ក្រុមហ៊ុន CRUCG ទទួលបាន​ភាពជោគជ័យ ក្នុងការបង្កើនវឌ្ឍនភាព​ នៃសំណង់

Date:

ភ្នំពេញ៖ បើទោះបីជាមានការប្រឈម នឹងកម្លាំងពលកម្ម និងការពន្យាពេលផ្គត់ផ្គង់ ក្នុងទីផ្សារយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) បានដោះស្រាយដោយជោគជ័យ នឹងបញ្ហានេះ តាមរយៈការនាំមកនូវ ធនធានចាំបាច់នានា ដើម្បីពន្លឿនវឌ្ឍនភាព នៃការសាងសង់សម្រាប់គម្រោង The Peak។

លោក Jia Ruo Hua អគ្គនាយក នៃសាខាក្រុមហ៊ុន CRUCG ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «យើងសូមធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) Co., Ltd (“Oxley Gem”) ដែលបានផ្តល់ទំនុកចិត្ត ដល់ក្រុមហ៊ុន CRUCG ជាមួយនិងឱកាស ក្នុងការគ្របគ្រងគំរោង ដ៏អស្ចារ្យនេះ»។

លោកបន្ដថា ការគាំទ្រនិងការណែនាំ ជាបន្តបន្ទាប់របស់ពួកគេ បានផ្ដល់ជាឥទ្ធិពលដ៏មានសារៈសំខាន់ ក្នុងការជួយឱ្យយើងទទួលបាន នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលត្រឹមតែពីរខែ ចាប់តាំងពីយើងបានចាប់ផ្តើមធ្វើការងារនេះ កាលពីខែមីនាឆ្នាំ ២០២០។

ក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem សូមធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន CRUCG ចំពោះការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការផ្តោតលើការងារគម្រោង ហើយយើងមានសេចក្តីសោមនស្ស ដោយដឹងថាក្រុមហ៊ុន CRUCG បានអនុវត្តវិធានការ សុវត្ថិភាពយ៉ាងហ្មត់ចត់ ដើម្បីផ្តល់នូវកន្លែងធ្វើការ ដែលមានសុវត្ថិភាព ក្នុងស្ថានភាព នៃការរីករាលដាល នៃជំងឺកូវីដ១៩។

អគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd លោក ឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា «វាមានភាពងាយស្រួល ក្នុងការធ្វើការសន្យា ក្នុងពេលវេលាដ៏ល្អ ប៉ុន្តែពិបាកចេញជាលទ្ធផល ជាពិសេសនៅក្នុងបរិយាកាស ដែលកំពុងប្រឈម នាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំង និងមានបទពិសោធ ដូចជាដៃគូរបស់យើង គឺក្រុមហ៊ុន Oxley Holdings Limited យើងអាចបង្វែរស្ថានភាព បានយ៉ាងឆាប់រហ័ស ដើម្បីធ្វើការឆ្ពោះទៅរក ការបញ្ចប់គម្រោងនេះ ប្រកបដោយភាពជោគជ័យ»។

ជាមួយគ្នានេះផងដែរ លោក Ching Chiat Kwong អគ្គនាយកនិងជានាយក ប្រតិបត្ដិនៃក្រុមហ៊ុន Oxley Holdings Limited ក៏បានសម្តែងនូវការកោតសរសើរ ចំពោះដៃគូកម្ពុជា របស់ខ្លួនផងដែរថា«ក្រុមហ៊ុន Worldbridgeland តែងតែជាដៃគូ ដែលគួរឱ្យទុកចិត្តបំផុត របស់យើង។ យើងវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូ របស់យើងជាមួយក្រុមហ៊ុន Worldbridgeland ខណៈដែលយើង នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយពួកគេ ដើម្បីទទួលបានលទ្ធផលល្អ សម្រាប់គម្រោងរបស់យើង នៅក្នុងប្រទេសកម្ពុជា»៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...