ទូរទស្សន៍ សាមសុង Crystal UHD អច្ឆរិយភាពលើសពី ការមើលឃើញ និងការកម្សាន្តដ៏ឥតខ្ចោះ

Date:

(ភ្នំពេញ) ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០៖ ពេលទំនេរក្រៅពីការងារ និងការសិក្សា អផ្សុកពេកពេលនៅផ្ទះមិនដឹងធ្វើអ្វីក៏មើលទូរទស្សន៍ធម្មតាដើម្បីលំហែរអារម្មណ៍! ប៉ុន្តែលោកអ្នកប្រាកដទេថាទូរទស្សន៍ដែលលោកអ្នកកំពុង ទស្សនាកម្សាន្តនោះអាចផ្តល់ឱ្យលោកអ្នកនូវភាពភ្ញាក់ផ្អើល…ភាពងាយស្រួល…ភាពទំនើបទាន់សម័យ និងភាពសប្បាយរីករាយយ៉ាងច្រើនសម្បូរបែប និងមានភាពរស់រវើកដែរឬទេ?

មិនបាច់រកនឹកឆ្លើយច្រើនទេដឹងតែអត់ហើយ…! ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីប្រចាំឆ្នាំ២០២០ នេះត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតរបស់ សាមសុង ធ្វើឱ្យការទស្សនាតាម YouTube, លេងហ្គេម, ស្តាប់ចម្រៀង, ច្រៀង Karaoke ដោយការបញ្ជាតាមសំឡេងជាភាសាខ្មែរ, និងកម្មវិធីផ្សេងៗទៀតចេញពីទូរស័ព្ទដៃទៅកាន់ទូរទស្សន៍ (Screen Mirroring) ដោយធ្វើការបង្ហាញលើអេក្រង់ទូរទស្សន៍ដ៏ធំ…ច្បាស់ត្រជាក់ភ្នែកបំផុតជាមួយក្រុមគ្រួសារបានយ៉ាងរីករាយរាយ!

និយាយទៅដូចការទស្សនាភាពយន្តក្នុងរោងកុនអ៊ីចឹង! អ្នកណាថានៅផ្ទះអផ្សុកនោះ! មានទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) គ្មានពាក្យថាអផ្សុកនោះទេ!

ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីជំនាន់ចុងក្រោយនេះគឺត្រូវបានរចនា និងអភិវឌ្ឍន៍ឡើងយ៉ាងផ្ចិតផ្ចង់បំផុត ធ្វើយ៉ាងណាបំពេញតាមតម្រូវការរបស់អតិថិជន នាពេលបច្ចុប្បន្នដោយធ្វើការផ្តល់ជូន នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតក្នុងការធ្វើឱ្យជីវិតកាន់តែទំនើបទាន់សម័យ និងរីករាយជានិច្ច!

ខាងក្រោមនេះគឺជាចំណុចពិសេសនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយ ដែលមានតែលើទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV)៖

  • Boundless Design
    ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) ប្រចាំឆ្នាំ២០២០ នេះគឺត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុត ធ្វើឱ្យកម្រាស់ទូរទស្សន៍ស្តើងស្អាតស្ទើរតែគ្មានគែម! ដូច្នេះលោកអ្នកអាចរីករាយជាមួយនឹងការបង្ហាញរូបភាពធំច្បាស់ល្អលើអេក្រង់លាតពេញតួដែលពុំធ្លាប់មានពីមុនមកដោយពុំមានការរំខានភ្នែកឡើយ!
  • Crystal Processor 4K
    អាចបង្ហាញជូននូវរូបភាពកាន់តែលម្អិត កាន់តែច្បាស់ និងពណ៌កាន់តែដិតជ្រៅក្នុងកម្រិត 4K Resolution
    ធ្វើឱ្យលោកអ្នករីករាយជក់ចិត្តជាមួយនឹងកម្រិតភាពច្បាស់ដ៏សែនម៉ដ្ឋ ភ្លឺច្បាស់ត្រជាក់ផ្នែក ពណ៌ដិតជ្រៅដូចស្ថិតក្នុងធម្មជាតិពិតៗតែម្តង!!
  • 4K Upscaling
    បច្ចេកវិទ្យានេះមានសមត្ថភាពធ្វើឱ្យគ្រប់ប្រភពរូបភាព ឬវីដេអូទាំងអស់ដែលមានលក្ខណៈមិនមែន 4K ក៏ដោយក៏បង្ហាញចេញក្នុងកម្រិត 4K ពិតៗតែម្តង!
  • Mobile View (Mirroring Screen on TV)
    មុខងារ និងបច្ចេកវិទ្យាថ្មីមួយនេះ អាចឱ្យលោកអ្នកភ្ជាប់ការកម្សាន្ត ឬកម្មវិធីនានាពីទូរស័ព្ទដៃមកកាន់ អេក្រង់ទូរទស្សន៍បានយ៉ាងងាយជាមួយនឹងបច្ចេកវិទ្យា (Screen Mirroring)! ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការប្រាស្រ័យទាក់ទងជាមួយការងារ…ការសិក្សា…និងការកម្សាន្តឡើយ!
  • Intelligent Voice Assistants
    ជាមួយនឹងជំនួយការក្នុងដំណើរការស្វែងរកតាម Voice សំឡេងដោយ Bixby លោកអ្នកអាចបញ្ជារទូរទស្សន៍យ៉ាងងាយស្រួល។ លើសពីនេះ លោកអ្នកអាចប្រើ មុខងារVoice សំឡេងជាភាសាខ្មែរដើម្បីស្វែងរកវីដេអូ ឬបទចម្រៀងក្នុង YouTube ដែលលោកអ្នកត្រូវការបានយ៉ាងងាយស្រួលជាមួយ នឹងតេឡេបញ្ជាដែលផ្តល់ជូនក្នុងប្រអប់ជាមួយទូរទស្សន៍មកស្រាប់!

ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) ធានាថាការកម្សាន្តរបស់លោកអ្នកពិតជាអស្ចារ្យ និងឥតខ្ចោះ …! ប្រញាប់ទិញមួយសម្រាប់គ្រួសារឥឡូវនេះភ្លាមទៅដើម្បីបង្កើតភាពសប្បាយ និងសុភមង្គល…!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញ មកទស្សនាផលិតផលដោយផ្ទាល់តាមហាង ទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែក សេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកបណ្ណធានា!

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...