ម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ សាមសុងទ្វារចំហៀងគឺជាម៉ូឌែលពេញនិយម និងលក់ដាច់បំផុតដែលជាជម្រើសទី១ របស់គ្រួសារដ៏ឆ្លាតវៃ…!!

Date:

(ភ្នំពេញ)ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០៖ លោកអ្នកពិតជារវល់ជាមួយនឹងការងារសំខាន់រាល់ថ្ងៃផង…ត្រូវធ្វើការងារផ្ទះផង…ហើយឥឡូវនេះមេឃភ្លៀងញឹកញាប់ទៀត ចឹងប្រាកដជាពិបាកក្នុងការហាលខោអាវឲ្យបានស្ងួតល្អ និងមិនធុំក្លិនផ្តុស…?

ឈប់បារម្ភទៀតទៅ…! រាល់បញ្ហា និងកង្វល់ខាងលើនេះនឹងត្រូវដោះស្រាយបានយ៉ាងងាយបំផុតជាមួយនឹងម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ សាមសុង ទ្វារចំហៀង ម៉ូឌែល WD14F5K5ASG/ST បោក និងសម្ងួតក្នុងពេលតែមួយមានសមត្ថភាពអាចបោកនិងថែរក្សាសម្លៀកបំពាក់របស់លោកអ្នកបានស្អាតល្អ និងសម្ងួត ស្ងួតលឿនរហ័សព្រមទាំងមានលក្ខណៈពិសេសៗ និងមុខងារថ្មីៗជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេសនោះគឺមានបំពាក់បច្ចេកវិទ្យាអ៊ីនវើទ័រលើម៉ូទ័រ ស៊ីភ្លើងតិច ប្រើបានយូរមែនទែន!

អាចនិយាយបានថា “បោកភ្លាម…ស្ងួតភ្លាម…ស្អាតភ្លាម…ពាក់បានភ្លាមតែម្តង!” ពិតជាឡូយ! ឡូយហួសពីការគិតទៅទៀត! អរគុណបច្ចេកវិទ្យាអេឡិចត្រូនិចរបស់សាមសុង!

ខាងក្រោមនេះគឺជាលក្ខណៈទំនើបអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីចុងក្រោយ ដែលអាចឱ្យអតិថិជនទាំងអស់ធ្វើការសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់គុណភាពល្អ ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក៖

* ចំណុះធំបោកបានកាន់តែច្រើន

ចំណុះធំទូលាយអាចបោកបាន 14 គីឡូក្រាម និងសម្ងួតបានម្តង 7 គីឡូក្រាម ចំណេញពេលវេលាបោកតែម្តងហើយ…មិនចាំបាច់រង់ចាំបោកច្រើនដង ចំណេញពេលវេលាសម្រាប់ក្រុមគ្រួសារ!

* បច្ចេកវិទ្យាពពុះសាប៊ូ (ហ្វូម)

មុខងារពិសេស Ecobubble នេះនឹងរំលាយសាប៊ូឱ្យទៅជាពពុះ (ហ្វូម) ងាយជ្រាបចូលសព្វសាច់ក្រណាត់មានសមត្ថភាពខ្លាំងក្នុងការបោកជម្រះសម្លៀកបំពាក់បានស្អាតល្អ! បើទោះបីជាស្នាមប្រឡាក់ខ្លាំងក៏នៅតែអាចកម្ចាត់បានយ៉ាងងាយបំផុត! ជាពិសេសកម្លាំងទឹកបាញ់ខ្លាំងបន្ថែម…បង្កើនប្រសិទ្ធភាពនៃការបោកគក់ឱ្យកាន់តែជ្រះស្អាតល្អ ព្រមទាំងថែរក្សាសាច់ក្រណាត់មិនឱ្យខូចទៀតផង!

* ទម្លាក់សាប៊ូ និងទឹកក្រអូបដោយស្វ័យប្រវត្តិ

បច្ចេកវិទ្យា Auto Dispense ម៉ាស៊ីននឹងធ្វើការបញ្ចេញសាប៊ូ និងទឹកក្រអូបដោយស្វ័យប្រវត្តិ! ម៉ាស៊ីនមាន សេនស័រ (Sensor) ស្កេនចាប់យកចំណុះសម្លៀកបំពាក់រួចធ្វើការបញ្ចេញបរិមាណសាប៊ូ និងទឹកក្រអូបឱ្យសមស្របទៅនឹងចំណុះខោអាវដែលត្រូវបោកសម្អាតតាមជាក់ស្តែង! បែបនេះនឹងអាចកាត់បន្ថយការខ្ជះខ្ជាយសាប៊ូ និងប្រើទឹកក្រអូបលើសកម្រិត! យី…! ឆ្លាតណាស់ហ្ន៎…!!

* មុខងារខ្យល់ក្តៅ

បច្ចេកវិទ្យា Air Wash ដ៏ពិសេសនេះធ្វើឱ្យសម្លៀកបំពាក់មានក្លិនក្រអូប ស្រស់ស្រាយ សម្លាប់មេរោគ បាក់តេរីបានល្អ! ជាពិសេសមុខងារនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ក្លិនផ្អួរ ក្លិនផ្តុស និងក្លិនមិនល្អផ្សេងៗដែលតោងជាប់សម្លៀកបំពាក់ ជាពិសេស ស្រោមភួយ កម្រាលពូក ខ្នើយ ស្រោមខ្នើយ និងតុក្កតាជាដើម !

* បច្ចេកវិទ្យាកាត់បន្ថយញ័រ និងសំឡេង

ជាមួយនឹងបច្ចេកវិទ្យា VRT កាត់បន្ថយរំញ័រ ធ្វើឱ្យម៉ាស៊ីនបោកមានលំនឹងនឹងល្អ លែងមានសំឡេងរំខាន ទោះបីជាបង្វិលលឿនយ៉ាងណាក៏ដោយក៏នៅតែគ្មានសំឡេងរំខានដែរ!

* ស្វែងរកដំណោះស្រាយតាមទូរស័ព្ទ

លោកអ្នកអាចឆែក ឬតាមដានបញ្ហារបស់ម៉ាស៊ីនព្រមទាំងដំណោះស្រាយនានាតាមទូរស័ព្ទដៃដោយខ្លួនឯងបាន! ដូច្នេះលោកអ្នកក៏អាចសន្សំសំចៃថវិកា និងពេលវេលាកាន់តែច្រើនដោយមិនចាំបាច់ហៅជាងមកញឹកញាប់នោះទេ! ពិតជាឡូយរបស់គេមែន…!! អ៊ីចឹងបានជាសុភាពនារីស្ត្រីមេផ្ទះគាំទ្រ និងលក់ដាច់ខ្លាំងយ៉ាងនេះ!!

ចាប់ពីពេលនេះទៅលាហើយក្លិនផ្តុស លាហើយគ្រប់ស្នាមប្រឡាក់ លាហើយការចំណាយច្រើនថ្លៃវិកយប័ត្រភ្លើង និងសូមស្វាគមន៍រដូវភ្លៀង! ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង បោក និងសម្ងួត ផ្តល់នូវភាពងាយស្រួល និងសុខុមាលភាពជូនលោកអ្នកគ្រប់ពេលវេលា គ្រប់កាលៈទេសៈ! នៅចាំអីទៀត?

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាម៉ាស៊ីនបោកម៉ូឌែលនេះដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬក៏ទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...