៊ុន នៅក្នុងទីផ្សារ នឹងកាន់តែកើនឡើង មួយកម្រិត ។

លោកម៉ែន ភក្ដី ប្រធាននាយកដ្ឋាន អាជ្ញាប័ណ្ណនៃធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារអេស៊ីលីដា មានការរីកលូតលាស់ ជាបន្តបន្ទាប់ គួរអោយកត់សម្គាល់ ជាក់ស្ដែងធនាគារនេះ បានពង្រីកសេវាកម្មរបស់ខ្លួន នៅទូទាំងប្រទេស ព្រមទាំងបង្កើតបាន នូវក្រុមហ៊ុនបុត្រសម័្ពន្ធ ជាច្រើនផងដែរ ដូចជាធនាគារអេស៊ីលីដាឡាវ មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និង Acleda Security ជាដើម ។ ជាមួយនឹងការរីកចម្រើន ជាបន្តបន្ទាប់នេះ ធនាគារក៏ត្រូវការ ប្រភពទុនបន្ថែម ដើម្បីវិនិយោគ និងការរីកចម្រើនបន្តទៀត ។

ស្របជាមួយនឹងជំនឿទុកចិត្ត ពីសាធារណជន មកលើវិស័យធនាគារ ការបោះផ្សាយមូលបត្រ កម្មសិទ្ធិជាសាធារណៈនេះ ក៏ជាផ្នែកមួយ នៃការផ្ដល់ជំនឿទុកចិត្ត ដល់សាធារណជន លើវិស័យធនាគារផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...