ហាង បេប៊ីអោតឡេត ដាក់រថយន្ត Ford Ecosport ជារង្វាន់ធំដល់អតិថិជន

Date:

កាលពីពេលថ្មីនេះ ហាងលក់ទំនិញសម្រាប់កុមារ បេប៊ីអោតឡេត បានធ្វើការប្រកាសនូវប្រូម៉ូសិនធំពិសេសេមិនធ្លាប់មានសម្រាប់ដល់អតិថិដែលតែងគាំទ្របេប៊ីអោតឡេតកន្លងមក ដោយ អតិថិជនគ្រាន់តែចំណាយអស់ 70ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកសម្រាប់ធ្វើការចាប់រង្វាន់ផ្សងសំណាង ដែលរង្វាន់សរុបរួមមានដូចជា iPhone 11 Pro Max ចំនួន 3 គ្រឿង, ម៉ូតូ Honda Zoomer-X ចំនួន 3 គ្រឿង និងរង្វាន់ធំរថយន្ត Ford EcoSport 2020 ចំនួន 1 គ្រឿង រួមទាំងរង្វាន់ផ្សេងៗជាច្រើនទៀតសរុប 5 ម៉ឺនដុល្លារ។ អ្វីដែលធ្វើឲ្យកម្មវិធីចាប់រង្វាន់ឆ្នាំនេះកាន់តែពិសេសជាងរាល់ដងនោះគឺអតិថិជនមានឳកាសឈ្នះរង្វាន់ធំ គឺរថយន្ត Ford Ecosport 2020 មួយគ្រឿងថ្មីស្រឡាង ហើយកម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី 1 ខែមេសានេះតទៅ។

គួរបញ្ជាក់ផងដែរថា ហាងបេប៊ីអោតឡេត ជាហាងលក់ទំនិញសម្រាប់កុមារឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2014មកម៉្លេះ ហើយសព្វថ្ងៃនេះហាងបេប៊ីអោតឡេត ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញលក់រាយដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ផលិតផលទារក កុមារ និងសម្រាប់អ្នកម្តាយផងដែរ។ បេប៊ីអោតឡេត មានសាខាចំនួន៣ ដោយមានទីតាំងស្ថិតនៅលើតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ រួមមានដូចជាសាខាទួលគោក, សាខាកម្ពុជាក្រោម និងសាខាវិមានឯករាជ្យ។
បេប៊ីអោតឡេតជ្រើសរើស Ford Ecosport 2020 ជារង្វាន់ធំសម្រាប់ឆ្នាំនេះគឺដើម្បីលើកទឹ

ចិត្តដល់អតិថិជនបេប៊ីអោតឡេត ហើយម្យ៉ាងទៀតដោយសាររថយន្តនេះ ទទួលបានការពេញនិយមសម្រាប់អ្នកដែលមានសមាជិកគ្រួសារតិច ដោយផ្តល់ផាសុកភាព និងភាពងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ និងគ្រប់តម្រូវប្រចាំថ្ងៃរបស់យើង ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង ឬការដើរកម្សាន្តតាមខេត្តចុងសប្ដាហ៍ជាដើម។

ថ្វិត្បិត Ford Ecosport ជារថយន្ត SUV ធន់តូច តែមានបំពាក់បច្ចេកវិទ្យាទំនើប និងមានសុវត្ថិភាពខ្ពស់មិនចាញ់រថយន្ត SUV ធន់កណ្ដាលនោះទ។ ក្រៅពីនេះ យើងក៏មានដាក់តាំងរថយន្ត Ford Ecosport ដែលត្រៀមចាប់រង្វាន់នៅខាងមុខហាងប៊ីអោតឡេតផងដែរ។ ដូចនេះសម្រាប់អ្នកដែលមានបំណងចង់ទស្សនារថយន្តផ្ទាល់ អាចអញ្ជើញទៅកាន់ហាងប៊ីអោតឡេត សាខាវិមានឯករាជ្យ៕

Share post:

spot_imgspot_img

Popular

More like this
Related

ការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

ភ្នំពេញ៖ រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក...

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...