ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តប្រកបដោយមនុស្សធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ នឹង លោកស្រី ដែលបានបរិច្ចាគ ជាថវិកា ១០,០០០ដុល្លារអាមេរិក សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ ប្រយុទ្ធទប់ទល់នឹងជំងឺកូវីដ-១៩។ កាយវិការនេះ ឆ្លុះបញ្ចាំងពីគុណធម៌ ចំពោះមនុស្សជាតិ និងការចេះជួយគ្នាក្នុងគ្រាលំបាក៕