ម៉ាស៊ីនបោក សម្លៀកបំពាក់ ទ្វារចំហៀងថ្មី Samsung Add-WashTM ជាកំពូលអ្នកឯកទេសបោកគក់ ដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារ ដ៏ឆ្លាតវៃ!!

Date:

(ភ្នំពេញ)ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០៖ ការជ្រើសរើសម្លៀកបំពាក់ មកពាក់លើខ្លួនប្រាណ គឺជារឿងសំខាន់មួយ ក្នុងជីវិតប្រចាំថ្ងៃ! តែអ្វីដែលកាន់តែពិសេស និងសំខាន់ជាងនេះទៅទៀតនោះ គឺការជ្រើសរើស ម៉ាស៊ីនបោកដែល អាចថែរក្សាសម្អាតសម្លៀកបំពាក់ លោកអ្នកឱ្យនៅថ្មី ស្រស់ស្អាត និងមិនខូចសាច់ក្រណាត់ ព្រមទាំងសម្លាប់ មេរោគបានទៀតផង !

ថ្ងៃនេះខ្ញុំសូមណែនាំកំពូលអ្នកឯកទេស បោកគក់ដ៏ល្អឥតខ្ចោះ ដែលផ្តល់នូវភាពងាយស្រួល ចំណេញទាំងពេលវេលា…ថវិកា និងល្អស័ក្តិសមបំផុតសម្រាប់គ្រប់ក្រុមគ្រួសារដ៏ឆ្លាតវៃគឺ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទ្វារចំហៀង Samsung Add-WashTM ថ្មី!

មិនថាសម្លៀកបំពាក់ប្រភេទណា…ចំនួនតិច ឬច្រើនប៉ុណ្ណា…ភ្លេចចង់បន្ថែមពេលណា…បោកញឹកញាប់យ៉ាងណា…ឬលោកអ្នកមមាញឹកយ៉ាងណា ក៏លែងជាបញ្ហាទៀតហើយ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី បំពាក់នូវមុខងារកាន់តែវៃឆ្លាត ងាយស្រួលប្រើ ជួយសន្សំសំចៃថាមពលបានយ៉ាងខ្ពស់បំផុតគ្មានគូប្រៀប! ចង់ដឹងណាស់ថាតើ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី នេះមានភាពអស្ចារ្យកម្រិតណានោះ…សូមមកមើលលក្ខណៈដ៏វៃឆ្លាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ សាមសុង ទាំងអស់គ្នា៖

  • ទ្វារបន្ថែម (AddWash)
    លោកអ្នកអាចថែម បានគ្រប់ពេលវេលា…ថែមសម្លៀកបំពាក់ ដែលភ្លេច ឬក៏ថែមទឹកក្រអូប !!
  • បច្ចេកវិទ្យា Digital Inverter
    ទោះជាបោកច្រើនដង ឬញឹកញាប់ប៉ុនណា ជាមួយនឹង បច្ចេកវិទ្យា Digital Inverter នេះពិតជាអាចជួយសន្សំសំចៃ ថាមពលបានខ្ពស់បំផុតពិតមែន!! ដូច្នេះការដែល ខ្លាចថាស៊ីថាមពលអគ្គិសនី ច្រើននោះលែងជាក្តីបារម្ភទៀតហើយ!
  • បញ្ជាម៉ាស៊ីនបោកតាមទូរស័ព្ទដៃ SmartThings, Q-rator
    កម្មវិធីនេះជួយឱ្យយើងអាចធ្វើការបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូន បានយ៉ាងងាយស្រួលជាទីបំផុតដូចជា៖
  • ជួយកំណត់ការបោកគក់ ទៅតាមការចង់បានរបស់លោកអ្នក
  • កំណត់ចំណាំមុខងារដែល លោកអ្នកតែងតែប្រើញឹកញាប់ជាងគេ
  • បង្ហាញពេលវេលាដែលត្រូវលាង សម្អាតធុង និងតម្រង
  • តាមដានថាមពលនៃការប្រើប្រាស់ជា ដើមថាតើថ្ងៃនេះ សប្តាហ៍នេះ ឬខែនេះលោកអ្នកប្រើប្រាស់ អស់ថាមពលអគ្គិសនី ចំនួនប៉ុន្មាន! ឡូយអស់ស្ទះម៉ង…!!
  • បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)

ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ ហើយអាចជ្រាបចូលក្នុងសាច់ក្រណាត់ សម្លៀកបំពាក់បានយ៉ាងល្អបំផុត ជួយកម្ចាត់ស្នាមប្រឡាក់បានល្អជាពិសេស មិនបន្សល់ទុកនូវកំណកសាប៊ូ នៅលើសម្លៀកបំពាក់ និងមិនធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់ របស់លោកអ្នករួញខ្ញីវខ្ញូវឡើយ។

  • បច្ចេកវិទ្យា Digital Inverter
    នេះជាបច្ចេកវិទ្យា សាមសុង ចុងក្រោយដែលជួយសន្សំសំចៃថាមពលបំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់ មិនមានសំឡេងរំខានដោយមានការធានាជូន លើម៉ូទ័ររហូតដល់ 11 ឆ្នាំ!!
  • បោកសម្អាតសម្លាប់មេរោគ ដោយប្រើ ចំហាយទឹកក្តៅ (Steam Cycles)
    នេះគឺជាបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមាននៅ លើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ដោយធ្វើការ សម្លាប់មេរោគ បាក់តេរី ដែលមាននៅលើសម្លៀកបំពាក់គ្រប់ ប្រភេទបាន រហូតដល់ 99.9% !!!

ចង់បានសុខភាពល្អ…ចំណេញពេលវេលា…ជីវិតកាន់តែស៊ីវីល័យ និងស្រឡាញ់ក្រុមគ្រួសារ…សូមកុំភ្លេចជ្រើសរើសយកម៉ាស៊ីនបោកសម្លៀក បំពាក់ទ្វារចំហៀង Samsung AddWashTM ថ្មីឥឡូវនេះភ្លាមទៅ!!

បើលោកអ្នកចង់ជ្រាប ឱ្យកាន់តែច្បាស់បំផុតនោះថា តើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM នេះពិតជាទំនើបអស្ចារ្យប៉ុនណានោះសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅ តាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ៖ 1800-203232!

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...