ឧកញ៉ា ទៀ វិចិត្រ កោតសរសើរ និងអរគុណ ចំពោះបុរសម្នាក់​ ស្ម័គ្រចិត្តប្រគល់ សត្វសំពោចញីឈ្មោល ១គូ ដើម្បីដោះលែង ទៅក្នុងតំបន់ព្រៃធម្មជាតិ

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រជាការពារម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានស្មគ្រ័ចិត្ត ប្រគល់សត្វសំពោចញីឈ្មោល១គូ តាមរយៈលោកឧកញ៉ា ដើម្បីនាំយកទៅព្រលែង នៅតំបន់ព្រៃធម្មជាតិវិញ ។

បុរសដែលស្ម័គ្រចិត្ត ចូលរួមក្នុងសកម្មភាព ការពារ និងអភិរក្សសត្វព្រៃ​នេះ​ ឈ្មោះ ឃួន ដារ៉ា និងបានប្រាប់ឲ្យដឹងថា ការនាំយកសំពោចញី ឈ្មោលមួយគូ ជូនលោកឧកញ៉ាទៀ វិចិត្រ នាឱកាសនេះ ក្រោយដឹងថា លោកឧកញ៉ា ជាអ្នកចិត្តបុណ្យ ចូលចិត្តលែងសត្វ និងជួយដល់ការងារសង្គម ជាបន្តបន្ទាប់កន្លងមក និងថាជាការចូលរួម ក្នុងចលនាការពារសត្វព្រៃ គ្រប់ប្រភេទ មិនអោយមានការសម្លាប់៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...