Samsung Galaxy Z flip រចនាបថដ៏ប្រណីតថ្មី…ពេលបត់ក៏ឡូយឆាយស្រស់ស្អាត…ពេលបើករឹតតែ សង្ហាទាន់សម័យ!!

Date:

(ភ្នំពេញ) ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ បើនិយាយពីរសនិយមនៃ ពិភពស្មាតហ្វូនភាគច្រើនគឺមានភាពមិនខុសគ្នា ច្រើននោះទេ…គ្រាន់តែវាមានការកែប្រែតិចតួច…ដកនេះ…ថែមនោះ ប៉ុណ្ណោះ! ប៉ុន្តែជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតរបស់ ក្រុមហ៊ុន សាមសុង នាពេលបច្ចុប្បន្ននេះបានធ្វើឱ្យអ្នកនិយមស្មាតហ្វូនជាច្រើនទូទាំងពិភពលោក ងាកមកភ្លក់នូវរសជាតិថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ ចុងក្រោយ Samsung Galaxy Z flip ដែលកំពុងទាញចំណាប់អារម្មណ៍ ការគាំទ្រ ការកោតសរសើរស្ញប់ស្ញែង និងប្រាថ្នាចង់ប៉ះកាន់ផ្ទាល់ក្នុងដៃធ្វើជាម្ចាស់គ្រប់គ្នាដោយគ្មានការស្ទាក់ស្ទើរចិត្តឡើយ!

Samsung Galaxy Z flip រចនាឡើងជាមួយ ប្រណិតភាព ទំនើប ទាន់សម័យ ទាក់ភ្នែកមែនទែនជាពិសេស រូបរាងដ៏ស្រស់ស្អាត ជាមួយនឹង រចនាបទមានភាពកាន់តែប្រណីតដោយរំលេចចេញនូវពណ៌ដ៏ទាក់ទាញ ចាំងផ្លេករលោងស្អាត ដូចកញ្ចក់អញ្ជឹង! ពិតជាស៊ីវីល័យមែនទែន…!!គ្រាន់តែឃើញក៏មានអារម្មណ៍ថា ឡូយបាត់ទៅហើយ…!

ម្យ៉ាងវិញទៀតសម្រាប់យុវវ័យសម័យថ្មី ជាពិសេសនោះសុភាពនារីដែលចូលចិត្តស្មាតហ្វូនមានលក្ខណៈតូចល្មមខ្យូតៗ…ពេលនេះគឺត្រូវម៉ាច់តែម្តង…!! ជាមួយ Samsung Galaxy Z flip នឹងផ្តល់ឲ្យអ្នកនូវបទពិសោធន៍ ដ៏ស័ក្តិសមតាមតម្រូវការ គ្រប់កាលៈទេសៈម៉ាឡូយតែម្តង!

សូមបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z flip មិនគ្រាន់តែមានរូបរាងស្រស់ស្អាត ទាក់ទាញ លេចធ្លោ និងឡូយប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានសមត្ថភាពមិនធម្មតាផងដែរ! ចង់ដឹងថាវាមានអ្វីដែលអស្ចារ្យ ដែលអាចក្តោបយកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោកបាននោះ…សូមមកមើលទាំងអស់គ្នា!

  • Samsung Galaxy Z flip
  • តម្លៃ៖ 1,449 ដុល្លារ
  • មេម៉ូរី (RAM)៖ 8 GB
  • អង្គផ្ទុក (ROM)៖ 256 GB
  • ទម្ងន់ (Weight)៖ 183 g
  • ស៊ីមកាត៖ Nano Sim និង e-Sim (ស៊ីមអេឡិចត្រូនិច)
  • ទំហំអេក្រង់៖ 6.7”
  • ប្រភេទអេក្រង់៖ Foldable Dynamic AMOLED
  • ប្រព័ន្ធដំណើរការ៖ Android 10, One UI 2
  • CPU: Octa-core Qualcomm SM8150, Snapdragon 855+
  • កាមេរ៉ាមុខ៖ 10 MP
  • កាមេរ៉ាក្រោយ៖ 12 MP + 12 MP (Dual Primary Cameras)
  • ថាមពលថ្ម៖ Li-po 3300 mAh, សាកថ្មលឿន
  • ប្រព័ន្ធដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌៖ ស្វាយ (រលោងចាំងភ្លឺផ្លេកដូចកញ្ចក់) និង ខ្មៅ(រលោងចាំងភ្លឺផ្លេកដូចកញ្ចក់)

នៅចាំអីទៀត…? អញ្ជើញទៅសាកសួរព័ត៌មាន បន្ថែមដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...