លក្ខណៈសម្បត្តិ ដ៏អស្ចារ្យ បន្ថែមទៀត ដែលធ្វើឱ្យស្តេច កំពូលស្មាតហ្វូន Samsung Galaxy S20+ | Galaxy S20 Ultra ល្អបំផុតដាច់គេ…!!

Date:

(ភ្នំពេញ) ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ ៖ ជាធម្មតាមុន នឹងលោកអ្នកសម្រេចចិត្ត ជ្រើសរើសកំពូល ស្មាតហ្វូនក្នុងចិត្ត និងត្រូវតាមតម្រូវការ ដែលខ្លួនចង់បានយកមកប្រើ គឺត្រូវតែដឹងពីលក្ខណៈសម្បតិ្ត និងចំណុចពិសេសៗ ឱ្យបានលម្អិត ដើម្បីប្រាកដថា លោកអ្នកនឹងមិនខកបំណង បន្ទាប់ពីទិញយកមកប្រើ! ពិតមែនទេ?

ត្រូវគ្នាហើយអ៊ីចឹង…! ថ្ងៃនេះក្រុមហ៊ុន បច្ចេកវិទ្យាយក្ស សាមសុង នឹងធ្វើការបង្ហាញកំពូល លក្ខណៈសម្បត្តិលើកទី ៣ បន្ថែមទៀត ដើម្បីឱ្យ អតិថិជនទាំងអស់ យល់កាន់តែច្បាស់… កាន់តែមានទំនុកចិត្ត និងមានមោទនភាពបំផុត ក្នុងការទទួបាននូវស្តេចកំពូលស្មាតហ្វូន ដ៏ល្អឯកតែមួយគ្មានពីរ ក្នុងលោកនៃពិភព ស្មាតហ្វូនប្រចាំឆ្នាំ ២០២០ នេះ!

ចង់ដឹងច្បាស់ ពីលក្ខណៈសម្បតិ្តពិសេស ដែលបានបំពាក់នៅលើស្តេច កំពូលស្មាតហ្វូន Samsung Galaxy S20 Ultra & Samsung មានអ្វីខ្លះនោះសូមមកមើល ឥឡូវនេះទាំងអស់គ្នា!

  • ថតរូបពេលយប់ ឬទីងងឹតច្បាស់ល្អផ្តាច់គេ NIGHT MODE (BRIGHT NIGHT)
  • សមត្ថភាព នៃការថតពេលយប់ ដ៏ខ្លាំងគ្មានគូប្រៀប!
  • បង្កើនកម្រិតពន្លឺ និងពណ៌បានត្រឹមត្រូវល្អឥតខ្ចោះ ធ្វើឱ្យរូបកាន់តែច្បាស់ស្អាតបំផុត លើសពីការស្មាន!
  • កាត់បន្ថយ Noise (ស្នាមអុជ) និងព្រាលបានដាច់ខ្លាំង!
  • កំពូលមុខងាររក្សាលំនឹង ពេលថតវីដេអូ (SUPER STEADY)
  • រក្សាលំនឹងក្នុងការថតវីដេអូ បានកម្រិតខ្ពស់បំផុត និងច្បាស់ល្អបំផុត!
  • កាត់បន្ថយព្រាល ដោយសាររំញ័រដៃ កំឡុងការថតវីដេអូ ពេលយប់ទោះជាមានពន្លឺតិចក៏ដោយ!
  • ប្រភេទហ្គេមអីក៏គ្មានបញ្ហា Smooth in Gaming (120 fps)
  • ជាមួយនឹងទំហំ Ram និង ល្បឿ Octa Core Exynos 990 ទោះជាហ្គេមប្រភេទណា មានក្រាហ្វិកខ្ពស់ប៉ុនណា ក៏នៅតែអាចរត់បានដោយ រលូនឥតខ្ចោះ 120 Frame Per Second
  • បច្ចេកវិទ្យាបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim)
  • មានជម្រើសច្រើន សម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)!

យ៉ាងម៉េចដែរប៉ុនហ្នឹង…? ដូច្នេះកុំនៅបង្អង់យូរទៀតអី…! ប្រញាប់ទិញឥឡូវនេះភ្លាមទៅ!
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញធ្វើការសាកសួរ ដោយផ្ទាល់នៅតាមហាងដេប៉ូ ចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនង សេវាបម្រើអតិថិជន របស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...