ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ ចាប់បើកដំណើរការ មជ្ឈមណ្ឌល ជួលជុលរថយន្ត Ford សាខាទួលសង្កែ

Date:

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវមជ្ឈមណ្ឌលជួសជុល រថយន្ត Ford សាខាទួលសង្កែ ដែលមានទីតាំង ស្ថិតនៅផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មជ្ឈមណ្ឌលជួសជុល​ រថយន្តFordនេះ សាងសង់ឡើង លើផ្ទៃដីទំហំ ៥,៥០០ ម៉ែត្រការ៉េ ដែលមានប៉ុង សំរាប់ជួសជុលរថយន្តចំនួន២០ប៉ុង សំរាប់ត្រួតពិនិត្យរថយន្តទូទៅ ចំនួន៣ ប៉ុង សំរាប់ថ្លឹងចង្កូត និងកង់រថយន្ត ដោយប្រព័ន្ធកុំព្យូទ័រចំនួន១ សម្ភារៈបរិក្ខារ និងឧបករណ៍ជួសជុលរថយន្ត ត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យា ទំនើបចុងក្រោយបំផុត របស់ Ford ព្រមទាំងបុគ្គលិកផ្នែកជួសជុល និងសេវាកម្មប្រមាណ ជាង៣០នាក់។ ពិសេសជាងនេះទៅទៀត ជាងជួលជុលរថយន្តទាំងអស់ សុទ្ធសឹងតែមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាល ដោយផ្ទាល់ពីរោចក្រ ដើម្បីផ្តល់នូវសេវាកម្ម ប្រកបដោយទំនួលខុសត្រូវ និងទំនុកចិត្តជូនដល់អតិថិជន។

មជ្ឈមណ្ឌលជួសជុលរថយន្តFord សាខាទួលសង្កែនេះ បើកបម្រើសេវាកម្មចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដែលមានបម្រើសេវាកម្មដូចជា ត្រួតពិនិត្យ និងថែទាំរថយន្ត ប្តូរប្រេងម៉ាស៊ីន ជួសជុលរថយន្ត និងសេវាកម្មគ្រឿងបន្លាស់ជាដើម។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលជួសជុលរថយន្តFord សាខាទួលសង្កែនេះ គឺជាសាខាទី៤ ដែលសាងសង់ឡើង ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ក៏ដូចជាអត្រាកំណើន នៃការប្រើប្រាស់ រថយន្ត Ford និងបំពេញនូវសេចក្តីត្រូវការ របស់អតិថិជន ជាពិសេស ក្នុងគោលបំណងពង្រីក នូវសេវាកម្មរថយន្ត​ Ford ឲ្យកាន់តែគៀកនឹងអតិថិជន”៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...