បើដឹងពីលក្ខណៈពិសេស និងតម្លៃរបស់ស្មាតហ្វូន ជំនាន់ថ្មី Samsung Galaxy A21s បានដឹងថាឡូយ និងអស្ចារ្យប៉ុណ្ណា…!! អេក្រង់ពេញតួ តម្លៃម៉ាអេម…

Date:

ភ្នំពេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០៖ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy A21s ដែលទើបតែបញ្ចេញលក់​ លើទីផ្សារព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ គឺបានទាក់អារម្មណ៍ អ្នកនិយមប្រើប្រាស់ស្មាតហ្វូនយ៉ាងច្រើន លើសពីការស្មានដោយម្នាក់ៗមានការភ្ញាក់ផ្អើល និងអន្ទះសារចង់ដឹងការពិត ពីលក្ខណៈសម្បត្តិលម្អិត និងតម្លៃថា តើវាអស្ចារ្យដូចនឹងអ្វី ដែលក្រុមហ៊ុនបានធ្វើការប្រកាស នៅថ្ងៃដាក់លក់ដំបូង ដែរឬយ៉ាងណា!

ដើម្បីស្រាយចម្ងល់ ឱ្យបានច្បាស់នៅថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូននូវចំណុចពិសេសៗ…មុខងារថ្មីៗ ក៏ដូចជាតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ដែលសឹងតែមិនគួរឱ្យជឿថា ក្រុមហ៊ុន សាមសុង ហ៊ានផលិត និងដាក់លក់ជូន អតិថិជនទាំងអស់ ក្នុងប្រទេសកម្ពុជា! និយាយមែន…ជាមួយនឹងព័ត៌មានលម្អិតខាងក្រោមនេះ លោកអ្នកនឹងមិនចាំបាច់ត្រូវគិត 2 ដង ក្នុងការសម្រេចចិត្ត ជាវនូវស្មាតហ្វូនដ៏អស្ចារ្យ លេចធ្លោ និងទាក់ទាញនេះទៀតនោះទេ!

ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s នេះត្រូវបានផលិតមកជាមួយ នឹងចំណុចពិសេសដូចជា៖

  • ប្រភេទអេក្រង់៖ Infinity-O
  • ទំហំអេក្រង់៖ 6.5” HD+ TFT LCD (720 x 1600)
  • កាមេរ៉ាមុខ៖ 13 MP (F2.2)
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 48MP + 8MP + 2MP + 2MP
  • មេម៉ូរី (RAM)៖ 6 GB
  • អង្គផ្ទុក៖ 64 GB (ថែមក្រៅបាន 512 GB)
  • ល្បឿនដំណើរការ៖ Octa-core Exynos 850 (Up to 2.0 GHz)
  • ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹក ដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W
  • មុខងារដោះសោរ៖ ស្កេនខ្ចៅដៃ លើផ្ទៃខាងក្រោយ
  • សេវា៖ 4G LTE
  • ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ
  • តម្លៃ៖ $ 249 ប៉ុណ្ណោះ!

ម៉េចដែរ…អត់ចង់ជឿទេមែនអត់? កុំរវល់តែគិតច្រើនណា! នេះជាការពិត…! តម្លៃត្រឹមតែប៉ុណ្ណឹង ប៉ុន្តែមានមុខងារ និងលក្ខណៈពិសេសអស្ចារ្យ ច្រើនដល់ម្លឹងហេតុអីត្រូវគិត 2 ដងនោះ…! រួសរាន់ឡើង…ប្រញាប់ទិញឱ្យលឿនទៅ! ទាំងតម្លៃ និងកម្លាំងម៉ាស៊ីន គឺថាម៉ាអែមម៉ង! ខ្ញុំហ៊ានធានា!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញ ទៅសាកសួរដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុត ឬទំនាក់ទំនង ទៅកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...