ក្រុមហ៊ុន ស្ពីដវីន ត្រូវបានក្លាយជាអ្នក ចែកចាយផលិតផល ទូរទស្សន៌ ឌីជីថល DOM ទូទាំងប្រទេសកម្ពុជា

Date:

នៅក្នុងពេលបច្ចុប្បន្ននេះ ទូរទស្សន៍មិនត្រឹមតែ ប្រើប្រាស់សម្រាប់ ការទស្សនាតែមួយមុខប៉ុណ្ណោះទេ ទូរទស្សន៍ជំនាន់ថ្មីនេះ គឺអាចឲ្យយើងទទួលបាននូវការកម្សាន្ត ដោយគ្មានដែនកំណត់ដោយមានមុខងារពិសេសៗរួមបន្ថែមទៀតរួមមាន៖ មុខព្យាករណ៍អាកាសធាតុ តាមដានព័ត៌មានសំខាន់ៗ នៅជុំវិញពិភពលោកផងដែរ និងអាចទស្សនាវីដេអូល្បីៗ ដែលលោកអ្នកចង់ទស្សនាតាមចិត្តនៅលើ YouTube ទៀតផង ហើយមុខងារទាំងអស់នេះ លោកអ្នកអាចប្រើប្រាស់ បាននៅលើទូរទស្សន៍ ទំនើបឌីជីថល DOM ដែលជាទូរទស្សន៍ ឌីជីថលប្រើប្រាស់ សេវាអ៊ីនធើណិត ហើយដែលអាចឲ្យលោកអ្នក រីករាយកម្សាន្តដោយគ្មាន ការរំខាន រីករាយបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍៦យ៉ាង ដែលលោកអ្នកអាចទទួលបានពីទូរទស្សន៍ឌីជីថល DOM៖
១. មានប៉ុស្តិ៍ជាតិ និង ប៉ុស្តិ៍អន្តរជាតិល្បីៗជាច្រើន
២. រូបភាពកម្រិត HD + USB Plays
៣. សេវាគ្របដណ្តប់ទូទាំងប្រទេស
៤. ងាយស្រួលតម្លើង
៥. ប្តូរទីតាំងបាន
៦. ព្យាករណ៍អាកាសធាតុ និងមុខងារYouTube

កាន់តែងាយស្រួលក្នុងការទិញលក់បន្ត រឺ យកទៅប្រើប្រាស់ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ស្ពីដ វីន សបទូទាំង25ខេត្ត ក្រុង និង 44 សាខា បានយ៉ាងងាយស្រួល។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ ក្រុមហ៊ុន ស្ពីដវីន សប ដែលមានអាសយដ្ឋាននៅ៖ អគារ Regency Complex A, មហាវិថី ម៉ៅសេទុង សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ទូរស័ព្ទលេខ៖ 085 726 111
Facebook page៖ Speedwind

This image has an empty alt attribute; its file name is photo_2020-06-03_11-54-54-1-1024x539.jpg
This image has an empty alt attribute; its file name is photo_2020-06-03_11-54-58-1024x539.jpg
This image has an empty alt attribute; its file name is photo_2020-06-03_11-55-00-1024x539.jpg
This image has an empty alt attribute; its file name is photo_2020-06-03_11-55-04.jpg

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...