មានម៉ាស៊ីនបោក សម្លៀកបំពាក់ ទ្វារលើរបស់ Samsung ដូចមានជំនួយការ បោកគក់ ដ៏វៃឆ្លាតបំផុតក្នុងផ្ទះ…!!

Date:

(ភ្នំពេញ) ថ្ងៃទី ២៤ ខែមេសា ២០២០៖ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសក្នុងអាកាសធាតុក្តៅ សម្បូរធូលីដីបែបនេះគឺថាតិចៗបែកញើសជោគ!ខោអាវទើបនឹងពាក់ឆាប់ប្រឡាក់ និងងាយធុំក្លិនញើស!ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ… ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ពិតជាអាចធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែងាយស្រួល!

ទាំងនេះគឺជាលក្ខណៈសម្បត្តិពិសេសរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ដែលបំពាក់មកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយក្នុងការជួយសម្រួលដល់ការបោកសម្អាតសម្លៀកបំពាក់បានយ៉ាងល្អបំផុត៖

1. បច្ចេកវិទ្យា Digital Inverter

ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung មានសំឡេងស្ងាត់ល្អ គ្មានសំឡេងរំខាន សន្សំសំចៃថាមពលខ្ពស់បំផុត និងមានការធានារហូតដល់ 11 ឆ្នាំ!

2. Magic Dispenser

ជាបច្ចេកវិទ្យាដែលជួយកាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់ដោយមុខងារនេះអាចវាយបំបែកម្សៅសាប៊ូ ឬសាប៊ូទឹកបោកខោអាវជាមួយនឹងស្លាបចក្រទាំង៦ ធ្វើឱ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹកដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះមុននឹងម៉ាស៊ីនចាប់ផ្តើមនូវប្រតិបត្តិការបោកគក់។

3. Magic Filter (Powerful Filtration)

ជាបច្ចេកវិទ្យាដែលបំពាក់មកជាមួយតម្រងពីរជាន់អាចចាប់យកកំទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឱ្យអ្នកអាចបោកសម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កំទេចកំទីជាប់លើសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ!

4. WobbleTM Technology

ជាបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ដែលជាមូលហេតុធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។

5. Smart Check

លោកអ្នកនឹងមិនចាំបាច់ចំណាយពេល ឬថវិកាបន្ថែមក្នុងការហៅជាងជួសជុលទៀតនោះទេ! លោកអ្នកក៏អាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung បានដោយស្វ័យប្រវត្តិជាមួយនឹងមុខងារជាច្រើននៅលើទូរស័ព្ទដៃបានយ៉ាងងាយបំផុត!

6. Intensive Cleaning

ជាមួយនឹងមុខងារ Intensive Wash លោកអ្នកអាចជ្រើសរើសមុខងារនេះក្នុងការបោកសម្អាតនូវសម្លៀកបំពាក់ណាដែលមានស្នាមប្រឡាក់ខ្លាំងដែលមិនងាយជម្រះ!

យ៉ាងម៉េចដែរប៉ុនហ្នឹង…? ពេញចិត្តនៅ? ដូច្នេះមានម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung មួយគ្រឿងនៅផ្ទះដឹងតែជីវិតងាយស្រួល និងមានពេលវេលាសម្រាកច្រើនតែម្តង!

ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមហាងដេប៉ូចែកចាយផលិតផល

សាមសុង ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖1800 203 232!


Share post:

spot_imgspot_img

Popular

More like this
Related

ការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

ភ្នំពេញ៖ រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក...

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...