event

ប្រាសាក់ ឧបត្ថម្ភថវិកាចំនួន 200 លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី157 ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម


ភ្នំពេញ៖ ដូចសព្វដងនិងជាថ្មីម្តងទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក បានឧបត្ថម្ភថវិកាចំនួន 200 លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក 157 ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ថ្ងៃទី 8 ខែឧសភា ឆ្នាំ 2020 ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់បានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងកិច្ចការសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃ និងផ្ដល់ជាផលប្រយោជន៍ជូនសង្គម។ ស្របទៅនឹងទស្សនៈវិស័យ និងទំនួលខុសត្រូវសង្គមរបស់ស្ថាប័ន ក្រៅពីឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ប្រាសាក់ក៏បានចូលរួមក្នុងកម្មវិធីជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ19 សាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់មាត់ឆែប ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ យុទ្ធនាការ «ខ្ញុំស្រលាញ់ប្រាក់រៀល» ចូលរួមបរិច្ចាគឈាម គាំទ្រកម្មវិធីពង្រឹងសមត្ថភាពរបស់យុវជន និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់សហគមន៍ជាដើម» ។

លោក សាយ សូនី បានបន្ថែមថា «ប្រាសាក់ ពិតជាមានសេចក្ដីរីករាយណាស់ដែលបានចូលរួមគាំទ្រដល់សកម្មភាពសង្គម និងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ប្រាសាក់សង្ឃឹមថា ការឧបត្ថម្ភថវិកានាពេលនេះ នឹងចូលរួមចំណែកក្នុងការជួយឱ្យកាកបាទក្រហមកម្ពុជាកាន់តែមានលទ្ធភាពទូលំទូលាយជួយដល់ជនងាយរងគ្រោះបន្ថែមទៀត»។

អំពីប្រាសាក់៖
ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន អាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងប្រតិបត្តិការ 25 ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ប្រាសាក់ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រទឹក សេវាហិរញ្ញវត្ថុឌីជីថល ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់រហ័ស បើកប្រាក់បៀវត្ស អេធីអឹម ម៉ាស៊ីនដាក់ប្រាក់ សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាទូទាត់តាមប្រព័ន្ធបាគង សេវាបញ្ជាក់សមតុល្យគណនី និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀតជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.prasac.com.kh

PRASAC Donates KHR 200 Million to Cambodian Red Cross on the Occasion of the 157th Anniversary of World Red Cross and Red Crescent Day
Phnom Penh: PRASAC Microfinance Institution Plc., as always and once again, donated 200 million Riel to Cambodian Red Cross (CRC) in the celebration of the 157th Anniversary of World Red Cross and Red Crescent Day on 8 May 2020, under the theme “I Love Peace and Cambodian Red Cross.”
Mr. Say Sony, Executive Vice President of PRASAC, said: “PRASAC has actively engaged in social activities in order to create values and benefits for the society. In line with PRASAC’s vision and the corporate social responsibility, besides donating to Cambodian Red Cross, PRASAC always participates in many initiatives which benefit to society such as the battle against Covid-19 pandemic, the construction of library buildings, sponsoring the treatment of cleft and palate surgery, awarding outstanding talented students, sponsoring National Reading Day, sponsoring NBC’s Financial Literacy Awareness, ‘I love Riel’ Campaign, donating blood, supporting youth empowerment program and providing emergency relief to its clients as well.”
“We are very delighted to support the social and humanitarian activities of the Cambodian Red Cross. PRASAC hopes that today’s donation will enable Cambodian Red Cross to further extend its relief program to vulnerable victims,” added Mr. Sony.
About PRASAC
PRASAC has a microfinance deposit-taking license from the National Bank of Cambodia (NBC) with operating 25 years in the financial industry in Cambodia. PRASAC dedicates in offering full-fledged financial services such as loans, deposits, EDC bill payment, PPWSA bill payment, digital finance, cash-by-code, fund transfer, foreign exchange, phone top-up, Cambodian shared switch (CSS), fast payment, payroll, automated teller machine (ATM), cash deposit machine (CDM), mobile banking, internet banking, POS, payment services via the Bakong system, bank confirmation and other services to target clients. For more information, please visit www.prasac.com.kh.

To Top